ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​កំទេច​គេហដ្ឋាន​៣​ខ្នង​របស់​ពួក​ប៉ា​ទ្បេ​ស្ទី​ន​នៅ​ហ្សេ​រុយ​សា​ទ្បឹ​ម​ខាងកើត

15 ឆ្នាំ មុន

អាជ្ញាធរ​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​១៣ កក្កដា បាន​កំទេច​ចោល​គេហដ្ឋាន​៣​ខ្នង​របស់ពួក​ប៉ា​ឡេ​ស្ទី​ន ក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹមខាងកើតដែល​ទ​ង្វើ​នេះ​ទទួល​ការ​ថ្កោលទោស​ដោយ​សហភាព​អឺរ៉ុប និង អ​.​ស​.​ប ។ គេហដ្ឋាន​ទាំងនេះ​ស្ថិត​ក្នុង​សង្កាត់​អ៊ី​សា​វីយ៉ា ត្រូវ​កំទេច​ចោល​តាម​បទបញ្ជា​របស់សាលាក្រុង​ក្រោម​លេស​ថា សាងសង់​គ្មានច្បាប់​អនុញាត ។ ប៉ូលិស​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​តាម​តំបន់​នេះ ដោយសារ​ខ្លាចមានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​អ្នក​តវ៉ា​ប៉ា​ឡេស្ទី​ន ។

គេហដ្ឋាន​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន​ជា​ច្រើនពាន់​ខ្នងក្នុង​ផ្នែក​ខាងកើត​នៃ​ទីក្រុង​ហ្សេ​រុយសា​ឡឹម​រង​ការ​គំរាមកំហែង​កំទេច​ចោល ព្រោះ​សាងសង់​ពុំ​មានច្បាប់​អនុញាត​របស់អាជ្ញាធរ​អ៊ី​ស្រា​អែ​ល ។ គណៈកម្មការ​ធិ​ការអឺរ៉ុប និង​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បាន​បរិហារ​នាថ្ងៃ​ទី​១៣ កក្កដា ចំពោះ​ការ​កំទេច​ផ្ទះ​ទាំងនេះ ព្រមទាំង​ចំពោះ​ការ​អនុញាត​ឱ្យ​ពួកអ៊ី​ស្រា​អែ​លក​សាង​លំនៅ​ឋាន​ថ្មី​ៗ​នៅ​ទីនោះដែល​ជា​ឧបសគ្គ​មួយ​ចំពោះ​សន្ដិភាព ៕