ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ផ្អើល​នាំ​គ្នា​ជីក​យក​ដី​ទៅ​លាង​រក​មាស​ពី​សម័យ​បុរាណ

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ប្រជា​​ពល​រដ្ឋ​​​ក្នុង​ភូមិ​អូរ​ត្រែល​ ឃុំ​ថា​ឡាប​បរិវ៉ាត់​​​ ស្រុក​ថា​ឡាប​បរិវ៉ាត់​​​ ​រាប់​រយ​នាក់​​បាន​ផ្អើល​​​នាំ​គ្នា​​ទៅ​ជីក​លុង​រណ្តៅ​​យក​ដី​​ទៅ​​លាង​​​​ទឹក​​​ដើម្បី​​រក​មាស​​ដែល​គេ​អះ​អាង​​ថា​ជា​មាស​​​បន្សល់​ទុក​​ពីសម័​យ​បុរាណ​​ ហើយ​អ្នក​ខ្លះ​មាន​លាភ​សំណា​ង​ក៏​រក​​បាន​រហូត​ដល់​រាប់​តម្លឹង​ ឯអ្នក​ខ្លះ​​​បាន​តែ​បន្តិច​បន្តួច​​​ ។​ ​ការ​ផ្អើលនាំ​គ្នា​ទៅ​​ជី​ក​ដី​​​ លុង​​ជា​រណ្តៅ​​ជ្រៅ​ៗ​នោះ​ គេ​មិន​បាន​ឃើញ​សមត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ទៅហាម​​ឃាត់​ទេ​ ។​ តំបន់​ដែល​ប្រជា​ពលរដ្ឋ​​ផ្អើល​ទៅ​ជីក​យក​អាចម៍ដី​ទៅ​លាង​រក​​មាស​នោះ​ ​ជា

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ប្រជា​​ពល​រដ្ឋ​​​ក្នុង​ភូមិ​អូរ​ត្រែល​ ឃុំ​ថា​ឡាប​បរិវ៉ាត់​​​ ស្រុក​ថា​ឡាប​បរិវ៉ាត់​​​ ​រាប់​រយ​នាក់​​បាន​ផ្អើល​​​នាំ​គ្នា​​ទៅ​ជីក​លុង​រណ្តៅ​​យក​ដី​​ទៅ​​លាង​​​​ទឹក​​​ដើម្បី​​រក​មាស​​ដែល​គេ​អះ​អាង​​ថា​ជា​មាស​​​បន្សល់​ទុក​​ពីសម័​យ​បុរាណ​​ ហើយ​អ្នក​ខ្លះ​មាន​លាភ​សំណា​ង​ក៏​រក​​បាន​រហូត​ដល់​រាប់​តម្លឹង​ ឯអ្នក​ខ្លះ​​​បាន​តែ​បន្តិច​បន្តួច​​​ ។​ ​ការ​ផ្អើលនាំ​គ្នា​ទៅ​​ជី​ក​ដី​​​ លុង​​ជា​រណ្តៅ​​ជ្រៅ​ៗ​នោះ​ គេ​មិន​បាន​ឃើញ​សមត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ទៅហាម​​ឃាត់​ទេ​ ។​ តំបន់​ដែល​ប្រជា​ពលរដ្ឋ​​ផ្អើល​ទៅ​ជីក​យក​អាចម៍ដី​ទៅ​លាង​រក​​មាស​នោះ​ ​ជា​តំបន់​ដែល​ប្រជា​ពល​រដ្ឋ​រស់​នៅ​យូរ​ឆ្នាំ​មក​ហើយ​ ។

អ្នក​ភូមិ​អូរ​ត្រែល​ ​និយាយ​​ប្រហាក់​ប្រហែល​គ្នា​ថា​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ពេល​​រដូវ​ទឹក​​ស្រក​ អ្នក​រស់​នៅក្នុង​ភូមិ​​នេះ ​តែង​នាំ​គ្នា​​​ជី​ក​ដី​លុង​ជា​រណ្តៅ​ដូច​​រន្ធ​​​បាយ​ខុម​​ដែល​រណ្តៅ​ខ្លះ​មាន​ជម្រៅ​ជា​ង​មួយ​ម៉ែត្រ​ចុះ​ទៅ​​ក្រោម​ ដោយ​ការ​យក​អាចម៍ដី​ទៅ​​រែង​ក្នុង​ទឹក​ទន្លេ​ ។ ​ក្នុង​ការ​កាប់​ និង​​ជីក​ក្រោម​កម្តៅ​​​​ថ្ងៃ​​​របស់​ពួក​គាត់​​ អ្នក​ខ្លះ​ក៏​មាន​ភ័ព្វ​សំណាង​​បាន​មាស​រាប់​តម្លឹង​​ ចំណែក​អ្នក​ខ្លះ​​ទៀត​បាន​តិច​តួច​ប៉ុណ្ណោះ​​ ។

