ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តា​រា​ចម្រៀង​​​​5រូប​​​​ចេញ​ទៅ​​ថត​ខ្សែ​ភាព​យន្ត​​​នៅ​​​ហុង​កុង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​​តា​រា​ចម្រៀង​​ចំនួន​​៥​រូប​​​​​​កាល​ពី​​​ថ្ងៃ​ទី​​៦​ តុលា​​ ​ឆ្នាំ​​២០១២​ បាន​ចាក​ចេញ​​​​ពី​ប្រទេស​កម្ពុជា​​​​ទៅ​កាន់​ទី​ក្រុង​​​ហុង​កុង​​​​ ប្រទេស​ចិន​​​​ ដើម្បី​​ថត​​​​ឈុត​ឆាក​​​មួយ​ចំនួន​​​ក្នុង​ខ្សែ​ភាព​យន្ត​​​​រឿង​ «វិញ្ញាណ​បិសាច​ជញ្ជក់​​​​ឈាម»។​​ថ្លែង​ប្រាប់​​​អ្នក​សារ​ព័ត៌​មាន​​នៅ​អាកាស​​យាន​ដ្ឋាន​​​​អន្ត​​រ​ជាតិ​​​​ភ្នំពេញ​​​​មុន​ពេល​ចេញ​ដំណើរ​​​អ្នក​​​ចាត់​ការ​​ទូ​ទៅ​​​របស់​ផលិត​កម្ម​​​​សាន់​ដេ​ ​​ដែល​ជា​អ្នក​​​ផលិត​​​ខ្សែ​​ភាព​យន្ត​​

រាជធានីភ្នំពេញ​ ៖ ​​តា​រា​ចម្រៀង​​ចំនួន​​៥​រូប​​​​​​កាល​ពី​​​ថ្ងៃ​ទី​​៦​ តុលា​​ ​ឆ្នាំ​​២០១២​ បាន​ចាក​ចេញ​​​​ពី​ប្រទេស​កម្ពុជា​​​​ទៅ​កាន់​ទី​ក្រុង​​​ហុង​កុង​​​​ ប្រទេស​ចិន​​​​ ដើម្បី​​ថត​​​​ឈុត​ឆាក​​​មួយ​ចំនួន​​​ក្នុង​ខ្សែ​ភាព​យន្ត​​​​រឿង​ «វិញ្ញាណ​បិសាច​ជញ្ជក់​​​​ឈាម»។​​ថ្លែង​ប្រាប់​​​អ្នក​សារ​ព័ត៌​មាន​​នៅ​អាកាស​​យាន​ដ្ឋាន​​​​អន្ត​​រ​ជាតិ​​​​ភ្នំពេញ​​​​មុន​ពេល​ចេញ​ដំណើរ​​​អ្នក​​​ចាត់​ការ​​ទូ​ទៅ​​​របស់​ផលិត​កម្ម​​​​សាន់​ដេ​ ​​ដែល​ជា​អ្នក​​​ផលិត​​​ខ្សែ​​ភាព​យន្ត​​នោះ​ លោក​ឡាយ​​​ សុខ​ចំរើន​​​ ឱ្យ​ដឹង​ថា ​តា​រា​ចម្រៀង​​ដែល​ចាក​ចេញ​​​ទៅ​កាន់​ទី​ក្រុង​ហុង​កុង​​​​​​ចំនួន​​៥​រូបនោះ​​​​ គឺ​លោក​​ខេមរៈ​ សិរីមន្ត ​នាង​សុខ​ ស្រី​នាង​ លោ​ក​ឆាយ​​ វី​រៈ​​យុទ្ធ​ លោក​​​អាន គុណ​កូឡា​ និង​កញ្ញា​​ខេមរៈ​ ស្រី​ពៅ ។​

ការ​ចេញ​​​ទៅ​ថត​​នៅ​​​ទី​ក្រុង​​​​ហុង​កុង​​​​​នេះ ​ក្នុង​រយ​ៈ​ពេល​​១​សប្តា​ហ៍​​​​ដោយ​គ្រោង​​ថត​​​​​ផ្តិ​​ត​​យក​ទេស​ភាព​នៅ​ទី​នោះ​​​​ជា​​ច្រើន​​កន្លែង​​​​​ក្រោយ​​ពី​​ទើប​​​តែ​បញ្ចប់​​​ការ​ថត​​​នៅ​ក្នុង​​ប្រទេស​ថៃ​​​រួច​មក​ ។​​​ការ​ថត​​​នៅ​​ហុង​កុង​​​នេះ គឺ​​​ជា​ការ​ថត​​​ឈុត​ចំនួន​​​៣០​​​​%​​នៃ​សាច់​រឿង​​​​ ចំណែក​​​​សល់​ប៉ុន្មាន​​​​​​ភាគ​រយ​​​​​ទៀត​​គ្រោង​នឹង​​​ថត​បញ្ចប់​នៅ​​​ប្រទេស​កម្ពុជា​​​​ ។

