ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​ជាតិ​អីុស្រា​អែល​​ម្នាក់​ធ្លាក់ពីជាន់ទី៥​ក្នុង​ផ្សារ​ទំនើបសូរិយា​សង្ស័យ​រឿង​ឃាតក.ម្ម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជន​​ជាតិអុីស្រា​អែល​​​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌​ទាហាន​​ត្រឹមជង្គង់​​ ពាក់​​អាវ​យឺត​​វៀល​ក្លៀក​ពណ៌ក្រហម​​ និង​ពាក់​ម៉ាស់​បាន​ធ្លាក់ពីជាន់​​ទី៥​ក្នុងផ្សារ​ទំនើប​សុរិយា ស្ថិត​ក្នុង​សង្កាត់​ផ្សារថ្មី​ទី១ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៦ និង​៣០នាទី​​​ល្ងាចថ្ងៃទី២០ ​វិច្ឆិកា ​២០១២ ​បណ្តាល​​​ឱ្យ​ស្លា.ប់​​ភ្លាមៗនៅនឹងកន្លែង​​​​ និងបង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ហើយត្រូវ​​បានមហាជន

រាជធានីភ្នំពេញ​ ៖ ជន​​ជាតិអុីស្រា​អែល​​​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌​ទាហាន​​ត្រឹមជង្គង់​​ ពាក់​​អាវ​យឺត​​វៀល​ក្លៀក​ពណ៌ក្រហម​​ និង​ពាក់​ម៉ាស់​បាន​ធ្លាក់ពីជាន់​​ទី៥​ក្នុងផ្សារ​ទំនើប​សុរិយា ស្ថិត​ក្នុង​សង្កាត់​ផ្សារថ្មី​ទី១ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៦ និង​៣០នាទី​​​ល្ងាចថ្ងៃទី២០ ​វិច្ឆិកា ​២០១២ ​បណ្តាល​​​ឱ្យ​ស្លាប់​​ភ្លាមៗនៅនឹងកន្លែង​​​​ និងបង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ហើយត្រូវ​​បានមហាជន​​សន្និដ្ឋាន​ជំហាន​​ដំបូងថា ​​ជារឿង​​ឃាតកម្ម​ ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជន​បរ​ទេសស្លាប់​បាត់បង់ជីវិត​​ត្រូវបានគេ​ស្គាល់​ឈ្មោះ​ TENNE BINJAMIN ជន​ជាតិ​អីុស្រាអែល​ ភេទប្រុស អាយុ​៥៧​ឆ្នាំ កាន់លិខិត​​ឆ្លងដែន​លេខ​១០៩១៩៣៥៣ ផុតកំណត់​នៅថ្ងៃ​ទី​២៨ កក្កដា ២០១៧ ។ ​​​តាម​ការ​ឱ្យ​​ដឹង​ពី​ស្ត្រីម្នាក់​​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ​មុនពេលកើតហេតុ​ គាត់​បានឃើញ​​បុរសរងគ្រោះ​​ខាង​លើ ឡើងតាម​ជណ្តើរ​យន្ត​អម​ ដោយ​ស្ត្រី​ម្នាក់​ជា​ជន​ជាតិខ្មែរ​ អាយុ​​ប្រហែល​ជាង​៣០​ឆ្នាំ  សំបុរ​សណ្តែក​បាយសក់ត្រឹមស្មា​ស្លៀក​ខោខូវ​ប៊ូយ ពណ៌​ខៀវ អាវយឺត​ដៃវែង​ ពណ៌​ខ្មៅ ឡើង​ដល់ជាន់ទី៥ ហើយ​​ពួកគេ​ឈរមើល​​ក្មេង​ៗជិះស្គី ។

បន្តិច​​ក្រោយមក បុរសជន​បរទេស​រូបនោះ បានមកឈរជក់បារីម្នាក់ឯង តែមនដឹង​យ៉ាងម៉េច ស្រាប់តែ​ឮសំឡេង​ដូច​របស់អ្វី​មួយ​ធ្លាក់ចុះ​មកជាន់​ក្រោម ភ្លាមៗនោះ​គាត់សម្លឹង​មើល​ទើបដឹង​ថា បុរស​ជន​ជាតិ​បរទេស​ដែល​ឈរ​ជក់​បារី​បានធ្លាក់ ​ចុះមកជាន់​ក្រោម​ប្រកាច់ស្លាប់​​​តែម្តង ចំណែក​ស្ត្រី​ដែលរួមដំណើរ​ជាមួយក៏​មិនដឹង​​គេចខ្លួន​ទៅណាបាត់ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