ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​អាមេរិក​​ម្នាក់​ដេក​ស្លា.ប់​​ក្នុង​បន្ទប់​សណ្ឋា​គារ​វ៉ក​អឺបាវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​អាមេរិក​កំាងម្នាក់ បាន​ត្រូវគេដឹក​តាម​រថយន្ត​សាមុយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត កាល​ពីម៉ោង១​រសៀល​​ថ្ងៃទី១ មករា ២០១៣ បន្ទាប់ពីបុរស​នោះដេក​សន្លប់នៅ​លើគ្រែពូក​ក្នុងបន្ទប់​លេខ​៤០៤ ជាន់ទី៤ នៃ​សណ្ឋាគារ​វ៉អឺបាវ ដែល​មាន​ទីតំាង​លេខ​១០៩ កែងផ្លូវ​លេខ​៥១ និង១៧៤ ស្ថិត​ក្នុងភូមិទី​១១ សង្កាត់ផ្សារ​ថ្មីទី៣ ខណ្ឌដូន​ពេញ តែគ្រូពេទ្យ​បាន​អះ​អាង​ថា ជន​ជាតិ​

រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​អាមេរិក​កំាងម្នាក់ បាន​ត្រូវគេដឹក​តាម​រថយន្ត​សាមុយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត កាល​ពីម៉ោង១​រសៀល​​ថ្ងៃទី១ មករា ២០១៣ បន្ទាប់ពីបុរស​នោះដេក​សន្លប់នៅ​លើគ្រែពូក​ក្នុងបន្ទប់​លេខ​៤០៤ ជាន់ទី៤ នៃ​សណ្ឋាគារ​វ៉អឺបាវ ដែល​មាន​ទីតំាង​លេខ​១០៩ កែងផ្លូវ​លេខ​៥១ និង១៧៤ ស្ថិត​ក្នុងភូមិទី​១១ សង្កាត់ផ្សារ​ថ្មីទី៣ ខណ្ឌដូន​ពេញ តែគ្រូពេទ្យ​បាន​អះ​អាង​ថា ជន​ជាតិ​អាមេរិក​កំាង​នេះ បាន​ស្លាប់​នៅមុន​ពេលបញ្ជូន​មក​ដល់​មន្ទីរពេទ្យ។

ជន​ជាតិ​អាមេរិក​កំាង​ដែល​ស្លាប់នោះ ត្រូវគេស្គាល់ឈ្មោះ​ស្មល រ៉ាហ្វ ចូសេហ្វ អាយុ៦៥ឆ្នាំ មកកម្ពុជា​ក្នុងនាម​ជា​អ្នក​ទេស​ចរ កាន់លិខិត​ឆ្លង​ដែន​លេខ​៤៤០៨៦៨០៩១ ដោយស្នាក់នៅទីតំាង​ខាង​លើ ។ យោងតាមរបាយការណ៍​របស់អធិការដ្ឋាននគរ​បាលខណ្ឌដូនពេញ​បានឲ្យដឹងថា បុរសអាមេ​រិក​ដែលស្លាប់នេះ បានមកជួលស្នាក់នៅសណ្ឋាគារខាងលើកាលពីវេលាម៉ោង​១១និង២៥នាទីយប់ថ្ងៃទី​២៥ ធ្នូ ២០១២ រហូតដល់ថ្ងៃទី២៩ធ្នូ បាន​ប្រាប់​អ្នក​គ្រប់គ្រង​សណ្ឋាគារថា ខ្លួនមាន​បញ្ហាសុខភាពដោយសារជម្ងឺបេះដូង លុះដល់ថ្ងៃទី១ មករា ២០១៣ ម្សិលមិញ​ម្ចាស់សណ្ឋាគារ​ខាងលើ​ឃើញ​អាការៈ​ជនជាតិអាមេរិកកំាងមិនស្រួល ក៏ទូរស័ព្ទហៅរថយន្តសាមុយ​មក​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យកាល់ម៉ែត ក៏ប៉ុន្តែគ្រូពេទ្យបានប្រាប់​ថា បុរសរូប​នេះ​បាន​ស្លាប់មុនមកដល់មន្ទីរពេទ្យ​​ទៅ​ហើយ​។ មក​ដល់វេលា​ម៉ោង១​រសៀល​ថ្ងៃដដែល ទើបម្ចាស់សណ្ឋាគារវ៉កអឺបាវ រាយការណ៏ដល់សមត្ថកិច្ចមូលដ្ឋាន។

មន្រ្តីនគរបាលមូលដ្ឋានមួយរូបនិយាយសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា ជនជាតិអាមេរិកកំាង ដែលគ្រូពេទ្យអះអាងថា បាន​ស្លាប់​មុន​ពេល​មកដល់មន្ទីរពេទ្យនោះ ត្រូវបានគេរៀបចំបាត់ខុសប្រក្រតីទៅហើយ ៕