ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឋិន​ក្នុង​1​ឆ្នាំ​ហែ​ចេញ​និង​ចូល​រាជ​ធានី​ជិត​70​0​ឆ្នាំ​2012​នេះ​មន្ត្រី​ធម្មកា​រថា​ប្រហែល​នឹង​ឆ្នាំ​2011

11 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​ ៖​​លោក​ផន ដាវី​ ប្រធាន​​មន្ទីរ​​ធម្មការ​ និងសាសនា​​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងតាម​ទូរស័ព្ទ​​នៅព្រឹក​ថ្ងៃទី​​៣០​​ តុលា​​​ ថា​ ជា​រៀង​រាល់​ឆ្នាំ​​នៅ​រាជ​ធានី​ភ្នំពេញ​ ​​អង្គក​​ឋិន​​​​ទាន​ដង្ហែ​ចេញ​ និង​​ចូលប្រមាណ​ជិត​៧០០​កឋិនទាន​ ។ សម្រាប់​ឆ្នាំ​​២០១១ ​កន្លងមក​នេះ​​កឋិនទាន​ដែល​​ដង្ហែ​​ចូល​​រាជ​ធានី​ភ្នំពេញ​​​ចំនួន​​​១៤៦​កឋិន ​ និង​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​​​មាន​ប្រមាណ​​ជាង​​៥០​០កឋិន​ ​​ក្នុង​នោះ​សុំ​​ច្បាប់​

រាជធានី​​ភ្នំពេញ​ ៖​​លោក​ផន ដាវី​ ប្រធាន​​មន្ទីរ​​ធម្មការ​ និងសាសនា​​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងតាម​ទូរស័ព្ទ​​នៅព្រឹក​ថ្ងៃទី​​៣០​​ តុលា​​​ ថា​ ជា​រៀង​រាល់​ឆ្នាំ​​នៅ​រាជ​ធានី​ភ្នំពេញ​ ​​អង្គក​​ឋិន​​​​ទាន​ដង្ហែ​ចេញ​ និង​​ចូលប្រមាណ​ជិត​៧០០​កឋិនទាន​ ។ សម្រាប់​ឆ្នាំ​​២០១១ ​កន្លងមក​នេះ​​កឋិនទាន​ដែល​​ដង្ហែ​​ចូល​​រាជ​ធានី​ភ្នំពេញ​​​ចំនួន​​​១៤៦​កឋិន ​ និង​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​​​មាន​ប្រមាណ​​ជាង​​៥០​០កឋិន​ ​​ក្នុង​នោះ​សុំ​​ច្បាប់​មាន​តែ​៧២​កឋិន​​ប៉ុណ្ណោះ ។ ​

​​​លោក​ប្រធាន​មន្ទីរ​បាន​​ឱ្យ​ដឹង​ថា ​សម្រាប់​​ឆ្នាំ​២០១២ ​នេះ​ការប្រារព្ធ​​បុណ្យកឋិន​​​ និង​​ដង្ហែ​​កឋិនចូល​​នៅ​រាជធានី​ភ្នំពេញ​​មាន​ប្រហែល​​នឹង​ឆ្នាំ​​កន្លង​ទៅ ​តែ​រហូត​​មក​ដល់​​ពេលនេះ​ មន្ទីរ​ធម្មការ​ និង​សាសនា​​​ទទួលបានការ​សុំ​ច្បាប់​​តែ​ចំនួ​ន​​​​២៨​កឋិន​ប៉ុណ្ណោះ​​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​​​កន្លង​ទៅ​​​​ខណៈ​​​ចាប់​ផ្ដើម​​ដង្ហែ​​​​​មួយ​​ ឬ​ពី​រ​​ថ្ងៃដូចគ្នា​​នេះមាន​អ្នក​​សុំ​ច្បាប់​​បាន​ជាង​៥០​​ហើយ ។

​​លោកផន ដាវី បញ្ជាក់ថា ​ជារៀង​រាល់​​ឆ្នាំ​​រដូវ​បុណ្យកឋិន​​មាន​រយៈពេល​​​មួយខែ​​​តាម​ប្រពៃ​ណី​​​​​ព្រះពុទ្ធសាសនា​​ តាំងពីបុរាណ​កាលមក​ គឺ​ចាប់​​ពី​ថ្ងៃ​​​១រោច​ ខែ​អស្សុជ ដល់ថ្ងៃ​១៥កើត​​ខែ​កត្តឹក​​ ។ ​

​​លោក​ប្រធានមន្ទីរ​ធម្មការ និងសាសនា​​​រាជ​ធានី​​ភ្នំពេញ​​​ បាន​អំពាវ​នាវ​​​ដល់​​ប្រជាពលរដ្ឋ​​​ទូ​ទាំង​​​​រាជធានី​ភ្នំពេញ​​​​​ពេល​រៀបចំ​​​ធ្វើ​​បុណ្យកឋិន​​ទាន​​​ត្រូវ​សុំ​ច្បាប់​​​​ដើម្បី​​ឱ្យ​ពិធី​នោះស្រប​តាម​ច្បាប់​ និងមាន​​របៀប​រៀប​រយ​។​

​​​​ប្រភព​ដដែល​​បញ្ជាក់​ថា ​​​ភាគ​ច្រើន​អ្នក​​​នៅ​កណ្ដាល​​រាជ​​ធានី​​​បាន​សុំច្បាប់​​ពេល​ធ្វើ​​បុណ្យកឋិន​​​ព្រោះ​​ពាក់​ព័ន្ធ​​​ទៅ​នឹង​​​ផ្លូវ​ដែល​​ត្រូវ​សុំ​ច្បាប់​​ផ្នែក​នគរបាល​ និង​មក​ដល់​​មន្ទីរ​ធម្មការ​ ។ ​​ចំណែក​​ឯ​អ្នក​​នៅ​តំបន់​​ជាយ​រាជធានី​វិញ​ មិន​សូវ​សុំ​ច្បាប់​​ទេ ព្រោះគិត​ថា​​ផ្លូវស្រឡះ ឬទីតាំង​​ធំ​ទូ​លា​យ​​ ។

​ទោះ​​ជាយ៉ាង​​ណា​​ក្ដី​លោក​ប្រធាន​​មន្ទីរ​​ទទូច​​ឱ្យ​​សុំ​ច្បាប់​​​ទាំង​អស់គ្នា​​​ ពេល​​រៀប​ចំ​​ធ្វើ​បុណ្យ​​ចំពោះ ​​អ្នក​មិន​សុំ​ច្បាប់​ពេល​មាន​​បញ្ហា​អ្វី​ត្រូវ​ទទួល​​ខុស​ត្រូវ​​ចំពោះមុខ​ច្បាប់​​ ៕ ​​