ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​បង្ក​ជម្លោះ​វាយ​តប់​គ្នា​ស្លា.ប់​​ម្នាក់​ ២​នាក់​ចូលគុក​

11 ឆ្នាំ មុន

ខេត្ត​រតនគីរី ៖ មនុស្ស​ម្នាក់​​បានស្លា.ប់​​ពេល​បញ្ជូន​​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត ខណៈ​​២​នាក់​ត្រូវចាប់​ខ្លួន​ និង​៣​នាក់​ទៀត​រត់​គេចបាត់ បន្ទាប់​ពី​ផឹក​ស៊ី​​​ស្រវឹង​បង្ក​ជាជម្លោះ​​វាយ​តប់​គ្នា​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​វេលា​ម៉ោង​ជាង១២​រំលងអធ្រាត្រ​​ឈានចូលថ្ងៃ​ទី​២៧ តុលា ២០១២ ​ស្ថិតក្នុង​ភូមិ​១ ​ឃុំ​ត្រពាំង​​ច្រេះ ស្រុក​កូនមុំ ។

ខេត្ត​រតនគីរី ៖ មនុស្ស​ម្នាក់​​បានស្លាប់​​ពេល​បញ្ជូន​​ទៅដល់​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត ខណៈ​​២​នាក់​ត្រូវចាប់​ខ្លួន​ និង​៣​នាក់​ទៀត​រត់​គេចបាត់ បន្ទាប់​ពី​ផឹក​ស៊ី​​​ស្រវឹង​បង្ក​ជាជម្លោះ​​វាយ​តប់​គ្នា​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​វេលា​ម៉ោង​ជាង១២​រំលងអធ្រាត្រ​​ឈានចូលថ្ងៃ​ទី​២៧ តុលា ២០១២ ​ស្ថិតក្នុង​ភូមិ​១ ​ឃុំ​ត្រពាំង​​ច្រេះ ស្រុក​កូនមុំ ។

​លោក​រ៉េន មុត អធិការ​រង​ស្រុ​ក​កូន​មុំ ​ទទួល​ផែន​យុត្តិ​ធម៌​​ប្រាប់​​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​​ស្លាប់​បាត់​បង់​ជីវិត​​ឈ្មោះ​ប៉ាក់ ឌឿន ​ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​រស់​នៅភូមិ​​១ ឃុំ​ត្រពាំង​ច្រេះ ​ស្រុក​កូន​មុំ​ ​និង​២​នាក់​ចាប់​ខ្លួន​​១-ឈ្មោះ​​ជា សារ៉ា ភេទប្រុស អាយុ​២០​ឆ្នាំ ​២-ឈ្មោះ​​សាន់ ណាត់ ​អាយុ​១៦​ឆ្នាំ ។ ដោយ​ឡែក​៣​នាក់​ទៀត​រត់​គេច​ខ្លួន ១-ឈ្មោះ​មាស ហ៊ា ភេទប្រុស អាយុ​​១៧​ឆ្នាំ ២-ឈ្មោះជា ធី អាយុ​១៧​ឆ្នាំ ៣-ឈ្មោះ​ជា សារឹទ្ធ ភេទប្រុស អាយុ​​១៧ឆ្នាំ ពួក​គេរស់​​នៅភូមិ​-ឃុំ​កើតហេតុ​ខាងលើ និងជាមិត្ត​​ភក្តិ​នឹងគ្នា ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