ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំម្សាញ់​2013​ជា​ឆ្នាំ​ពស់​ពិស​ព្រួស​ភ្លើង​ហោរា​​សាស្ត្រ​ទស្សន៍​ទាយ​ពីជោគ​ជតា​រាសី​តាម​អាយុ

11 ឆ្នាំ មុន

ឆ្នាំ​ម្សាញ់​ ឬឆ្នាំ​ពស់​ដែលចូល​មក​ដល់​នេះ​ក្រុម​ហោរា​បាន​​ប្រកាស​ថា ​ជាប្រភេទ​ពស់​មាន​ពិស​ ព្រួស​ភ្លើង​ដែល​ការ​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​ប្រចាំឆ្នាំ​២០១៣ ថាជា​ឆ្នាំដែល​មាន​អំពើ​ហិ.ង្សា​កើនឡើង​ទ្វេ​ដង ។

ខាង​ក្រោម​នេះជាការ​ទស្សន៍​ទាយ​លើ​ជោគ​ជតា​រាសី​ក្នុង​​រវាង​ថ្ងៃកំណើត​របស់​បុគ្គល​គ្រប់រូប​ស្រប​តាម​ជោគ​​​ជតារាសី ឆ្នាំ​ម្សាញ់​២០១៣​រួម​មាន ៖

ឆ្នាំ​ម្សាញ់​ ឬឆ្នាំ​ពស់​ដែលចូល​មក​ដល់​នេះ​ក្រុម​ហោរា​បាន​​ប្រកាស​ថា ​ជាប្រភេទ​ពស់​មាន​ពិស​ ព្រួស​ភ្លើង​ដែល​ការ​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​ប្រចាំឆ្នាំ​២០១៣ ថាជា​ឆ្នាំដែល​មាន​អំពើ​ហិង្សា​កើនឡើង​ទ្វេ​ដង ។

ខាង​ក្រោម​នេះជាការ​ទស្សន៍​ទាយ​លើ​ជោគ​ជតា​រាសី​ក្នុង​​រវាង​ថ្ងៃកំណើត​របស់​បុគ្គល​គ្រប់រូប​ស្រប​តាម​ជោគ​​​ជតារាសី ឆ្នាំ​ម្សាញ់​២០១៣​រួម​មាន ៖

១-«Avies ជោគ​ជតា​រាសី​ខែ​មេសា​ (អ្នក​​​កើត​ក្នុងរវាង​ពីថ្ងៃ​ទី​១៤ មេសា ​-១៤​ ឧសភា ​)

សម្រាប់​ការងារ​ ឥទ្ធិ​ពល​នៃជោគ​ជតា​រាសី​ក្នុងឆ្នាំ​២០១៣ ​មិនសូវ​មាន​ភាព​ធ្ងន់​ធ្ងរ​ជាង​រៀង​រាល់​ឆ្នាំ​កន្លង​មកនេះ​ទេ​​​​​​។ ​មានការ​ផ្លាស់​ប្តូរ​និង​​បំពេញ​ការ​ងារ​ច្រើន ប៉ុន្តែ​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ទាំង​រដ្ឋ​និង​ឯក​ជន​ រាល់​ការ​ងារ​ទាំង​ឡាយ​ដែល​ប្រតិបត្តិ​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​គួរ​រក​ពេល​​វេលា​សម្រាក​លម្ហែ​កាយ​ឱ្យ​បាន​ច្រើន ។​

ដោយឡែក​ក្នុងផ្នែក​ហិរញ្ញ​វត្ថុ បើ​តាម​គិត​គូរ​ពីជោគ​ជតា​រាសី​បាន​ទទួល​ទ្រព្យ​ច្រើន ប៉ុន្តែ​​អ្វី​គួរ​ប្រុង​ប្រយ័ត្ន​គឺ​ការ​ចំណាយ​ប្រាក់​ត្រូវ​មាន​ការក្បិត​ក្បៀត​​​ ព្រោះ​ជោគ​ជ​តា​​​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្ត​​ចរិត​​ជា​មនុស្ស​«ហ៊ានស៊ី​ ហ៊ាន​សង » ។ បើ​សិន​ទំនោរ​របស់​លោក​អ្នក​ផ្តេក​ផ្តួល​លើ​ជោគ​ជតា​ខាង​លើ វាមិនខុស​ពីពាក្យ​ចាស់​លោក​ពោល​ថា​«​ប្រាក់​ក៏​បង់​ ​ថង់​ក៏ដាច​នោះ​ទេ​ » ។

បញ្ហា​សេ្នហា ជា​ជោគ​ជតា​រាសី​ល្អ​ទៅ​លើ​​មនុស្ស​នៅលីវ​នៅ​ក្នុងឆ្នាំ​២០១៣ នឹង​ជួប​មនុស្ស​ដែលលោក​អ្នក​ពេញចិត្ត​​និងមាន​សម្ព័ន្ធ​ភាព​ល្អ ចំណែក​សុខ​ភាព​​ត្រូវ​ទទួល​ការថែ​ទាំ​ឱ្យ​បាន​ដិត​ដល់​ ព្រោះ​ឆ្នាំ​នេះមាន​ការ​ងារ​ច្រើន​និង​នឿយ​​ហត់​ខុស​ប្រក្រតី ។

២«Taurus » ជោគ​ជតារាសី​ខែ​ឧសភា​(​អ្នក​​កើត​ក្នុងរវាង​ពីថ្ងៃទី​១៥​ ឧសភា ​-១៤​ មិថុនា )

