រាជធានីភ្នំពេញ ៖ បុរសជនបរទេសស្បែក.សម្នាក់បានធ្លាក់ពីលើអគារផ្សារទំនើបសុរិយាកម្ពស់ជាន់ទី៥ នៃចន្លោះជណ្តើរយន្តក្នុងផ្សារ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២០ វិច្ឆិកា ២០១២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
សពជនបរទេសរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទៅឡើយទេ ប៉ុន្តែភិនភាគសពមានស្លៀកខោទាហានជើងខ្លី, អាវយឺតពណ៌ក្រហមវៀលក្លៀក… ពេលនេះប៉ូលិសបានដាក់ខ្សែចត្តាឡីស័ក (ខ្សែបំរាម) និងធ្វើកោសល្យវិច័យលើសព ដើម្បីឱ្យដឹងថា ជាការធ្វើអត្តឃាត ឬធ្លាក់ដោយការធ្វេសប្រហែស ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