ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​បរទេស​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ ដេក​លើ​ចិញ្ចើម​ផ្លូវ​មុខ​សណ្ឋា​​គារ​ណា​ហ្គា​វើល

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​ជាតិ​បរទេស​ម្នាក់​ស្រវឹង​ស្រា​ខ្លាំង​ពេក​ជិះ​ម៉ូតូ​ទៅ​ឈប់នៅ​ជាប់​សួន​ច្បា​រ​ទល់​មុខ​សណ្ឋា​គារ​ណា​ហ្គា​វើល​ រួច​ចុះ​ពី​លើ​ម៉ូតូ​ទៅ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវលង់​លក់​ស្កប់​ស្កល់​តែ​ម្តង​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើងកាល​ពី​​វេលា​ម៉ោង​១ និង​១៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៧ ធ្នូ ២០១២ តាមបណ្តោយ​​មហា​វិថី​ព្រះ​សីហនុ​ ក្នុង​សង្កាត់​ទន្លេ​​បាសាក់​ ខណ្ឌ​ចំការ​មន​។

ប្រភព​ព័ត៌មាន​ពី​សន្តិ​សុខ​យាម​នៅ​ជិត​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​ជន​ជាតិ​បរទេស​ម្នាក់​ជិះ​មូ៉តូ​ម៉ាក​អ៊ែរ​ប្លែ៊ក ពណ៌​ខ្មៅ ​តាម​មហា​វិថី​ព្រះ​សីហនុ​ពីលិច​ទៅ​កើត លុះ​​មកដល់​ចំណុច​ខាង​លើ​បាន​ឈប់​ម៉ូតូ ​ហើយ​បាន​ចុះ​ពី​លើ​ម៉ូតូ​ទៅ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​សួន​ច្បារ​មុខ​សណ្ឋា​គារ​ណា​ហ្គា​វើល​លង់​លក់​ស្កប់​ស្កល់​ធ្វើ​មិន​ដឹង​ ។​ ទោះបី​​សន្តិ​សុខ​ទៅ​ដាស់​យ៉ាង​ណា​ក៏​មិន​ព្រម​ភ្ញាក់​ដែរ​ទើប​នៅ​ជួយ​យាម​ការ​ពារ​សុវត្ថិ​ភាព​ឱ្យ ព្រោះ​មាន​ជន​ឆ្លៀត​ឱកាស​​ដើរ​ចុះ​ដើរ​ឡើង​ជិត​ជន​ជាតិ​បរទេស​រូប​នោះ​ជា​ច្រើន​នាក់​ ទើប​ទូរ​ស័ព្ទ​ហៅ​ប៉ូលិស​​មក​ដល់​ដាស់​ម្តង​ទៀត​​ក៏​នៅ​តែ​មិន​ព្រម​ភ្ញាក់​​ទៀត​ ។

ប៉ូលិស​ដាស់យ៉ាង​ណា​ក៏​មិន​ព្រម​ភ្ញាក់​ទើប​ប៉ូលិស​​យក​ទូរ​ស័ព្ទ​របស់​ជន​ជាតិ​បរទេស​នោះ​ឆែក​រក​លេខ​ទូរ​ស័ព្ទ​ប្រាប់​ឱ្យ​សាច់​ញាតិ​មក​ទទួល​យក​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