រាជធានីភ្នំពេញ ៖ បុរសជនជាតិអង់គ្លេសម្នាក់បានជិះកង់ទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងមិនបណ្តាលឱ្យស្លាប់នោះទេ ដោយបានទូកនេសាទជនជាតិខ្មែរ-អ៊ិស្លាមជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១២ ។
បុរសដែលគិតខ្លីលោតទឹកសម្លាប់ខ្លួនឈ្មោះ ANDER SON IANROWLETT អាយុ៤៩ឆ្នាំ ជាជនជាតិអង់គ្លេស និងជាគ្រូបង្រៀននៅសាលា ELT ស្នាក់នៅបន្ទប់លេខ១០១ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ ប្រភពឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះកង់ពីឡើងស្ពានជ្រោយចង្វាពីលិចឆ្ពោះទៅកើត ខណៈមកដល់ចំណុចកណ្តាលស្ពានបានឈប់កង់ចោលរួចលោតទម្លាក់ខ្លួនចូលក្នុងទឹកតែម្តង ។ តាមការឱ្យដឹងពីបុសរងគ្រោះថា មូលហេតុដែលខ្លួនមកលោតទឹកសម្លាប់ខ្លួនបែបនេះ ដោយសារខឹងប្អូនប្រុសនៅប្រទេសអង់គ្លេស ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