ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ​ប្រតិកម្ម​ជា​មួយ​គេ​ហ​ទំព័រ​​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​​ជុំវិញ​​ការ​សរសេរ​រិះ​គន់​តារា​​ចម្រៀង​ក្នុង​ផលិត​កម្ម​ថោន​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​ចម្រៀង​លេច​ធ្លោ​​​ម្នាក់​​នៅក្នុង​ផលិត​កម្ម​ថោន លោក​ករុណា ពេជ្រ បាន​ចេញ​មក​ធ្វើការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​​ទៅ​លើ​គេហ​ទំព័រ​​​ព័ត៌​មាន​នៅ​ក្នុង​ស្រុក​មួយ​ដែល​​បាន​​សរសេរ​រិះ​គន់​ចំពោះ​​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ថោន​ដែល​កំពុង​តែមាន​ការ​ធ្លាក់​​ចុះ នូវ​​ប្រជា​​ប្រិយ​ភាព ។

​តារា​ចម្រៀង​រូប​នេះ​បាន​អះអាងថា ​គេហ​ទំព័រ​​មួយ​នេះ​បាន​​ចុះ​ផ្សាយ​ពី​តារា​ចម្រៀង​របស់​ផលិត​កម្ម​ថោន ដូចជា​មាស សុខ​សោភា និង​​នាង សុគន្ធ​នីសា

រាជធានី​ភ្នំពេញ ៖ តារា​ចម្រៀង​លេច​ធ្លោ​​​ម្នាក់​​នៅក្នុង​ផលិត​កម្ម​ថោន លោក​ករុណា ពេជ្រ បាន​ចេញ​មក​ធ្វើការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​​ទៅ​លើ​គេហ​ទំព័រ​​​ព័ត៌​មាន​នៅ​ក្នុង​ស្រុក​មួយ​ដែល​​បាន​​សរសេរ​រិះ​គន់​ចំពោះ​​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ថោន​ដែល​កំពុង​តែមាន​ការ​ធ្លាក់​​ចុះ នូវ​​ប្រជា​​ប្រិយ​ភាព ។

​តារា​ចម្រៀង​រូប​នេះ​បាន​អះអាងថា ​គេហ​ទំព័រ​​មួយ​នេះ​បាន​​ចុះ​ផ្សាយ​ពី​តារា​ចម្រៀង​របស់​ផលិត​កម្ម​ថោន ដូចជា​មាស សុខ​សោភា និង​​នាង សុគន្ធ​នីសា ដែល​មួយ​រយៈ​​ចុងក្រោយ​​នេះ​ហាក់​មាន​ការ​ថម​ថយ​នូវ​ប្រជាប្រិយ​ភាព និង​ព័ត៌​មាន​អវិជ្ជ​មាន​មួយ​ចំនួន​ទៀត ។ លោកថា គេហទំព័រ​មួយ​​នេះហាក់​មាន​ការ​ចុះ​ផ្សាយ​ដោយ​ការ​លំអៀង​​ទៅលើ​តារា​ចម្រៀង​នៅក្នុង​ផលិត​​កម្ម​មួយ​ផ្សេង ហើយ​បាន​បន្ទច់​បង្អាប់​​មកលើ​តារា​ចម្រៀង​របស់​ផលិត​កម្ម​ថោន​របស់​លោក ៕​