រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានធ្វើការប្រកាសឱ្យដឹងនៅថ្ងៃ ទី២០ កក្កដា ថា ការងើបឡើងវិញដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅអាស៊ីខាង កើតដល់ពេលដែលត្រូវដកចេញនូវគោល
នយោបាយ សង្គ្រោះ និងធានាបាននូវការងើប ឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងទំរង់ជាអក្សរ V ។ សំរាប់ប្រទេសកម្ពុជាក្នុងរបាយការណ៍របស់ ADB បានឱ្យដឹងថា ចំនួនអ្នកទេសចរ និងការនាំចេញសំលៀកបំពាក់រំពឹងថា នឹងកើនឡើងមកវិញ ហើយនិងអាចជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានកំណើនប្រមាណ៤,៥% នៅឆ្នាំ២០១០នេះ ។ ធនគារអភិវឌ្ឍន៍អាស៊ីបានបង្កើនការព្យាករណ៍អំពីកំណើនឆ្នាំ២០១០ របស់ខ្លួន សំរាប់ប្រទេសដែលកំពុងរីកចំរើនចំនួន១៤ នៅអាស៊ីខាងកើត ដល់កំរិតរួមចំនួន៨,១% ពី៧,៧% ដែលបានព្យាករណ៍នៅក្នុងទស្សន វិស័យអំពីការអភិវឌ្ឍន៍នៅអាស៊ី២០១០ របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចេញ ផ្សាយនៅក្នុងខែមេសា ។ ការព្យាករណ៍អំពី កំណើនសេដ្ឋកិច្ចរបស់តំបន់ទាំងមូលសំរាប់ ឆ្នាំ២០១១ នៅតែមានអត្រា៧,២% ដដែល ។
លោក Srinivasa Madhur នាយកជាន់ខ្ពស់នៃការិយាល័យសមាហរណកម្មសេដ្ឋកិច្ច ថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចងក្រងរបាយការណ៍ស្ដីពីការពិនិត្យតាមដានសេដ្ឋកិច្ចនៅអាស៊ី (AEM) នេះបាន មានប្រសាសន៍ថា “ខណៈពេលដែលសេដ្ឋកិច្ចកំពុងរីកចំរើននៅអាស៊ីខាងកើតភាគ ច្រើនអាចធានាបាននូវការងើបឡើងវិញនៃ សេដ្ឋកិច្ចទំរង់ជាអក្សរ V នៅឆ្នាំនេះ វាជាការឆាប់ពេកដែលនិយាយថា “V” នេះមានន័យថា Victory (ជោគជ័យ) នោះ” ។ លោកបន្ដទៀតថា “ការធានានិរន្ដរភាពនៃ ការងើបឡើងវិញនៃសេដ្ឋកិច្ចបែបនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការកំណត់ពេលវេលាឱ្យ បានត្រឹមត្រូវ គោលនយោបាយចំរុះ និង ល្បឿននៃការដកកញ្ចប់សង្គ្រោះសេដ្ឋកិច្ច ចេញមកវិញ ។ វិស័យឯកជនត្រូវមានភាព រឹងមាំគ្រប់គ្រាន់ ដើម្បីទទួលអនុវត្ដបន្ដ” ។ ប្រទេសនៅអាស៊ីខាងកើតដែលមានសេដ្ឋកិច្ចកំពុងរីកចំរើនរួមមានប្រទេសទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បូកនឹង សាធារណរដ្ឋប្រជាមានិតចិន (PRC) ហុងកុង (ចិន) សាធារណរដ្ឋកូរ៉េ និងតៃប៉ិ (ចិន) ។