ការងារ​ក្នុងឆ្នាំ​នេះ​នឹងប្រឡូក​លើការ​ងារ​ថ្មី​ៗ​​ជា​ច្រើន​ ប៉ុន្តែ​ក៏​មាន​ជំនឿ​ចិត្ត​ថា​ ក្នុង​ឆ្នាំ​២០១៣​នឹងមាន​ការប្រែ​ប្រួល​​ល្អជាង​ឆ្នាំ​ចាស់ យ៉ាង​ហោច​ណាស់​​​​ក៏បាន​ទទួល​​ទំនុកចិត្ត​​ពីចាស់​ទុំ ឬ​ចៅ​​​ហ្វាយ​នាយ ​ខ្លះ​ទៀត​ក៏​បាន​ឡើង​តំណែង ។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក​អ្នក​អាច​ធ្វើ​ការ​ពង្រីក​មុខ​របរ​​ ឬសម្លឹង​រក​ទិស​ដៅ​ថ្មី​ព្រោះ​​ជោគ​ជតារាសី​របស់​លោក​អ្នក​​នឹង​ផ្តល់​សំណាង​ល្អ​ ចាប់​ពីដើម​ឆ្នាំ​ដោយ​មាន​មនុស្ស​ជួយ​ជ្រោម​ជ្រែង​​ដ៏​ល្អ លើសពី​នេះជោគ​ជតារាសី​ខាង​លើ​នឹងទទួល​បានការ​​ទំនុក​បម្រុង​និង​បង្កើន​ចំណូល​ខ្ពស់ ប៉ុន្តែ​ត្រូវ​តាំង​ចិត្ត​ឱ្យ​បានល្អ ។

ចំណែក​ហិរញ្ញវ​ត្ថុ​លោកអ្នក​អាចរក​ចំណូល​ខ្ពស់​ជាដុំ​​​​​​កំភួន​លើស​ពីឆ្នាំមុន ដោយឆ្នាំ​​នេះ​មាន​ប្រាក់​សម្រាប់ការ​ចំណាយ​ ឬវិនិយោគ​ទុន​យ៉ាង​​​ស្រួល ប៉ុន្តែ​អ្វី​ដែល​​គួរ​ឱ្យបារម្ភ​គឺ​ការ​ចាយ​វាយ​មិនត្រូវ​ខ្ជះ​ខ្ជាយ​នោះ​ទេ​ ។ លោកអ្នក​ដែល​ស្ថិត​​ក្នុង​ជោគ​ជតារាសី​នេះជាមនុស្ស​មាន​ចិត្ត​​ល្អ ​តែ​បើ​​ចាយ​វាយ​ដោយ​ឥត​សន្សំ​សំ​ចៃ ​អាច​បង្ក​ឱ្យ​​កើត​មាន​​បំណុល​តាម​ពីក្រោយ ។

​រី​ឯ​ស្នេហា​ ចំពោះ​អ្នក​នៅ​លីវ ​ក្នុងឆ្នាំ​នេះ​​នឹ​ងមាន​ឱកាស​ក្នុង​ការ​​រឹត​ចំណង​សម្ព័ន្ធ​ភាពដ៏​ល្អ​នឹង​គ្នា ​។ ប៉ុន្តែ​​​សម្រាប់​អ្នកដែល​មានគូស្នេហ៍​អាច​ប្រឈម​មុខ​នឹងទុក្ខ​ក្រៀម​ក្រំ​​​គ្រប់​ពេល ដែល​​​អាច​ជួប​នឹង​ការ​លែងលះ ប៉ុន្តែ​គ្រប់​ភាគី​ត្រូវ​អត់​ធ្មត់ ព្រោះ​មាន​ឱកាស​ល្អ​នឹង​ស្រុះ​ស្រួល​គ្នាឡើង​វិញ ។ ចំណែក​សុខ​ភាព​​គួរ​ប្រុង​ប្រយ័ត្ន​​ ចំពោះ​អ្នក​ដែល​មានទម្ងន់​ធ្ងន់​ ព្រោះ​ថា​ក្រៅ​ពី​កាន់​តែ​កើន​ទម្ងន់​ ក៏​ប្រឈម​មុខ​នឹង​​ការលើស​ឈាម​ និង​​បញ្ហា​​ផ្លូវ​ដង្ហើម​ផងដែរ​​ ។

៣-«Gemini»​ជោគ​ជតា​រាសី​ខែមិថុនា (អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃ​ទី​១៥ មិថុនា -១៦​ កក្កដា )

ឥទ្ធិ​ពល​នៃជោគ​ជតារាសី​នេះ ធ្វើ​ឱ្យ​ការ​ងារ​​មានការ​ផ្លាស់​ប្តូរ​ ឬ​ហៅ​ថា​​នឹងមាន​ប្រែ​ប្រួល​​បាត​ដៃ​ជា​ខ្នងដៃ ដោយ​ការងារ​ខ្លះ​អាច​ត្រូវ​ពន្យារ​ ឬលុប​ចោល​ ​ការងារ​ខ្លះ​ទៀត​នឹងមាន​​បញ្ហា​ត្រូវដោះ​ស្រាយ​​គ្រប់​ពេលវេលា ប៉ុន្តែ​នៅ​ពេល​ឆ្លង​ផុត​ខែ​មេសា ជោគ​ជតា​ខាង​លើ​នឹង​ប្រែ​​ក្រឡាស់​ពី​អាក្រក់​​ទៅ​ជាល្អវិញ​​ ។

​អ្វី​ដែល​សំខាន់​ក្នុងឆ្នាំ​២០១៣​នេះ គឺជា​ឆ្នាំ​ទទួល​ការ​ជួយ​​ទំនុកបម្រុង​ពីចៅ​ហ្វាយ​នាយ​យ៉ាង​ល្អ និងទទួល​បញ្ជា​ឱ្យ​គ្រប់​គ្រង​ការ​ងារ​ថ្មី ដោយ​ស្ថិត​ក្នុងគន្លង​​ដ៏​ល្អ​ក្នុងការ​ងារ​ទៅ​ថ្ងៃ​អនា​គត​ ។ ចំពោះ​អ្នកដែល​ចង់​ប្តូរ​ការងារ​ត្រូវ​រិះ​រក​​និងស្វែង​រក​នៅ​ពាក់​កណ្តាល​ឆ្នាំ ​ព្រោះ​ជោគ​ជតា​រាសី​នឹង​បើក​ធំ​ទូលាយ​មាន​ឱកាស​ល្អ​ស័ក្តិសម​នឹង​សមត្ថ​​​ភាព ។ ដូច្នេះ​ក្នុងឆ្នាំ​នេះ​សូម​កុំ​បណ្តែត​បណ្តោយ​ឱកាស​ល្អ​​ឱ្យ​​កន្លង​ផុត​ក្នុងការ​បម្រើ​ការ​ងារ​សម្រាប់​​អនាគត ។

