ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​គ្រោះថ្នាក់​ចរាចរណ៍ ១០​ខែ​ដើមឆ្នាំ​២០១២ ​កើត​មាន​៣​.​៩៥៣​លើក​ ​ស្លា.ប់​១​.​៧៤៨​នាក់​ ​របួស​ធ្ង​ន់​-​ស្រាល​៦​.​៧៨៣​នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​​ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​​ឱ្យ​ដឹង​​ថា​ រយៈ​ពេល​១០​ខែ ​ឆ្នាំ២០១២​​គ្រោះថ្នាក់​ចរាច​រណ៍​​ផ្លូវ​គោក​នៅទូទាំង​​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​គិត​ពីថ្ងៃ​ទី១១​ ខែវិច្ឆិកា​ឆ្នាំ២០​១១​ដល់​ថ្ងៃទី១០​ ខែតុ​លា​ ឆ្នាំ២០១២​ ​កើត​ឡើង​ចំនួន​៣.៩៥៣​លើក​ ។ ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្ន​ាក​្នុង​ឆ្នាំ២០១១​ ដែល​មាន​ចំនួន​៤.៧៣៣​លើក​ គឺ​ថយចុះ​៧៨០

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​​ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​​ឱ្យ​ដឹង​​ថា​ រយៈ​ពេល​១០​ខែ ​ឆ្នាំ២០១២​​គ្រោះថ្នាក់​ចរាច​រណ៍​​ផ្លូវ​គោក​នៅទូទាំង​​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​គិត​ពីថ្ងៃ​ទី១១​ ខែវិច្ឆិកា​ឆ្នាំ២០​១១​ដល់​ថ្ងៃទី១០​ ខែតុ​លា​ ឆ្នាំ២០១២​ ​កើត​ឡើង​ចំនួន​៣.៩៥៣​លើក​ ។ ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្ន​ាក​្នុង​ឆ្នាំ២០១១​ ដែល​មាន​ចំនួន​៤.៧៣៣​លើក​ គឺ​ថយចុះ​៧៨០​លើក​ស្មើ១៦%​  ។ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១.៧៤៨​នាក់​លើ​១.៧៥៥​នាក់​ គឺថយ​ចុះ​០៧​នាក់​ស្មើ០​,៤% ។ រ​បួស​ធ្ងន់​​៣.៩៥៤​នាក់​លើ​ ៤.៦៦១​​នាក់ ថយ​​ចុះ​៧០៧​នាក់​ស្មើ​១៥% ​​។ របួស​ស្រាល​ចំនួន​២.៨២៩​នាក់​ លើ​៣.៥២៦​នាក់​ ថយ​ចុះ​៦៩៧​នាក់​ ស្មើ​២០%។

មូល​ហេតុ​​​គ្រោះ​ថ្នាក់​បណ្តាល​មក​ពីការ​បើក​បរ​លើស​ល្បឿន​មាន​៤៧%​​មិន​គោរ​ពសិទ្ធិ​អាទិភាព​១៥%​ស្រវឹង​១១%​ប្រជែងគ្នា​​៩% ​​បើក​បរ​ធ្វេ​ស​ប្រហែស​៧%​មិន​ប្រកាន់ស្តាំ៤% កត្តា​យាន​យន្ត​២% មិន​គោរ​​​ព​ភ្លើង​​សញ្ញា​១%​បញ្ហា​​សុខ​ភាព​១%​ និង​កត្តា​ផ្សេងៗ​៣%​ ។​

តាមកា​រកត់សម្គាល់​​​ក្នុង​ចំណោម​​គ្រោះថ្នាក់​​ទាំង​អស់​​​ អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​​​​ចំនួន​៣៥% ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​​ដែល​ស្លាប់​ ជាបុរ​ស​មាន​ចំនួន​៨៣​ %​​ស្រ្តី​១៧​% ​ក្នុង​នោះ​វ័យ​ពល​កម្មពី​អាយុ​១៨-៤៥​ឆ្នាំមាន៧០%។របាយ​ការណ៍​​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​​​គ្រោះថ្នាក់​ចរាចរណ៍ខា​ង​លើ​បណ្តាល​ឲ្យខូចច​ខាត​ម៉ូតូ​ចំនួន​៥.១៦៨​គ្រឿង​,យាន​ផ្សេង​ៗ៣៦៨​គ្រឿង​,អ្នក​ថ្មើរ​ជើង​៧២៩​នាក់​ ហើយមិន​ពាក់​មួកសុវត្ថិភាព​​​មាន១.៦៩៥នាក់​ ។​

​ដោយ​ឡែក​​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅរាជធា​​នី​ភ្នំពេញ​មាន​ចំនួន​៤៩៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៣៣​នាក់ ​ប្រុស​១៩១​នាក់ ​។ ​របួស​ធ្ងន់​៥០៧​នាក់​ ប្រុស​៣៩៧​នាក់​ ស្រី​១១​០​នាក់។  របួស​​ស្រាល​២៧៦​នាក់​ ប្រុស​១៦៤​នាក់​ ស្រី​១១២​នាក់​​ ។ ខូច​ខាត​មូ៉តូ​៥១២​គ្រឿង​,យាន​ផ្សេងៗ​២៧​គ្រឿង​,​​អ្នក​​ថ្មើរ​ជើង​ចំនួន​​៥៣​នាក់​,មិន​ពាក់​មួក​សុវត្ថិ​ភាព​ពេល​​គ្រោះ​​ថ្នាក់​២៤៩​នាក់​ ។ មូល​ហេតុ​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ដោយ​សារ​បើក​បរ​លើស​ល្បឿន​១១៣​លើក​,មិន​គោរព​ភ្លើង​សញ្ញា​១៣​លើក,​មិន​គោរ​ព​សិទ្ធិ​អាទិភាព​៦៥​លើក​,មិន​ប្រកាន់​ស្តា​ំ៨៦​លើក​,ប្រជែង​គ្រោះ​ថ្នាក់​៤៩លើក​,បើក​បរធ្វេស​ប្រហែស​៨៥លើក,​ស្រវឹង​៥៧​លើក​,ងងុយ​ដេក១​លើក,​ករណី​ផ្សេងៗ​២៣​លើក,​កត្តា​ផ្លូវ១​លើក,​កត្តាយាន​យន្ត​៤លើក​ ។

​គួរ​​កត់​សម្គាល់​ថា​​ ទោះ​បី​​រាជរដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​​ និង​​រិត​បន្ដឹង​ច្បាប់​ស្ដី​ពី​​ចរាចរណ៍​​យ៉ាង​ក៏​ដោយ​​​ គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តែ​​ជា​បញ្ហា​ប្រឈម​​ដដែល​​ ។ ​តាម​តួ​លេខ​គ្រោះថ្នាក់​ខាង​លើ​នេះ​​ អ្នក​ណា​ក៏​ព្រួយ​ និងញាក់​សាច់​​ដែ​រ​ព្រោះ​​ការ​បាត់​បង់​ជីវិត​​នោះ​វា​ខ្ពស់​​​ពេក ​គឺ​ជិត​២ពាន់​​នាក់​ទៅ​ហើយទម្រាំ​ដាច់​​ឆ្នាំ ​។ ចំណែក​​​របួស​​​ក៏​តួ​លេខ​បង្ហាញ​​ញាក់​សាច់​​ដែរ ​​។​ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​​ក៏​តួ​លេខ​​នេះ​បង្ហាញ​​​ថា​ បាន​ថយ​ចុះ​ប៉ុន​ក្រចក​ដៃ​ដែរបើ​​​ប្រៀប​​ធៀប​ឆ្នាំ​២០១១ ៕