លទ្ធផលការងារសំរេចបានដ៏ល្អគួរឱ្យកត់ សំគាល់នៅឆមាសទី១នេះបង្ហាញថា សាធារណរដ្ឋប្រជាមានិតចិននៅតែបន្ដកំណើនដ៏រឹង មាំរបស់ខ្លួនក្នុងអត្រា៩,៦% នៅឆ្នាំនេះ ។ វិធានការនានាដែលត្រូវបានប្រកាសដើម្បី បង្ការកុំឱ្យមានកំណើនខ្លាំងពេក ទំនងជានឹងបន្ថយកំណើនក្នុងឆ្នាំ២០១១ មកនៅត្រឹម ៩,១% ។ ការព្យាករណ៍ទាំងនេះពុំមានការផ្លាស់ ប្ដូរខុសពីរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលចេញក្នុងខែមេសាឡើយ ។ បន្ទាប់ពីទទួលរងផលប៉ះពាល់ដ៏ខ្លាំងពី វិបត្ដិជាសាកលកាលពីដើមឆ្នាំ២០០៩ គេព្យាករណ៍ថា បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចឧស្សាហកម្មថ្មីៗ ដូចជាហុងកុង (ចិន), សាធារណៈរដ្ឋកូរ៉េ, សិង្ហបុរី និងតៃប៉ិ (ចិន) នឹងមានកំណើនរឹងមាំចំនួន៦,២% នៅឆ្នាំនេះ និងថយចុះមកនៅត្រឹម៤,៥% នៅក្នុងឆ្នាំ ២០១១ ។ ដោយមានការជំរុញពីកំណើនក្នុងអត្រា១២,៥% ដ៏ឆាប់រហ័សរបស់ប្រទេសសិង្ហបុរី សេដ្ឋកិច្ចទាំងនេះគួរទទួលបានអត្ថប្រយោជន៍ពីការរើបឡើងវិញនូវការវិនិយោគ និងកំណើនការនាំចេញដ៏ឆាប់រហ័ស ។
សក្ដានុពលសេដ្ឋកិច្ចសំរាប់សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏មានភាព ប្រសើរផងដែរនៅក្នុងឆ្នាំ២០១០ បន្ទាប់ពីជួបប្រទះស្ថានភាពលំបាកនៅក្នុងឆ្នាំ ២០០៩ ។ សូចនាករនាំមុខនានាបន្ដមានការ រីកចំរើន ជាមួយនឹងកំណើនផលិតកម្ម ឧស្សាហកម្មដ៏រឹងមាំ គួបផ្សំជាមួយនឹង កំណើនទំនុកចិត្ដរបស់អ្នកប្រើប្រាស់ ។ គេព្យាករណ៍ថា អាស៊ានទាំងមូលនឹងមាន កំណើន៦,៧% នៅក្នុងឆ្នាំនេះ មុនពេលថយចុះបន្ដិចមកវិញនៅក្នុងឆ្នាំ២០១១ ។ ការពិនិត្យតាមដានសេដ្ឋកិច្ចនៅអាស៊ី (AEM) លើកឡើងពីហានិភ័យសំខាន់ៗ ចំនួន៣ ដែលធ្វើឱ្យរាំងស្ទះដល់ទស្សនវិស័យ វិជ្ជមាន សំរាប់បណ្ដាប្រទេសកំពុងរីកចំរើន នៅអាស៊ីខាងកើត ការអាក់ខាននៃការងើប ឡើងវិញរបស់សេដ្ឋកិច្ចជឿនលឿន អស្ថិរភាពលំហូរមូលធន និងកំហុសផ្នែកគោលនយោបាយដែលមិនរំពឹងទុក ពេលដកវិធាន ការសង្គ្រោះនានាចេញមកវិញ ។ ដោយមានករណីលើកលែងមួយចំនួនតូច ឥឡូវនេះ គឺជាពេលដែលតំបន់ត្រូវដកមក វិញនូវគោលនយោបាយសង្គ្រោះ ។
ពាក់ព័ន្ធជាមួយនឹងគោលនយោបាយចំរុះវិញ យុទ្ធសាស្ដ្រដែលធ្វើឱ្យគោលនយោបាយរូបិយវត្ថុ វិលមកប្រក្រតីឡើងវិញជាមុន និងបន្ទាប់មកទើបដាក់បញ្ចូលគ្នានូវគោលនយោបាយ សារពើពន្ធជាក្រោយ គឺជាយុទ្ធសាស្ដ្រសម ស្របសំរាប់បណ្ដាប្រទេសកំពុងរីកចំរើននៅ អាស៊ីខាងកើត ។ ដោយធ្វើការពិចារណាអំពីភាពចាំបាច់ ដើម្បីធ្វើឱ្យប្រភពកំណើនរបស់តំបន់មានតុល្យភាពឡើងវិញ មានចំណុចល្អៗជាច្រើន នៃការធ្វើឱ្យលក្ខខណ្ឌរូបិយវត្ថុមករកភាព ប្រក្រតីឡើងវិញ តាមរយៈការដំឡើងតំលៃ រូបិយប័ណ្ណផង និងកែសំរួលអត្រាការប្រាក់ផង ជាជាងតែតាមរយៈគោលនយោបាយ ការបង្កើនអត្រាប្រាក់តែមួយមុខ ។ ល្បឿននៃការដកចេញមកវិញនូវគោលនយោបាយសង្គ្រោះរបស់សេដ្ឋកិច្ច គួរផ្អែកទៅតាម ល្បឿននៃការងើបឡើងវិញ និងហានិភ័យ ដែលលេចចេញមក ។ នៅប្រទេសកូរ៉េ ម៉ាឡេស៊ី សិង្ហបុរី តៃប៉ិ (ចិន) និងថៃ មានការចាប់ផ្ដើមរឹតបន្ដឹងរួច ទៅហើយ ហើយការរឹតបន្ដឹងបែបនេះគួរ បន្ដក្នុងល្បឿនមួយ ដែលចាត់ទុកថាជា ល្បឿនសមស្រប ។