សម្រាប់​ចំណូល​ ឬ​ហិរញ្ញ​វត្ថុ ជោគ​ជតារាសី​បាន​បញ្ជាក់​ពី​ចរិត​​និស្ស័យ​​នៃការ​ចាយ​វាយ  រាសី​មិថុនា​​ជា​រាសី​គ្មាន​ចរិត​និស្ស័យ​ក្នុងការ​ចំណាយ​ប្រាក់​ខ្ជះ​ខ្ជាយ​ទេ​​ ព្រោះ​ឆ្នាំ​​នេះ​ចំណូល​ភាគច្រើន​បាន​ទទួល​ពីកម្លាំង​ចិត្តទាំង​ស្រុង ។

បញ្ហា​សុខ​ភាព នៅ​ក្នុងឆ្នាំ​​នេះ​មាន​និន្នាការ​និង​ចាប់ផ្តើម​​លើ​និន្នាការ​ថ្មី​ៗ​ ជាពិសេស​មាន​​​​​បម្រែ​​​បម្រួល​មួយ​ចំនួន​លើ​សេចក្តីស្រឡាញ់ ។ ​ក្នុងឆ្នាំ​នេះមាន​គូស្នេហ៍​ខ្លះ​ឈាន​ដល់​ក្តីសង្ឃឹម​ ខ្លះ​ទៀត​ក៏ស្ថិត​ក្នុងការ​បែក​បាក់​ ចំណែក​អ្នក​នៅ​លីវ ​នឹងមាន​ឱកាស​ល្អ ក្នុងការ​សេព​គប់​គ្នា ​និង​ណែ​នាំ​ដល់​មិត្តភក្តិ ។ ចំពោះ​សុខ​ភាព​ជា​ជោគ​ជតា​រាសី​ល្អ ​ការឈឺ​ថ្កាត់មានការព្យាបាល​ដិតដល់​ប៉ះ​​ខ្លះ​​ទៀត​​ជួប​នឹង​ជំងឺ​​តម្កាត់​​​​​ផ្សេងៗ​បាន​បៀត​បៀន ដូច្នេះ​មិន​គួរប្រមាថ​​ទេ​ ។

៤-«Cancer» ជោគ​ជតារាសី​ខែកក្កដា ​(អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃទី​១៧ កក្កដា -១៦​ សីហា ​​)

​សម្រាប់​ការងារ​ចាប់តាំង​ពីដើម​ឆ្នាំ​​រហូតដល់​ថ្ងៃទី​២៩ ឧសភា ​បាន​ទទួល​ជោគ​ជ័យ​​យ៉ាងស្រុះ​ស្រួល​ទទួលបាន​កម្រៃ​​និង​ផល​ប្រយោជន៍​ជាហូ​រ​ហែ​មានមិត្ត​ភក្តិ​​ថ្មី​បាន​ទទួល​តំណែង​សំខាន់​ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ប៉ុន្តែ​គួរ​ស្តាប់​​ការណែនាំ​របស់​​អ្នក​នៅ​ក្បែរ​ខ្លួន ។ ការងារ​មុខ​ជំនួញ​​នៅ​ឆ្នាំ​នេះនឹងមាន​ភាព​អធឹក​អធម ប៉ុន្តែ​អ្វី​គួរ​ឱ្យ​បារម្ភ គឺ​ការមាន​​ទំនាស់​ជា​មួយ​អ្នកចូលហ៊ុន​ក្នុង​មុខ​ជំនួញ ។ ដូច្នេះ​លោកអ្នក​គួរមានការអត់​ធ្មត់ និង​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​បានល្អ ធានា​ថាក្តី​សម្រេច​នឹងក្លាយ​ជា​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ ។

សម្រាប់​ផ្នែក​ហិរញ្ញ​វត្ថុ​ចាត់​ទុក​ថា​​ជាអំឡុង​ពេល​ល្អ ​មាន​ន័យថា ​នៅក្នុងឆ្នាំ​២០១៣ គឺជា​ឆ្នាំ​ទទួល​ចំណូលខ្ពស់​​ ​ប៉ុន្តែ​មានចំណាយ​ច្រើនទៅ​លើ​ក្រុម​គ្រួសារ ។

រី​ឯ​រឿងរ៉ាវ​ស្នេហា​ និងសុខ​ភាព​កំពុងស្ថិត​នៅ​ក្នុង​គន្លង​ដ៏​​សោម​នស្ស​រីករាយ ព្រោះក្តី​ស្រឡាញ់​ជា​វត្ថុ​ធ្វើ​ឱ្យ​លោក​អ្នក​មានសេចក្តី​សុខ ។​​នៅ​ដើម​ឆ្នាំ​សម្រាប់​អ្នកនៅលីវ និងមា​នសម្ព័ន្ធ​​ភាព​រួស​រាយ​រាក់​ទាក់​និងគួរ​​សេពគប់ ។ ប្រសិន​បើ​លោក​អ្នក​អូស​បន្លាយ​ពេល​ឱកាស​ដ៏ល្អ​នេះនឹងមាន​ការ​បាត់​បង់​លាភ​សំណាង​របស់ខ្លួន ព្រោះ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ស័ក្តិ​សម​ក្នុងការ​រក​គូស្រករ ។ ចំពោះ​បញ្ហា​សុខ​ភាព​​លោកអ្នក​គួរ​ថែរក្សា​ខ្លួន​ឱ្យ​បាន​ដិតដល់​និងប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ។

៥-«Leo»ជោគ​ជតារាសី​ខែសីហា ​(​អ្នក​​​កើត​ក្នុង​រវាង​ពីថ្ងៃ​ទី​១៧ សីហា ​-១៦​ កញ្ញា ​)

