ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​​ស្រវឹង​​​ជោក​​ដេកនៅ​​លើ​​ចិញ្ចើម​​​ផ្លូវ​​​ហើយ​​ទុក​​​ម៉ូតូ​ចោល​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​​​​​ ៖​ ​បុរស​ម្នាក់​ដោយ​សារ​​​​ស្រវឹង​​ជោក​​ជាំ​​ជិះ​ម៉ូតូ​​ទៅ​មុខ​​លែង​រួច​ ក៏​​ឈប់​​សម្រាក​​លង់​លក់​​នៅ​លើ​ចិញ្ចើម​​ផ្លូវ​ ដោយ​ទុក​​ម៉ូតូ​​ចោល​នៅ​​​ជិត​នោះ​ ។ ​ខណៈ​​ឃើញ​បែប​នេះ​​អ្នក​ប៉ះ​​កង់ ម៉ូតូ ​បាន​អូស​​ម៉ូតូ​​​​យក​ទៅ​រក្សា​ទុក​ ហើយ​រាយ​ការណ៍​​ទៅ​​ប៉ូលិស​​ឱ្យ​​​យក​​ម៉ូតូ​​ទៅ​​រក្សា​ទុក​​​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​​ដើម​គ ​តែ​អ្វី​​​ដែល​គួរ​​​ឱ្យ​​​ចាប់​​អារម្មណ៍​​​​​នោះ​ ​គឺ​​ពេល​ភ្ញាក់​​ដឹង​ខ្លួន​​វិញ​មិន​ឃើញ​​ម៉ូតូ​​ក៏​ស្រែក​​ថា​ចោរ​​

រាជធានី​ភ្នំ​ពេញ​​​​​ ៖​ ​បុរស​ម្នាក់​ដោយ​សារ​​​​ស្រវឹង​​ជោក​​ជាំ​​ជិះ​ម៉ូតូ​​ទៅ​មុខ​​លែង​រួច​ ក៏​​ឈប់​​សម្រាក​​លង់​លក់​​នៅ​លើ​ចិញ្ចើម​​ផ្លូវ​ ដោយ​ទុក​​ម៉ូតូ​​ចោល​នៅ​​​ជិត​នោះ​ ។ ​ខណៈ​​ឃើញ​បែប​នេះ​​អ្នក​ប៉ះ​​កង់ ម៉ូតូ ​បាន​អូស​​ម៉ូតូ​​​​យក​ទៅ​រក្សា​ទុក​ ហើយ​រាយ​ការណ៍​​ទៅ​​ប៉ូលិស​​ឱ្យ​​​យក​​ម៉ូតូ​​ទៅ​​រក្សា​ទុក​​​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​​ដើម​គ ​តែ​អ្វី​​​ដែល​គួរ​​​ឱ្យ​​​ចាប់​​អារម្មណ៍​​​​​នោះ​ ​គឺ​​ពេល​ភ្ញាក់​​ដឹង​ខ្លួន​​វិញ​មិន​ឃើញ​​ម៉ូតូ​​ក៏​ស្រែក​​ថា​ចោរ​​លួច​កាច់​​​សោ​យក​​​ទៅ​បាត់​ ។​ ​ហេតុ​ការណ៍​​នេះ​កើត​ឡើងកាល​ពី​​​​​​វេលា​ម៉ោង​​៩​​យប់​​ថ្ងៃ​ទី​​៥ វិច្ឆិកា​ ​នៅ​ជិត​​ស្តុប​​ផ្សារ​ដើម​គ តាម​​បណ្តោយវិថី​​​ព្រះ​មុនីរ៉េត ​ស្ថិត​​​ក្នុង​​សង្កាត់​​ផ្សារ​ដើម​គ ​ខណ្ឌ​ទួល​គោក ។​

​​ប្រភព​ព័ត៌​មាន​​ពី​អ្នក​ប៉ះ​កង់​ ម៉ូតូ​​នៅ​ជិត​កន្លែង​​កេើត​ហេតុ​​​​​ឱ្យ​ដឹង​ថា ​បុរស​ម្នាក់​​នេះ​​​​ជិះ​​ម៉ូតូ​​សង់​កូរ៉េ​ ​ពណ៌​ក្រហម ​ក្នុង​ស្ថាន​ភាព​​ស្រវឹង​​ជោក​ជាំ​ លុះ​​ពេល​​មក​ដល់​ចំណុច​ខាង​​លើ​​​ស្រាប់​តែ​​​​​​វាត់​ចន្ទល់​​​ម៉ូតូ​សឹង​​តែ​មិន​​ទាន់​​​ចុះ​​ដេក​​​នៅ​លើ​ចិញ្ចើម​​ផ្លូវ​​លង់​​លក់​​​ស្កប់ស្កល់​​តែ​ម្តង ​សូម្បី​​អ្នក​ឃើញ​​ហេតុ​ការណ៍​​នាំ​គ្នា​​ទៅ​ចាប់​អង្រួន​​ដាស់​​ក៏​​មិន​ព្រម​​ភ្ញាក់​​ដែរ ។ ​ដោយ​​​ឃើញ​​បែប​នេះ គាត់​បាន​​​យក​ម៉ូតូ​នោះ​​ទៅ​រក្សា​ទុក​​​ ​រួច​​រាយ​ការណ៍​​ទៅ​ប៉ូលិស​​​ចុះ​ទៅ​ដាស់​ក៏​​​​នៅតែ​​មិន​​​ព្រម​ភ្ញាក់​​ទៀត​​​ ទើប​ប៉ូលិស​​​​ជួល​រ៉ឺ​ម៉ក​​ម៉ូតូ​មួយ​គ្រឿង​​​លើក​បុរស​នោះ​​ឱ្យ​ដេក​​លើ​រ៉ឺ​ម៉ក​​ម៉ូតូ​កុំឱ្យ​​អាក្រក់​មើល​​ពេកដែល​​ ​ដើរ​េដក​​​តាម​ចិញ្ចើម​​ផ្លូវ​បែប​នេះ​​ ហើយ​​​យក​ម៉ូតូ​​នោះ​ទៅ​រក្សា​​ទុក​នៅ​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​​ដើម​គ ។​

លុះ​​ពេល​ដេក​លក់​​​​ស្កប់​​ស្កល់​​ហើយ​ បុរស​​នោះ​ដឹង​ខ្លួន​​វិញ​ក៏​​​​ស្រែក​ផ្អើល​​ឆោ​ឡោ​​ចោទ​ថា​​អ្នក​ជិត​ខាង​​​លួច​​កាច់​​​សោ​​.ក​​ម៉ូតូ​​របស់​​គាត់​យក​​ទៅ​បាត់​ ​ប៉ុន្តែ​​​ក្រោយ​ម​ក​​ទើប​គេ​ប្រាប់​​ថា ម៉ូតូ​​ត្រូវ​ប៉ូលិស​​យក​​ទៅ​រក្សា​​ទុក​​ឱ្យ​នៅ​​​​​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​ដើម​គ ​។ គួរ​បញ្ឈប់​​ការ​ផឹកស៊ី​​​បែប​នេះ​​ត​ទៅ​ទៀត​​ទៅ​​​ ព្រោះ​​មិន​បាន​​ផ្តល់​​តម្លៃ​​ណា​​​​មួយ​សម្រាប់​​ខ្លួន​នោះ​​ទេ ៕​​