ដោយប្រើប្រាសវិធានការថ្មីៗ ដើម្បីពន្យឺតការពង្រីកឥណទាន សាធារណរដ្ឋ ប្រជាមានិតចិនគួរបង្កើនល្បឿនការធ្វើ ប្រក្រតីកម្មគោលនយោបាយ តាមរយៈ មធ្យោបាយជាច្រើន ដូចជាការទុកឱ្យរូបិយ ប័ណ្ណឡើងតម្លៃក្នុងល្បឿនមួយដែលសម ស្របទៅតាមស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ។ ដោយឡែក នៅប្រទេសឥណ្ឌូណេស៊ី ហ្វ៉ីលីពីន និងវៀតណាមវិញ ការដកចេញនូវ គោលនយោបាយសង្គ្រោះប្រហែលជាចាំបាច់ ត្រូវចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ។ លោក Madhur មានប្រសាសន៍ថា “ជាការសំខាន់ណាស់ ដែលប្រទេសនីមួយៗ ត្រូវដកចេញកញ្ចប់សង្គ្រោះក្នុងល្បឿនមួយ សមស្រប ប៉ុន្ដែកិច្ចសម្របសម្រួលក្នុងតំបន់ ច្រើនជាងមុន ជាពិសេសលើអត្រាប្ដូរប្រាក់ អាចជំរុញឱ្យមានតម្រូវការក្នុងតំបន់ និងជួយ ឱ្យសេដ្ឋកិច្ចសាកលមានតុល្យភាពឡើងវិញ”។ នៅក្នុងការវាយតម្លៃពិសេសដោយឡែកមួយទៀត ដែលចេញផ្សាយនៅថ្ងៃនេះផងដែរ ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើនការ ព្យាករណ៍អំពីកំណើនរបស់ខ្លួនសម្រាប់ គ្រប់គ្រងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ទាំងអស់៧,៩% ពី៧,៥% ដែលជាការព្យា ករណ៍សំរាប់ឆ្នាំនេះ កាលពីខែមេសា ។
ការព្យាករណ៍សំរាប់ឆ្នាំ២០១១ នៅមានអត្រា ៧,៣% ដដែល ។ នៅអាស៊ី មានប្រទេស កំពុងអភិវឌ្ឍន៍ចំនួន៤៥ ជាសមាជិករបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ។ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការិយា ល័យនៅក្នុងទីក្រុងម៉ានីល ប្ដេជ្ញាចិត្ដកាត់ បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាម រយៈការជំរុញកំណើនសេដ្ឋកិច្ចតាមបែបចូល រួមកំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់ ។ បង្កើតឡើង នៅក្នុងឆ្នាំ១៩៦៦ ធនាគារ អភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះមាន៤៨ប្រទេសមកពីតំបន់នេះ ។ នៅក្នុងឆ្នាំ២០០៩ ធនាគារអភិវឌ្ឍន៍ អាស៊ីបានអនុម័តលើប្រតិបត្ដិការហិរញប្ប ទានសរុបចំនួន១៦,១ពាន់លានដុល្លារសហ រដ្ឋអាមេរិក តាមរយៈកម្ចី ជំនួយឥតសំណង ការធានា កម្មវិធីសម្រួលហិរញប្បទាន ពាណិជ្ជកម្ម ការវិនិយោគមូលធន និងគំរោង ជំនួយបច្ចេកទេស ។ ធនាគារអភិវឌ្ឍន៍ អាស៊ីក៏ចូលរួមផ្ដល់សហហិរញប្បទានដល់ចំនួន៣,២ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ ៕