បញ្ហា​ការងារ​ក្នុងឆ្នាំ​២០១៣​ នឹងមាន​ការ​ប្រែ​ប្រួល​ច្រើន​យ៉ាង​មាន​ទាំង​ល្អ និងមិន​ល្អ ជួ​ន​កាល​អាច​ធ្វើ​ឱ្យ​មាន​ការរា​រែក​ក្នុងចិត្ត ប៉ុន្តែត្រូវ​អត់​ធ្មត់ ។ ការបំពេញ​ការងារ​នៅ ពេល​ដើម​ឆ្នាំ​អាច​​មិនសូវ​ចុះ​សម្រុងគ្នា ​ធ្វើ​ឱ្យ​ជ្រួល​ច្របល់ សម្រាប់ជំហា​នដំបូង​ត្រូវ​ប្រយ័ត្ន​​ប្រយែង​​លើ​​មិត្ត​រួម​ការងារ​ ឬ​អតិ​ថិជន អាច​ក្លាយ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​កើត​ទំនាស់ ។ នៅ​ដើម​ឆ្នាំ​មិន​គួរ​ចេញ​មុខ​​ឱ្យ​ហួស​ហេតុ​ និងមិន​គួរ​សម្រេច​ចិត្ត​តែ​ម្នាក់​​ឯង​ដោយ​មិនស្តាប់​យោបល់​របស់គេ ព្រោះ​អាច​កើត​​មាន​កំហុស​នៅ​ពេល​ក្រោយ ។

​ចំណែក​​ហិរញ្ញវត្ថុ​​ចាត់ទុក​ថាជាឆ្នាំ​ដែ​ល​ទទួល​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំ​កន្លងទៅ ។ ជា​ឆ្នាំ​​មាន​​ទ្រព្យស្តុក​ស្តម្ភ ​និងទទួល​កម្រៃ​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ ។ ចំណែក​ប្រាក់​ចំណូល​ដែល​ទទួល​​បាន​ពីការ​ផ្សង​សំណាង​​របស់​លោក​អ្នក​ដែល​ស្ថិត​ក្នុង​រាសី​នេះគឺ​ដំណើរ​ការ​ដ៏ពិបាក​ បើ​ចង់​ផ្សង​សំណាង​ត្រូវគិត​ឱ្យ​បាន​ច្បាស់​ ព្រោះ​អាច​ប្រឈម​​មុខ​នឹង​ទ្រព្យ​ក៏​​​បង់​​ថង់​ក៏ដា​ច ។

​ចំពោះ​រឿង​ស្នេហា​ ក្នុងរាសី​​នេះ​ក្តី​ស្រឡាញ់​​មាន​លក្ខណៈ​ប្រែ​ប្រួល​មិនចុះ​សម្រុង​គ្នា​ ។ គូ​ស្នេហ៍​នានា​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹងការ​ជួប​ឧប​សគ្គ​នៅដើម​ឆ្នាំ​២០១៣ ដោយ​ឈ្លោះ​ប្រកែក​គ្នា ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​​នៅ​​ពាក់​កណ្តាល​ឆ្នាំ ។ សម្រាប់​គូសេ្នហ៍​​​ដែល​កំពុង​សម្លឹង​រក​យុទ្ធ​សាស្ត្រ​បង្កើត​ក្រុម​គ្រួសារ​រួប​រួម​ នឹងមាន​ឱកាស​ល្អ បាន​រៀបការ​ ឬ​បង្កើត​ជា​គ្រួសារ​ថ្មី ទៅ​ថ្ងៃ​អនាគត ។ ​សម្រាប់​សុខ​ភាព​​ និងការ​ជួ​ប​ឧប្ប​ត្តិ​ហេតុ​ គឺជា​រឿងគួរ​ឱ្យ​បារម្ភ​ក្នុងឆ្នាំ​២០១៣ ព្រោះ​អាច​​​​កើត​មាន​​ឡើង​យ៉ាង​ងាយ​ស្រួល ដោយ​នឹកស្មាន​មិនដល់ ។

៦-«Virgo»ជោគ​ជតារាសី​ខែ​កញ្ញា​(​អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃទី​១៧ កញ្ញា ​-១៧ តុលា )

ការងារ​នៅ​ដើម​​ឆ្នាំ​​២០១៣ នឹងទទួល​បាន​ជោគ​ជ័យ​មានលាភ​សំណាង​ចាស់​ទុំ​​នឹ​ង​ផ្តល់​ការ​ឧបតម្ភ​ក្នុង​រវាង​ពី​ថ្ងៃទី​២៩ មករា ​ដល់​ថ្ងៃ​ទី​​៦​មេសា ​។ សម្រាប់​លោក​អ្នក​ដែល​ស្ថិត​ក្នុងជោគ​ជតារាសី​នេះ ​នឹងមាន​បម្រែ​បម្រួល​ក្នុងខ្សែ​ជីវិត អ្នក​ខ្លះ​អាច​ប្តូរ​ការងារ​ ឬ​កន្លែង​ការ​ងារ ​​ដោយ​ដំណឹង​ល្អ​ទាំង​នេះនឹងកើត​ឡើង​តាំង​ពីដើម​ឆ្នាំ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ​។ ចំពោះ​​អ្នកដែល​ចំណាយ​ទុន​ក្នុងការ​​ប្រកប​មុខ​ជំនួញ តាម​ជោគ​ជតា​បង្ហាញ​ថា ​បង្ក​​ឱ្យ​មាន​ការស្រុះ​ស្រួល​​គ្នា​ល្អ ការ​កុម្ម៉ង់​​​​ទិញ​ពី​អតិថិជន​កើតឡើង ជាពិសេស​ជំនួញដែល​​ទាក់​ទង​​នឹង​បរ​ទេស នឹងទទួល​ផល​ល្អ​ដ៏​វិសេស​វិសាល ។

