ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កំសាន្ត

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:៥៤

អ្នកមាន​សុជីវធម៌
បុរស​ម្នាក់​កំពុង​ដើរ​តាម​ចិញ្ចើមថ្នល់​ទទួល ជួប​ជាងកាត់ដេរ​ដើរមក​ចំ​ពីមុខ ក៏​សើច​ញញឹម ញញែម​និយាយ ៖
-​ឃើញ​បង​ឯង​ទើប​ខ្ញុំ​នឹកឃើញ​រឿង​ថ្ងៃមុន មិន​ទាន់​ឱ្យប្រាក់​ឈ្នួល​កាត់ដេរ​ខោអាវ​ខ្ញុំ​មួយ កំ​ប្លេ ។ កាល​ណោះ​ម៉េច​បង​ឯង​មិន​រំលឹក​ខ្ញុំ ផង?
-​មក​ពី​ខ្ញុំ​មិន​ដែល​មាន​ទម្លាប់​និយាយ​រឿង លុយកាក់​ជាមួយ​អ្នកមាន​សុជីវធម៌ ។
-​អ​ញ្ចឹ​ង​បង​ឯង​ធ្វើ​យ៉ាងម៉េច​ប្រសិនបើ​អ្នក មាន​សុជីវធម៌​នោះ​មិន​ព្រម​សង​ប្រាក់​ឈ្នួល?
-​ខ្ញុំ​នឹង​លែង​ចាត់​ទុក​គាត់​ជា​អ្នកមាន​សុ​ជិ​វ ធម៌ ហើយ​ទារ​លុយ​ត្រង់​ៗ​តែ​ម្ដង  ៕

អ្នក​សេដ្ឋកិច្ច
កូនប្រុស​សួរ​ឪពុក ៖
-​ប៉ា ! ប៉ា !... អ្នក​សេដ្ឋកិច្ច​គឺជា​មនុស្ស​យ៉ាង ម៉េច ?
-​អ្នក​សេដ្ឋ​កិ​ច្ឋ​គឺ​អ្នក​ដែល​គិត​ថា​ខ្លួនឯង ដឹង​រឿង​លុយកាក់​ច្រើន​ជាង​អ្នកមាន​លុយ​ទៅ ទៀត យល់​ហើយ​នៅ ?

កាំភ្លើង​ធំ​និង​កាំភ្លើងយន្ដ
ប្អូនប្រុស​សួរ​បងប្រុស​ដែល​ធ្លាប់​ធ្វើ​ទាហានៈ
-​បង ! កាំភ្លើង​ធំ​និង​កាំភ្លើងយន្ដ​ខុស​គ្នា យ៉ាងម៉េច ?
-​ងាយ​ចំណាំ​ណាស់ កាំភ្លើង​ណា​បាញ់​មួយ​ៗ ដូច​ប៉ា​និយាយ គឺ​កាំភ្លើង​ធំ ចំណែក​កាំភ្លើង​ណា បាញ់​រ៉ា​ហ្វា​ល់ ប្រាវ​ៗ​ដូច​ម៉ែ​និយាយ គឺ​កាំភ្លើង យន្ដ .
ម៉ែ​ថើប
ប្រពន្ធ​ដេក​លើ​គ្រែ​និយាយ​ជាមួយ​ប្ដី ៖
-​កាល​មុន ពេល​ចូល​ដេក​ម៉ែ​តែង​ថើប​អូន ទើប​អូន​ដេក​លក់ ។
ប្ដី​ជ្រួញ​ចិញ្ចើម ៖
-​ថ្មើរ​ណេះ​ទៅ​ហើយ ណាមួយ​នៅ​ខាង ក្រៅ​ភ្លៀង​សស្រិច​ផង អូន​ចង់ឱ្យ​បង​ទៅ​ដឹក ម៉ែ​មក​ថើប​អូន​ទៀត​ឬ ?

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd