ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុបពី​​ ថា​ទោះ​នាងកែភេទ​​​ក៏ជានារី​ខ្មែរម្នាក់​ដែរ ​មានការ​​អៀន​ខ្មាសមិន​ហ៊ាន​​ថត​ស្រាត​​ឱ្យ​គេ​មើល​លេង​ទេ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​បន្ទាប់​ពី​រូប​អាក្រាត​កាយ​របស់​ពិធីការិនី​​នៃ​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​​ក្នុង​កម្ម​វិធី​«​​ដើម​ភូមិ​ច​ុង​ភ​ូមិ​» ​និង​ជា​តា​រា​សម្ដែង​​កែ​ភេទ​ពី​ប្រុស​មក​ជា​ស្រី​ប៉ុប​ពី​ ដែល​​ត្រូវ​​​​​គេ​​បង្ហោះ​​ពេញ​បណ្ដាញ​​សង្គម​ហ្វេ​ប៊ុក​(Facebook) ​​​រួច​មក​​​ ធ្វើ​ឱ្យ​ទស្សនិក​​ជន​ក៏​ដូច​​ជា​អ្នក​គាំ​ទ្រ​​កើត​​​រឿង​ក្ដៅ​ក្រហាយ​​ និង​​ប្រើ​ពាក្យ​​​​អសុរោះ​រិះ​គន់​​​​ចំពោះ​រូប​​នេះ​ ។

រាជធានី​ភ្នំពេញ ៖ ​​បន្ទាប់​ពី​រូប​អាក្រាត​កាយ​របស់​ពិធីការិនី​​នៃ​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​​ក្នុង​កម្ម​វិធី​«​​ដើម​ភូមិ​ច​ុង​ភ​ូមិ​» ​និង​ជា​តា​រា​សម្ដែង​​កែ​ភេទ​ពី​ប្រុស​មក​ជា​ស្រី​ប៉ុប​ពី​ ដែល​​ត្រូវ​​​​​គេ​​បង្ហោះ​​ពេញ​បណ្ដាញ​​សង្គម​ហ្វេ​ប៊ុក​(Facebook) ​​​រួច​មក​​​ ធ្វើ​ឱ្យ​ទស្សនិក​​ជន​ក៏​ដូច​​ជា​អ្នក​គាំ​ទ្រ​​កើត​​​រឿង​ក្ដៅ​ក្រហាយ​​ និង​​ប្រើ​ពាក្យ​​​​អសុរោះ​រិះ​គន់​​​​ចំពោះ​រូប​​នេះ​ ។ ​

​ពាក់ព័ន្ធ​ទៅ​នឹង​​ការផ្សាយ​​​រូប​អាក្រាត​នេះ​ប៉ុប​ពី​​​ប្រាប់​កោះ​ស​ន្ដិភាព​​តាម​ទូរ​ស័ព្ទ​​ឱ្យ​ដឹង​ថា ​ចំពោះ​​រូប​​នាង​ផ្ទាល់​​មិន​ទាន់​​បាន​ឃើញ​រូប​​នេះ​​​​​នៅ​ឡើយ​​ទេ ​ឮ​​តែ​តាម​​មិត្ត​របស់​​នាង​​ប្រាប់​ប៉ុណ្ណោះ​ ។ ​តាម​ការពិត​រូប​នេះគឺ​​ជា​រូប​គេ​ច្នៃ​​​​ប្រឌិត​​ពុំ​មែន​​ជា​រូប​ពិត​​របស់​នាង​ទេ ។ ​
​តារា​សម្ដែង​​កែ​ភេទ​​រូប​នេះ​​បន្ថែម​ទៀត​ថា​ មិន​​ខ្វះ​ទេថ្នាក់​ដឹក​នាំ​ និង​សិល្ប​​ករ​​ សិល្ប​​ការិនី​​ជា​ច្រើន​ដែល​ត្រូវ​ជន​ខិល​ខូច​​​យក​រូប​ភាព​​ទៅ​កាត់​ត​​​ទៅ​តាម​​ការ​នឹក​ឃើញ​​របស់​គេ​​ ។ សម្រាប់​នាង​និង​​ក្រុម​គ្រួសាររបស់នាង​​ផ្ទាល់​​មិន​ដែល​​យក​ខួរ​ក្បាល​ទៅ​​គិត​​​​រឿង​អត់​ប្រយោជន៍​​បែ​ប​នេះ​ទេ​​​ ហើយ​​​នាង​ក៏​មិន​​ចង​់វែក​មុខ​​​អ្នក​ណា​ដែល​​​បន្លំ​យក​​រូប​នាង​​ទៅកាត់​ត​ ដើម្បី​ធ្វើ​​អាជីវក​ម្ម​​ ឬក៏​បង្ខូច​កេ​រិ៍្ដ​​ឈ្មោះ​​​របស់​នាង​ដែរ ​។ នាង​មិន​ខ្វល់​ទេ ​សំខាន់​​​​​គ​ឺ​នា​ង​បរិសុទ្ធ​​«​មាស​សុទ្ធមិន​ខ្លាច​ភ្លើង​ទេ» ។ ​