ជាក់​ស្តែង​​​ថ្មីៗ​នេះ​ មាន​អ្នក​ភូមិ​អូរ​ត្រែល​បាន​ជី​ក​ដី​​យក​ទៅ​លាង​​​​ក៏​បាន​​ចិញ្ចៀន​២​​វង់​ និង​គ្រាប់​អង្កាំ​​​​មួយ​គ្រា​ប់​​​​​មាន​ទម្ងន់​​ជិត​២​តម្លឹង​មាស​​ ដែល​មាន​ក្បាច់​រចនា​​ពី​សម័យ​បុរាណ​​ ហើយ​​យក​ទៅ​លក់​​ឱ្យ​​អ្នក​លក់​មាស​​​នៅផ្សារ​​ស្ទឹង​ត្រែង​​​បាន​ប្រាក់​ចំនួន​​12.800.000​​រៀល​(ដប់​ពីរ​លាន​ប៉ែត​សិប​ម៉ឺន​រៀល​) ។ ការ​មាន​ភ័ព្វ​សំណាង​របស់​អ្នក​ភូមិ​នោះ​​ បាន​ជំរុញឱ្យ​អ្នក​ភូមិ​​​​​ដទៃ​ទៀត​​ភ្លូក​ទឹក​ភ្លូក​ដី​​​​ដណ្តើម​​គ្នា​ជីក​​យក​អាចម៍​ដី​​ច្រក​ក្នុង​ការ៉ុង​ ​យក​ទៅ​លាង​​នៅមាត់​ទន្លេ​​យ៉ាង​ពពាក់​​ពពូន​​ ។ ​

ដោយ​សារ​នៅ​ចំណុច​​នោះ​​ជា​​ការ​ដ្ឋាន​សាង​សង់​ស្ពាន​​​​​ ក្រុម​ហ៊ុន​ចិន​​បាន​ហាម​​ឃាត់​អ្នក​​ភូមិ​​​ដែល​កាយ​​យក​អាចម៍​ដី​​​ត្រូវ​លុបវិញ​​​​ តែ​ពួក​គាត់​​​មិន​លុប​​​បែរ​ជា​ជីក​នៅកន្លែង​​ផ្សេង​ទៀត​ ។

អ្នក​ភូមិ​ម្នាក់​​ដែល​កំពុង​អង្គុយ​លាង​​អាចម៍​ដី​នៅមាត់​ទន្លេ​​ បាន​និយាយ​ថា​ ទី​កន្លែង​នោះ​មិន​មាន​ប្រភព​រ៉ែ​មាស​​ រ៉ែ​ប្រាក់​​ អ្វី​ទេ​ ដោយ​មាស​ដែល​​ពួក​គាត់​រែង​បា​ន​ភាគ​ច្រើន​​​ជា​គ្រឿង​អលង្ការ​សល់​ពី​សម័យ​បុរាណ​​ មាន​ដូច​ជា​ ចិញ្ចៀន​​ គ្រាប់​អង្កាំ​ កង​ដៃ​ កង​ជើង​ជា​ដើម​ ព្រោះ​ទី​​នោះ ​កាល​​ពីសម័យ​បុរាណ​ជា​កន្លែង​​​បញ្ចុះ​សាក​សព​ ។​ អ្នក​ភូមិ​ប្រាប់​​ថា​ ពេល​ពួក​គាត់​ជីក​ដី​តែង​ប្រទះ​ឃើញ​​ឆ្អឹង​ និងលលាដ៍ក្បាល​​មនុស្ស​​ធំៗ​ជាង​​បាត្រ​លោក​សង្ឃ​ទៅ​ទៀត​​ តែ​ឆ្អឹង​ទាំង​នោះ​​ គ្រាន់​តែ​កាន់​​ក៏​ផុយ​រលួយ​ដែរ​ ​​ពេល​ខ្លះ​​ប្រទះ​ឃើញ​បំណែក​ ផើង​ ក្អម​ ដែល​​ធ្វើ​កាល​ពីសម័យ​បុរាណ​​។ ដូច្នេះ​ចាស់​ៗ​​នៅ​ក្នុង​ភូមិ​នោះ​គិត​ថា​​ មាស​ដែល​គេ​រែង​បាន​នោះ​ ​ជា​មាស​ដែល​ជាប់​​ខ្លួន​សាក​សព​មនុស្ស​បុរាណ​ ត្រូវគេ​បញ្ចុះ​ជាមួ​យ​សព​កាល​ពី​សម័យ​​ដ៏​យូរ​លង់​​មក​ហើយ​ ។

