ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

នឹក​“​បទ​ពាក្យ​៧”

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១០:៥៨

                           
- នឹក​ហើយ​នឹក​ទៀត​ពេល​ឃ្លាតឆ្ងាយ            នឹក​ស្រុក​នឹក​ម្ដាយ​ក្រុម​គ្រួសារ
   នឹក​ផ្លូវ​ធ្លាប់​ដើរទៅ​សាលា                       នឹក​ស្រែ​ចំការ​ច្បារ​ដំណាំ     ។
- នឹក​ហត្ថា​ម៉ែ​សែន​កក់ក្ដៅ                         នឹក​ដល់​ញា​​តិ​ផៅ​ជា​ប្រចាំ
   នឹក​ប្រហុក​កប់​ម៉ែ​ចិ​ញ្ជ្រាំ                         នឹក​ដល់​ស្វាយត្រាំ​ឆ្ងាញ់​ពិសារ  ។
- នឹក​ម្អម​តាម​ស្រែ​ដុះ​ហែរ​ហូរ                     នឹក​ផ្សិតកញ្ជូ​កញ្ជាក់ស្លា
   នឹក​កញ្ជ​ល់​ភ្នំ​ស្លាបច្រវា                          នឹក​ផ្អក​ត្រី​ប្រា​និង​បាយក្ដាំង ។          
- នឹក​ដល់​ខួរ​ក្ដាម​ញ៉ាម​ជាប់មាត់                   នឹក​ត្រី​អ​ព្ជា​ត់​ម្ជូរ​ក្រសាំង
   នឹក​ក្ដឹប​អំពិល​និង​ត្រីអាំង                         នឹក​អណ្ដែងងាំង​និង​ស្វាយ​ខ្ចី   ។
- នឹក​ត្រួយ​អន្លក់​និង​ទឹកគ្រឿង                      ផ្កាស្នោរ​ព​ណ៍​លឿង​បេះ​ថ្មី​ៗ
   កំ​បោ្លក​កញ្ឆែត​ឆ្អែត​តិច​អី                         ពួយ​ម៉ា​សេរី​ឆី​តាម​ចិត្ដ     ។
- នឹក​ប្រហុក​ឆៅ​ក្រោយ​ផ្ទះ​តា                      ផ្ទាប់​ផ្លែ​សេ​ដា​និង​ផ្លែ​ខ្វិត
   នឹក​ទឺ​ក​ត្នោត​ផ្អែម​ត្រជាក់​ពិត                     នឹក​ពេល​មូល​មិត្ដ​តាក់តែង​កាព្យ ។
- នឹក​ព​ពាយ​ជ្រុង​ផ្អកត្រីប្រៃ                         នឹក​ប្រវាស់ដៃ​ដកសំណាប
   នឹក​ពេល​ស្រូវ​ទុំ​ស្រែក​ដេញចាប                  នឹក​ជា​ដ៏​រាប​នឹក​“​ស្រែ​ខ្មុក​” ។


ដោយ   ព្រុំ   គឹ​ម  ជឿន   prumkimchoeun@gmail.com

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd