ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ស៊ុយ​អែត​ដេក​ស្លា.ប់​នៅផ្ទះ​សំណាក់​ជា​រិទ្ធី​ហេង​២ ម្ចាស់​ឱ្យ​​ដឹក​ចេញ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស៊ុយ​អែត​​ម្នាក់​បាន​ដេក​ស្លា.ប់​នៅ​ផ្ទះ​សំណាក់​ជា​រិទ្ធី​ហេង​២ ដែល​មាន​ទីតាំង​​ស្ថិតនៅ​ផ្ទះ​លេខ​២២៦ ​ផ្លូវ​ទន្លេ​មេគង្គ ស្ថិត​ក្នុង​ភូមិ​គៀន​​ឃ្លាំង ​សង្កាត់​ព្រែក​​លៀប ខណ្ឌ​ឫស្សីកែវ ហើយ​ត្រូវបាន​ម្ចាស់​ផ្ទះសំណាក់​ឱ្យ​ដឹក​ចេញទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត រួច​បាន​ដឹក​ត្រឡប់​​យក​មក​វិញ ​ដើម្បី​ឱ្យ​ប៉ូលិស​​បច្ចេកទេស​ធ្វើ​ការ​ពិនិត្យ ។

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស៊ុយ​អែត​​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ផ្ទះ​សំណាក់​ជា​រិទ្ធី​ហេង​២ ដែល​មាន​ទីតាំង​​ស្ថិតនៅ​ផ្ទះ​លេខ​២២៦ ​ផ្លូវ​ទន្លេ​មេគង្គ ស្ថិត​ក្នុង​ភូមិ​គៀន​​ឃ្លាំង ​សង្កាត់​ព្រែក​​លៀប ខណ្ឌ​ឫស្សីកែវ ហើយ​ត្រូវបាន​ម្ចាស់​ផ្ទះសំណាក់​ឱ្យ​ដឹក​ចេញទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត រួច​បាន​ដឹក​ត្រឡប់​​យក​មក​វិញ ​ដើម្បី​ឱ្យ​ប៉ូលិស​​បច្ចេកទេស​ធ្វើ​ការ​ពិនិត្យ ។

ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី៩ មករា ២០១៣។ ទាក់ទិននឹងការស្លាប់នេះគេពុំដឹងថា មក​ពី​មូល​ហេតុអ្វី​ឡើយ។ តាមសមត្ថកិច្ចឱ្យដឹងថា ការស្លាប់ដោយសារតែជនបរទេសរូបនោះកាំងបេះដូងស្លាប់។ ជនជាតិបរទេសដែលដេកស្លាប់នោះ​ឈ្មោះ TORNBLOM LARS GORAN ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិស៊ុយអែត បាន​ដេក​ស្លាប់​នៅ​បន្ទប់​លេខ១០៧ ក្នុងផ្ទះសំណាក់ជា​រិទ្ធីហេង​២ ជាមួយស្រ្តីខ្មែរវ័យក្មេងម្នាក់ ហើយត្រូវ​ម្ចាស់ផ្ទះ​សំណាក់ដឹកចេញ​ទៅកាន់មន្ទីរពេទ្យ​កាល់ម៉ែត តែត្រូវ​បាន​គ្រូពេទ្យ​ឱ្យដឹកមកផ្ទះសំណាក់វិញ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​