ប្រភព​បន្ត​ថា នៅ​មិន​ឆ្ងាយ​ពី​កន្លែង​អ្នក​ភូមិ​ជីក​ដី​នោះ ពី​មុន​មាន​ប្រាសាទ​មួយ​តែ​ពួកគាត់​មិន​ស្គាល់​ថាប្រាសាទ​នោះ​ឈ្មោះ​អ្វី​ឡើយ​ និង​បែក​បាក់​ខ្ទេច​ខ្ទី​អស់​ទៅ​ហើយ​នៅ​សល់​តែ​បំណែក​​ចម្លាក់​​ថ្ម​ខ្លះ​ៗ​ដែល​បន្សល់​ទុក​ក្បែរ​នោះ ។ តាម​​អំណះ​អំណាង​មិន​ច្បាស់​លាស់​និយាយថា ប្រាសាទ​នោះ​កាល​ពី​មុន​មក​ត្រូវ​ជន​បរ​ទេស​មាន​បារាំង​និង​ថៃ​ចូល​ទៅ​មើល​និង​កាយ​ដី​ក្បែរ​គ្រឹះ​ប្រាសាទ​យក​ផ្ទាំង​ថ្ម​បុរាណ​ដែល​មាន​ចម្លាក់​រចនា​បថ​ពី​សម័យ​បុរាណ​នោះ​អស់​ជា​ច្រើន​ផ្ទាំង​ ហើយ​នៅ​ក្នុង​បរិ​វេណ​ប្រាសាទ​ផ្នែក​ខាង​ក្រោម​មាន​រូប​ចម្លាក់​វត្ថុ​បុរាណ​ជា​ច្រើន​ក៏​ត្រូវ​ពួក​បារាំង​និង​ថៃ​ប្រ​មូល​យក​ទៅ​អស់​ដែរ ។ តែ​នៅ​មាន​ចម្លាក់​ថ្ម​មួយ​ផ្ទាំង​មិន​ក្រាស​ប៉ុន្មាន​ទេ​ត្រូវ​ពួក​បារាំង​និង​​ថៃ​កប់​ទុក​ក្នុង​ដី​រហូតដល់​បច្ចុប្បន្ន​​នេះ ។

តាម​សម្តី​អ្នក​ភូមិ​ដដែល​និងយាយ​បន្ថែម​ថា កាល​នោះ​ចម្លាក់​ថ្ម​ និង​អក្សរ​លើ​សិលា​ចារឹក​ពួក​បារាំង​និង​ថៃ​ខំ​ប្រឹង​ថត​យ៉ាង​ណា​ក៏​ថត​មិន​ជាប់​ដែរ​ទើប​ពួកគេ​ជីក​កាយ​លើក​ទាំង​ផ្ទាំង​យក​ទៅ​អស់​រលីង​នៅ​សល់​តែ​មួយ​ផ្ទាំងប៉ុណ្ណោះ​។ ដោយ​ឡែក​ចាស់​ៗដែល​បាន​ដឹង​ត​គ្នា​​មក​បាន​និយាយ​ថា ប្រាសាទ​នោះ​សាង​សង់​អំពី​ដី​ឥដ្ឋ​និង​ថ្ម​ភក់​ប្រហែល​នៅ​សត​វត្ស​ទី​៦ មុន​សម័យ​អង្គរ៕