ផ្នែក​ហិរញ្ញ​វត្ថុ លោក​អ្នក​គួរ​ប្រយ័ត្ន​ប្រយែង​ព្រោះ​ឆ្នាំ​នេះ​គឺជា​ចំណុច​​នៃការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​ ជាពិសេស​អ្នកដែល​មានចំណូល​មិន​ប្រាកដ​ប្រជា ​និងមាន​ឱកាស​ទទួល​ការឆ​បោក គួរ​​​តែពិនិត្យ​ឯក​សារ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន ។ លើស​ពី​នេះ​​លោក​អ្នកគួរប្រុង​ប្រយ័ត្ន​លើ​ការ​ចំណាយ​ដែល​គ្មាន​ការចាំ​បាច់​ ទោះ​បី​ជា​អ្នក​ខ្លះ​មាន​ចំណូល​​ល្អ​គួរ​ឱ្យ​ពេញ​ចិត្ត​​ក៏ដោយ ។

​រី​ឯស្នេហា​​ និងសុខ​ភាព លោក​អ្នក​ដែល​មាន​ជោគ​ជតារាសី​ខែកញ្ញា ​នៅ​ក្នុងឆ្នាំ​២០១៣ នេះ ​នឹង​ប្រែ​ប្រួល​លើ​រឿង​រា៉វ​មួយ​ចំនួន​ ស្ថិត​នៅ​ចំពោះ​មុខ ប៉ុន្តែ​ក៏​​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ភ័យ​ខ្លាច​នឹង​ក្តី​ស្រឡាញ់ ជាពិសេស​​គឺអ្នក​នៅ​លីវ​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ពួក​គេ​ក៏​នៅ​មាន​ជំនឿ​ចិត្ត​ថា ​រឿង​រ៉ាវ​​ថ្មី​នៅ​​ក្នុងខ្សែ​ជីវិត​របស់គេ​នឹង​ផ្តល់​សេចក្តី​សុខ​កាន់​តែខ្លាំង​ រី​ឯ​សុខ​ភាព​​អ្នកដែល​មាន​ជំងឺ​តម្តាត់​​នឹង​បាន​ទទួល​ការ​ព្យាបាល​ និង​មាន​អាការ​​​ធូរ​ស្រាល​ ជាដរាប ។

៧-«Libra» ជោគ​ជតារាសី​ខែតុលា (អ្នក​​កើត​​​ក្នុង​រវាង​ពី​ថ្ងៃទី​១៨ តុលា -១៦ វិច្ឆិកា ​)

​ការងារ​នៅ​ក្នុងឆ្នាំ​២០១៣ ត្រូវ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ការ​ផ្លាស់​ប្តូរ​ ព្រោះ​ឥទ្ធិ​ពល​ទាំង​ព្រះ​រាហ៊ូ និងភព​ព្រះសៅរ៍ នឹង​ផ្តល់​ផល​ប៉ះ​ពាល់​​ដល់​ការ​ងារ​អាចមាន​​​ការ​​ផ្លាស់​ប្តូរ​​ការងារ​ ឬ​ទី​កន្លែង​ធ្វើ​ការ ។ អ្វី​ដែល​គួរ​ប្រយ័ត្ន​ប្រយែង គឺឧបសគ្គ​នឹង​កើត​ឡើង​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ ដូច​ជាមាន​បញ្ហា​មិនចុះ​សម្រុង​នឹង​មិត្ត​រួមការ​ងារ ។

នៅឆ្នាំ​នេះ​គឺការងារ​ ឬ​ជំនួញ​​ទាក់​ទង​នឹង​បរ​ទេស​នឹងមាន​ផល​ល្អ លោក​អ្នក​ត្រូវ​ប្រតិ​បត្តិ​​លើ​ការងារ​​ប្រកប​ដោយ​​ភាពអត់ធ្មត់ និងត្រូវ​តាំង​ចិត្ត​ធានា​ថា ​ក្តីសម្រេច​នឹងមក​រក​​​លោក​​អ្នក ។

សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​ប្រយ័ត្ន​​​លើបំណុល ត្រូវ​ចៀស​វាង​ផ្តល់​ប្រាក់​កម្ចី​​​ ព្រោះ​អាច​មានបញ្ហា​នៅ​ពេល​ក្រោយ ។ គួរ​ប្រុង​ប្រយ័ត្ន​លើការ​ចំណាយ​ក្នុងគ្រួសារ​គួប​ផ្សំ​នឹងការ​ចំណាយ​ដោយ​មិន​ដឹង​មុខ​ដែល​​មាន​ជា​ហូរហែ​។ ទោះ​បី​ជាក្នុង​ឆ្នាំ​នេះ​មានចំណាយ​ច្រើន ប៉ុន្តែ​ក៏​នៅ​មាន​លាភ​​សំណាង​បង្កើត​ចំណូល​ជា​បន្ត​បន្ទាប់ ។

រី​ឯ​ស្នេហា​​​សម្រាប់​អ្នកនៅ​លីវ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើការសម្រេច​ចិត្ត ព្រោះ​ថា​ជា​ធម្មតា​អ្នក​នៅ​លីវ​មាននិន្នា​ការខ្ពស់​ក្នុងការ​លះ​បង់​​ ​។
​ចំពោះ​អ្នកដែល​មាន​គូ​ស្រាប់​ដែល​​​ជួប​ឧសគ្គ​ក្នុង​ឆ្នាំ​​កន្លង​មក ប៉ុន្តែ​ក្នុងឆ្នាំ​នេះ​នឹង​មាន​សិរី​សួ​ស្តី​កាន់​តែខ្លាំង ។ សម្រាប់​សុខ​ភាព​ជា​​ជោគ​ជតា​រាសី​​បង្ក​ឱ្យ​មាន​ជំងឺ​រាំុរៃ ក្នុងឆ្នាំ​​នេះ​ត្រូវថែ​ទាំ​សុខ​ភាព​ឱ្យ​បាន​ដិត​ដល់ ។

៨-«Scorpia»​ជោគ​ជតារាសី​ខែ​វិច្ឆិកា​(​អ្នក​​កើត​ក្នុង​រវាង​ពី​ថ្ងៃទី​១៧ វិច្ឆិកា ​-១៥​ ធ្នូ )

វិវត្តន៍​​​​នៃការងារ​ក្នុងឆ្នាំ​នេះ​ដំណើរ​ការ​បាន​ល្អ និង​ទទួល​ជោគ​ជ័យ​នៅ​គ្រប់​ពេល ។ ឧបសគ្គ​ដែល​ស្ថិត​ក្នុង​គន្លង​នៃជោគ​ជតា​​កាលពី​ដើម​ឆ្នាំ​នឹងមាន​​​ការ​​​ផ្លាស់​ប្តូរ​​តំណែង ​បញ្ហា​​ស្មុគ​ស្មាញ​ក្នុងការ​ងារ​នឹង​ធ្លាក់​ចុះ ។ ចំពោះ​លោក​អ្នក​ដែល​ធ្លាប់​​ទទួល​ការ​មួល​បង្កាច់ ឬមិត្ត​រួមការងារ​ដែល​ខឹងសម្បារ​នឹងបាន​ទទួលការ​ជួយ​ជ្រោម​ជ្រែង​ និង​ជា​ឆ្នាំ​អំណោយ​ផល​​ល្អ​ដល់​ជីវិត ។

ហិរញ្ញវ​ត្ថុ​សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ជោគ​ជតា​រាសី​ខែវិ​ច្ឆិកា ​នៅឆ្នាំ​នេះនឹង​ក្លាយ​ជា​មនុស្ស​មាន​​ទ្រព្យ​ស្តុក​ស្តម្ភ​មាន​ចំណូល​ច្រើន​ឥត​ឧបមា។

​រី​ឯ​បញ្ហា​ស្នេហា​ ក្នុងឆ្នាំ​ម្សាញ់​សេចក្តី​ស្រឡាញ់​​នឹងមាន​បម្រែ​បម្រួល​ឆ្ពោះ​ទៅចំណុច​ដ៏​ប្រសើរ​ជាង​មុន ។ ឆ្នាំ​នេះជាឆ្នាំ​ដ៏​ស័ក្តិ​សម និង​មាន​​​ការ​ស្រុះ​ស្រួល​គ្នា​ ដូច្នេះ​​គួរ​យក​ចិត្តទុក​ដាក់​និងថែរក្សា​គ្នា​ឱ្យ​បាន​ល្អ​ឆ្ពោះ​​ទៅ​រក​​សេច្តី​សុខ គ្រប់​ជំហាន​ក្នុងជីវិត ។ សម្រាប់សុខ​ភាព ត្រូវ​ការ​​ថែទាំ​ឱ្យ​បាន​ដិត​ដល់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ។

៩-«Sagi Harius »ជោគ​ជតារាសី​​ខែ​ធ្នូ ​​(​អ្នក​កើត​ក្នុងរវាង​ពី​ថ្ងៃទី​១៦ ធ្នូ -១៤ មករា )

ការ​បំពេញ​ការ​ងារ​ក្នុងឆ្នាំ​នេះ​លោកអ្នក​ត្រូវ​មាន​ភាព​រឹង​បឹុង និងពុះ​ពារ​គ្រប់​ឧបសគ្គ​ ដើម្បី​ឱ្យ​ការ​ងារ​ដំណើរការ​ល្អ និងមាន​ភាព​​រលូន ។ ចំពោះ​លោក​អ្នកដែល​មានការ​ងារ​ជាប់​ជា​ប្រចាំ​នឹងមាន​ឱកាស​​ល្អទទួល​ការជួយ​ជ្រោម​ជ្រែង​ពី​ចៅ​ហ្វាយ​នាយ និងមិត្ត​រួម​ការងារ ។ ចាត់ទុក​ថា​ជាអំឡុង​ពេល​ដ៏​ប្រសើរ​ក្នុងការ​បើក​មុខ​ជំនួញ​ថ្មី ​ព្រោះ​ជា​ឆ្នាំ​ទទួល​នូវការ​​គោរព​និងកោតសរសើរ​ពី​អតិ​ថិជន ។ ​ជា​ធម្មតា​រាល់​ការងារ​ទាំង​ឡាយ​រមែង​មានឧបសគ្គ​ ប៉ុន្តែ​ដោយ​សារ​​ជោគ​ជតា​​​​​​រាសី​ខ្ពស់​អាច​ជួយ​សង្គ្រោះ​ និងដំណើរ​ការ​យ៉ាង​រលូន ។

រី​ឯ​ហិរញ្ញ​វត្ថុ​ចាត់ទុក​ថា​ជា​អំឡុង​ពេល​ប្រកប​ដោយ​​ឧត្តម​ភាព មាន​ទ្រព្យ​ស្តុក​ស្តម្ភ និង​ជីវ​ភាព​ធូ​រ​​ធារ គឺជា​​ឆ្នាំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ដ៏​សន្ធឹក​សន្ធាប់​​មានចំណូល​ជាប្រចាំ ​រួម​ទាំង​លាភ​សំណាង ។ លើសពី​នេះ​នៅក្នុងឆ្នាំ​២០១៣ ក៏ជា​ឆ្នា​​ំ​នឹង​ទទួល​បាន​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ធ្លី កេរ្តិ៍​មរតក ឬអ្នក​ខ្លះ​អាច​​ទទួល​ការប្រាក់​ចំណែក​ ឆ្លើយ​តប​នឹង​ការ​វិនិយោគ​ទុន ។

ចំពោះ​រឿ​ង​ស្នេហា​ នឹងមាន​ភាព​លេច​ធ្លោ​ ជាពិសេស​លើ​អ្នក​នៅ​លីវ មាន​ឱកាស​ល្អ ក្នុង​ជម្រើស​របស់​ខ្លួន ។ សម្រាប់​គូស្នេហ៍​ដែល​សេព​គប់​គ្នា​រយៈ​ពេល​យូរ​ប្រសិន​បើ​មានបញ្ហា​ត្រូវ​ដោះ​ស្រាយ​និងចេះ​យល់ចិត្ត​គ្នា​ជា​ពិសេស​នៅ​ពាក់​កណ្តាល​ឆ្នាំ ​ជា​រយៈ​ពេល​ផ្តួច​ផ្តើម​នៃ​ក្តី​ស្រឡាញ់​ដ៏​ល្អូក​ល្អិន​​​ ។

​បញ្ហា​សុខ​ភាព​ជា​ធម្មតា ​រមែង​កើត​ឡើង​​ទៅ​លើ​ផ្លូវកាយ​ដូចជា​ជួបនឹង​ឧប្ប​ត្តិ​ហេតុ​ក្នុងការ​ធ្វើ​ដំណើរ​ ដូច្នេះ​​មិនត្រូវ​ប្រមាថ​និង​​ត្រូវ​​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ ។

១០-«Lapricorn»ជោគ​ជតារាសី​ខែ​មករា (​​អ្នក​​កើត​ក្នុង​រវា​ង​ពី​ថ្ងៃទី​១៥ មករា -១២​ កុម្ភៈ )

ការងារ​នឹង​ឈាន​ទៅ​មុខ​មាន​បម្រែ​បម្រួល​ដ៏​ធំ​ក្នុងការ​ងារ​ដោយ​ឆ្នាំ​នេះត្រូវ​ពឹង​ផ្នែក​លើការ​សម្រប​ខ្លួន​​និងស្វែង​យល់​រឿង​រា៉វថ្មី​ៗ​ឱ្យកាន់តែ​ច្រើន ប៉ុន្តែ​ត្រូវ​មាន​​ជំនឿ​ថា​ជោគ​ជតា​នឹងមិន​អាក្រក់​​ដូចការរំពឹង​ទុក ។

ជោគ​ជតា​ក្នុងឆ្នាំ​នេះ ត្រូវ​បំពេញ​ការងារ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​​និងប្រាកដ​​ប្រជា ​។ ចំពោះ​លោក​អ្នក​ដែល​ប្រកប​មុខជំនួញ​​​ថ្មី ​អាច​ដំណើរ​​ការ​យ៉ាង​ងាយ​ស្រួល​ឧបសគ្គ​ផ្សេង​ៗ​អាច​ឆ្លង​កាត់​បាន​​ ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​​លើ​បញ្ហា​ដែល​ពាក់​​​​ព័ន្ធ​នឹងភាគ​ហ៊ុន ។

រី​ឯ​ហិរញ្ញវត្ថុ​ ក្នុងឆ្នាំ​២០១៣ នឹងមាន​ចំណូល​ខ្ពស់​ស្ទើរ​​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​​មិន​អាច​រក្សា​ទុក​បាន​ ព្រោះមាន​​ការចំណាយ​កើតឡើង​ជា​ហូរហែ​​។ ម្យ៉ាង​​ទៀត​អ្នក​ដែលស្ថិត​ក្នុង​រាសី​ខាង​លើ​រមែង​មាន​ចរិត​និស្ស័យ​ ចាយ​វាយ​ច្រើន​អាច​ធ្វើ​ឱ្យ​មាន​បំណុល​ ។ ក្នុង​ឆ្នាំ​នេះ​អាច​មាន​អ្នក​ផ្សេង​មក​សុំ​ជួយ​ឧបត្ថម្ភ​ផ្នែក​ថវិកា បង្ក​ឱ្យ​កើត​ភាព​ក្តៅ​ក្រហាយ​ ដូច្នេះ​​លោក​អ្នក​ត្រូវ​ធ្វើការ​ពិចារណា​ឱ្យ​​បាន​ល្អិត​ល្អន់​​នៅ​ម​ុខ​ពេល​ជួយ​ដល់​អ្នក​ដទៃ ។

​ចំណែក​រឿង​ស្នេហា​ អ្នក​នៅលីវ​នឹងមាន​ឱកាស​ជួបនឹង​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត សម្រាប់​គូស្នេហ៍​ដែល​សេព​គប់​គ្នា​​​រយៈ​ពេល​យូរ នឹងមាន​ឱកាស​បាន​រៀបការ​ ឬ​ភ្ជាប់​ពាក្យ ។
បញ្ហា​សុខភាព ជា​ធម្មតា​លោក​អ្នក​ដែល​ស្ថិត​ក្នុងរាសី​ខាងលើ​​រមែង​មានជំងឺ​ព្រោះ​រាង​កាយ​ធ្វើ​ការ​ច្រើន លើសពី​នេះក្នុងឆ្នាំ​២០១៣ ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ឧប្បត្តិ​ហេតុ​​​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ជាយ​ថាហេតុ ។

១១-«Aquarius »​ជោគ​ជតា​​រាសី​ខែ​កុម្ភៈ (​អ្នក​​កើត​ក្នុងរវាង​ពីថ្ងៃទី​១៣ កុម្ភៈ -១៤ មីនា )

រាល់​ការងារទាំងឡាយ​​នឹងទទួល​​ជោគ​ជ័យ​ដ៏​សម​ប្រកប​និងមាន​កេរ្តិ៍​ឈ្មោះ​​ ​សម្រាប់​បុគ្គលិក​ ​ឬ​អ្នកស៊ីឈ្នួល​នឹងមាន​ឱកាស​ប្តូរ​តំណែង​មាន​ស្ថិរ​ភាព​ក្នុងការ​ងារ​កាន់តែច្រើន ។ ចំណែក​អ្នក​ដែល​មាន​អាជីព​ឯក​រាជ្យ​​ ឬ​ម​​ុខ​ជំនួញ​​ផ្ទាល់​ខ្លួន នឹង​មាន​​​​​អតិ​ថិជន​ច្រើន​និងមាន​កេរ្តិ៍​ឈ្មោះ ។

​ក្នុងឆ្នាំ​នេះ​នឹងមាន​ឱកាស​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទស្សនៈ​ល្អ​ៗ​កើនឡើង​មួយ​កម្រិត​ ប៉ុន្តែ​ក៏​ជា​ថ្នូរ​​នឹងការ​នឿយ​ហត់ ​។ ចំពោះ​អ្នកដែល​ចង់​សិក្សា​បន្ត ជាពិសេស​សិក្សា​​នៅ​បរទេស​នឹងមាន​ឱកាស​ល្អ​ដូច​គ្នា​ ព្រោះ​​ជាគន្លឹះ​​ជួយ​ធ្វើ​​ឱ្យ​ការ​ងារ​មាន​ការ​​អភិវឌ្ឍ​​ទៅ​មុខ​ជាលំដាប់ ។ ​ចំណែក​ហិរញ្ញវត្ថុ ​ជាឆ្នាំ​មាន​ចំណូល​ខ្ពស់ និងមាន​លំហូរ​ចូល​ជា​បន្ត​បន្ទាប់ ប៉ុន្តែត្រូវ​ប្រយ័ត្ន​ប្រយែង​លើការ​ចំណាយ​ប្រចាំ​ថ្ងៃ ។

ដោយឡែក​សម្រាប់ស្នេហា​​ អ្នកនៅលីវ​នឹងមាន​ឱកាស​បាន​ជួបគូកំណាន់​ ។ ​លោក​អ្នក​ដែល​ស្ថិតក្នុង​ជោគ​ជតារាសី​នេះ ជា​មនុស្ស​​មាន​មន្តស្នេហ៍​ គិត​ពីថ្ងៃទី​២៩ ឧសភា ​រហូត​ដល់​ដំណាច់​ឆ្នាំ ​នឹងជួប​គូស្នេហ៍​សម​តាម​បំណង ។ បញ្ហា​សុខ​ភាប​ត្រូវ​ប្រុង​ប្រយ័ត្ន​​លើ​អគ្គិ​ភ័យ រី​ឯ​​ការ​​ធ្វើ​ដំណើរ​​ទៅ​ផ្លូវ​​ឆ្ងាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹងកើត​មានឧប្បត្តិ​ហេតុ ។

១២-«Pisces» ជោគ​ជតារាសី​ខែ​មីនា ​(​អ្នក​កើត​ក្នុងរវាង​ពីថ្ងៃទី​១៥ មីនា ​-១៣​ មេសា)

សម្រាប់​ការ​ងារ​ក្នុងឆ្នាំ​២០១៣ នឹងជួប​តែ​ភាព​សម្បូរ​សប្បាយ​ ព្រោះ​ជាឆ្នាំ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ និងបញ្ហា​ផ្សេង ៗ​ទៀត ដោយស្ថិត​ក្នុង​ទិសដៅ​ល្អ ។ ឆ្នាំ​នេះ​លោក​អ្នកនឹងទទួល​បាន​ទំនុកចិត្ត​ពីចៅហ្វាយ​នាយ ​បើ​ចង់​ប្រកប​មុខ​ជំនួញ​​​​​​គឺជាឱកាស​ល្អ​និង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ ទោះ​បី​ជា​នៅ​លើក​ដំបូង​មាន​សភាព​ស្មុគ​ស្មាញ​ក៏ដោយ ​ប៉ុន្តែ​ជា​ចុង​ក្រោយ​ក៏​ទទួល​ជោគ​ជ័យ​ដ៏​ប្រពៃ​ ។

​ហិរញ្ញវត្ថុ លោកអ្នកនឹងស្ថិត​ក្នុង​​ជោគ​ជតា​រាសី​នេះ ​ចាត់​ទុក​ថា​ជាឆ្នាំ​ដ៏​លេច​ធ្លោ ទទួល​ចំណូល​ខ្ពស់​គួរ​ជាទី​ពេញ​ចិត្ត ឬ​ទទួល​បាន​ការ​ផ្ទេរ​​កម្មសិទ្ធិ​ដីធ្លី ។ ចំពោះ​អ្នកដែល​ប្រកប​មុខ​ជំនួយ​​ដោយ​ការ​វិនិយោគ​​ទុន នឹងទទួល​ផល​​ចំណេញ​​នៅក្នុង​ឆ្នាំ​នេះ​នឹងមាន​ចំណូល​ដ៏​ពិសេស ​ប៉ុន្តែ​អ្វីដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​គឺ​ការ​ចំណាយ​គួរធ្វើ​​ការ​ត្រិះរិះ​ពិចារណា​ឱ្យល្អិត​ល្អន់​នៅ​មុន​​​ពេល​​​ចំណាយ ។ បើ​ទទួល​បាន​ប្រាក់​ គួរធ្វើ​ការ​បរិច្ឆាគ​សម្រាប់​សប្បុរស​ធម៌​ ឬសន្សំ​​សំចៃ​ទុក​នៅ​ថ្ងៃអនាគត​ ប៉ុន្តែ​អ្វី​គួរ​ចៀស​វាង​គឺការ​ភ្នាល់​ល្បែង ព្រោះ​ឆ្នាំ​​នេះ​ជោគ​ជតា​មិនសូវ​អំណោយ​​ផល​ល្អ​​និងអាច​ធ្វើ​ឱ្យ​កើត​មាន​បំណុល​មក​លើ​ខ្លួន ។​

​សម្រាប់​រឿងស្នេហា​ និងសុខ​ភាព គឺជា​អំឡុង​ពេល​ឆ្លង​ផុត​ពី​គ្រោះ​មហន្ត​រាយ ជាឆ្នាំ​ជួយ​​ទ្រទ្រង់​ដល់​អ្នក​នៅលីវ​ឱ្យ​មានគូ​ស្រករ​​ ។ ចំពោះ​លោកអ្នក​ដែល​មាន​គូស្រករ​​ ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ឆ្នាំ​នេះ​ជា​​ពេល​ជួបគ្នា​រយៈ​​ពេលខ្លី អាច​កាត់​បន្ថយ​សម្ព័ន្ធ​ភាព​នឹងគ្នា ​។ រី​ឯ​​សុខភាព​​អ្នកដែល​​មាន​ជំងឺ​តម្កាត់​​​នឹង​ទទួល​ការព្យាបាល​ដ៏​ល្អ មាន​ឱកាស​ជាសះ​ស្បើយ​ពីជំងឺ​ផ្សេងៗ លើស​ពី​​នេះ​លោកអ្នក​ត្រូវធ្វើ​បុណ្យ​បំពេញ​កុសល ដោយ​​​ព្រលែង​សត្វ​​​​ដើម្បី​ទ្រ​ទ្រង់​ជោគ​ជតា​រាសី​របស់ខ្លួន​ដ៏​យូរ​អង្វែង ៕​​