​នាង​ប៉ុបពី​​និយាយ​​ថា ការពិត​​នៅ​តែ​ជា​ការ​ពិត​​​ សំខាន់​​សូម​​ឱ្យ​អ្នក​គ្រប់​គ្នា​​គិត​ថា ​សម័យ​នេះ​ហើយ​​បច្ចេកវិទ្យា​​ជឿន​លឿន​​ណាស់​​ចង់​ធ្វើ​អ្វី​​​ក៏បាន​ដែរ ។ ​សម្រាប់​​នាង​ផ្ទាល់​​ទោះ​បី​ជា​នាង​​កែ​ភេទ​​ព​ីប្រុស​​ទៅ​ស្រី​​ក៏ពិត​មែន ​​តែនាង​​ក៏មាន​គំនិត​ និង​ការខ្មាស​អៀ​ន​ដូច​ជាមនុស្ស​ស្រី​ដែរ​​ ។ នាង​មិន​​អាច​​ទៅ​ថត​​រូប​បែប​នេះ​​បង្ហោះ​​ឱ្យ​គេ​​មើល​​លេង​ទេ ។ ​

បើ​សិន​ជា​នាង​​ហ៊ាន​ថត​ស្រាត​​បញ្ចេញ​កេរិ៍្ត​​ខ្មាសបែប​នេះ​មែន នាង​​ប្រ​ហែល​​ជា​អាច​​​​ទៅ​ជា​ស្រី​​រក​ស៊ី​ក៏ថា​បាន​ដែរ ​តែ​វាមិន​​អាច​ទេ​​ ។ នាង​មិន​​​អាច​​ទៅ​ថត​រូប​អាស​អាភាស​ ឱ្យ​​គេ​គ្រប់គ្នា​​មើល​​លេង​​កម្សាន្ត​​ទេ ។ ​នាង​មាន​គ្រួសារ​ដ៏​កក់​ក្ដៅ​​ មាន​លុយ​ចាយ​​ មានរថយន្ត​ជិះ​​ មានទាំង​មុខ​របរ​រកស៊ី​​ ​រឿង​​អ្វី​​​​ទៅ​ធ្វើបែ​ប​នេះ​​ព្រោះ​រឿង​បែប​នេះ​គឺ​​​ពិត​ជា​ធ្វើ​ឱ្យ​គ្រួសារ​​​​​របស់​​នាង​ និ​ង​រូប​​នាង​​ផ្ទាល់​អាប់​ឱន​កិត្តិ​យស​ខ្លាំង​​ណាស់ ។ ​​​នាង​​គិត​ថា ​​អាច​មាន​គេ​​រមាស់​ដៃ​ខ្លាំង​ណាស់​ហើយ​​​ដែល​​យ​ក​រូប​នាង​​កាត់​ត​ និង​ផ្សព្វផ្សាយ​បែប​នេះ ​។

នាង​ប៉ុបពី​ បាន​សម្ដែង​​ការ​សោក​ស្ដាយ​​យ៉ាង​​​ខ្លាំង​ចំពោះ​​បញ្ហា​នេះ​ ហើយ​នាង​​​សុំ​​ការ​លើក​​​លែង​​ទោស​ពីមជ្ឈ​ដ្ឋាន​ទូ​ទៅ​ផង​ដែរ​ បើ​សិន​​​ជា​គេ​​គិត​ថា រូបនេះ​គឺ​ជា​រូប​នាង​​​។ ​​​​​នាង​មិន​​​មាន​គំនិត​​​ថត​រូប​​ភាព​​​គ្មាន​សម្លៀក​បំពាក់​​ជាប់​ខ្លួន​​សូម្បី​​តែ​បន្តិច​​បែ​ប​នេះ​ទេ ព្រោះ​​នាង​ក៏ជា​ស្រ្តី​ខ្មែរ​មួយ​រូប​ដែរ ​​ទោះបី​​ជា​នាង​កែ​ភេទ​ក៏​ដោយ​ ។ ​

ប៉ុបពី ស្នើ​​សុំ​ឱ្យ​​បង​ប្អូន​ ​មិត្តភក្ដិ​​ និង​អ្នក​គាំទ្រ​​​រូប​នាង​​​ទាំង​អស់​​មានការ​ជឿ​​ជាក់លើ​​រូប​នាង​ជា​​ជាង​ជឿ​ជាក់​លើ​រូប​ភាព​បង្ហោះ​​តាម​​អីុន​ធើរ​ណេត​​​​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​​។​​ប៉ុបពី​​​មានកំណើត​​នៅ​​រាជ​ធានី​ភ្នំពេញ​​​​​ ​គិត​​មក​​​ដល់ពេល​នេះ​នាង​​បាន​ប្រឡូក​​ក្នុង​ពិភព​សិល្បៈ​​​​អស់​រយៈ​ពេល​​ជិត​១០​ឆ្នាំ​ហើយ​​ ។ ក្រៅព​ី​​អាជី​​ព​សម្ដែង ​​នាង​ជា​ពិធីការិនី​​ក្នុង​កម្ម​វិធី«​ដើម​ភូមិ​ចុងភូមិ» ​​របស់​ស្ថានីយទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​ ៕