​ប្រភព​​​ដដែល​​បន្ត​ថា​ ខ្សែ​ភាព​យន្ត​​​​​នេះ​​គ្រោង​នឹង​​​​ដាក់​បញ្ចាំ​​​​ង​​នៅ​ថ្ងៃ​ទី​​១៦ វិច្ឆិកា​​ រហូត​​​​​​​ដល់​ថ្ងៃ​​​អស់​អ្នក​ចូល​មើល​​​​​ នៅ​សាល​​​​មហោ​ស្រព​ចេន​ឡា​​​ និង​រោង​កុន​​​លុច្ស ។ រឿង​ទី​​​​២​របស់​​ផលិត​​កម្ម​សាន់​ដេ​នេះ ម​ាន​ភាព​រស់​រវើក​​​គ្រប់​ឈុត​​​ទាំង​អស់​​​ ដោយ​​​​​ចំណាយ​​ប្រាក់​​​​​ច្រើន​ម៉ឺន​​ដុល្លា​រ​​​ជាង​ខ្សែ​​​​​ភាព​យន្ត​រឿង​​«ព្រាយ​ដែក​គោល»​ ដែល​បាន​​ចំណាយ​​អស់​តែ​​​​១០​ម៉ឺន​ដុល្លារ​​​ ។

​លោក​ខេម​រៈ សិរី​មន្ត​ អះ​អាង​​ថា ​លោក​សប្បាយ​​ចិត្ត​ណាស់​​​ដែល​បាន​ចាក​​ចេញ​ទៅ​​​​ថត​​ខ្សែ​ភាព​យន្ត​​​​នៅ​ទឹក​ដី​ហុង​កុង​​ ។ លោក​រំពឹង​​​​ថា ដំណើរ​​​រយៈ​ពេល​ខ្លី​របស់​​​​​​លោក​នឹង​ទទួល​​បាន​ជោគជ័យ​​​ បន្ទាប់​ពី​​​​​​រូប​លោក​​​​ និង​តារា​​​សម្តែង​​​មួយ​ចំនួន​​​​​ទៀត​​​ទើប​តែ​​​​មក​ពី​​​ថត​នៅ​​​​​​​​ប្រទេស​​​ថៃ ។​នាង​​​សុខ​ ស្រី​នា​​ង​​​ ដែល​បាន​​​​គ្រង​តំណែង​​​ជា​​តួ​ឯក​​​លើក​ដំបូង​​​​នៅ​ក្នុង​ផលិត​កម្ម​​​សាន់​ដេ​បញ្ជាក់​​​​ថា នាង​នឹង​​​​ប្រឹង​​ឱ្យ​អស់​​​​ពី​សមត្ថ​​​ភាព​​​​​​​ដើម្បី​​​​​​ថត​​​​​រឿង​«វិញ្ញាណ​បិសាច​​​​ជញ្ជក់​ឈាម​​»​​ឱ្យ​ទទួល​បា​ន​​​ជោគជ័យ​​​ ។ បើ​ទោះ​​​​​បី​នាង​ទើប​មាន​​​ឱ​កាស​​​​បាន​សម្តែង​​​​​ជា​តួ​ឯក​​​ជា​​​មួយ​​លោក​ខេមរៈ​ សិរី​មន្ត​​​ ប៉ុន្តែ​​នាង​គិត​​ថា ការ​សម្តែង​​​​ជា​មួយ​​លោក​សម្រាប់​រឿង​នេះ​​​ គឺ​មាន​ភាព​​​សី​ុ​ចង្វាក់​​គ្នា​ ​និង​សម្តែង​​​​មិន​សូវ​ខុស​​​ប៉ុន្មាន​​​​ឡើយ​​ គឺ​អាច​​និយាយ​​បាន​ថា ល្អ​​ជា​ង​កាល​នាង​​​ចេញ​សម្តែង​​​ក្នុង​រឿង​លើក​ទី​​១​​​របស់​ខ្លួន​នៅ​​ផលិត​​កម្ម​ចាស់​​​​ទៅ​ទៀត​​​ ។

​សុខ​ ស្រី​នាង​​​ មិន​ទាន់​​​ដឹង​​ថា ​ត្រូវ​សម្តែង​​​​ក្នុង​ឈុត​ណា​ខ្លះ​​​​នៅ​ទី​ក្រុង​​​​ហុង​​កុង​​នៅឡើយ​​ទេ​​ ខណៈ​​ដែល​នាង​​​​បាន​ត្រឹម​តែ​​​​ប្រាប់​ថា​ កន្លង​មក​​​​នាង​បាន​ឆ្លង​កាត់​ឈុត​យំ​​ និង​ឈុត​​ក្រមិច​​ក្រមើម​​​បាន​ដោយ​ជោគ​ជ័យ​​​​រួច​មក​​​​​ហើយ ។ នាង​​​​អះ​អាង​ថា ​​​សាច់​រឿង​នេះ​​​​​ដំណើរ​​​ការ​ថត​ជិត​ចប់​​​ហើយ​​​ ដោយ​នៅ​តែ​​ប៉ុន្មាន​​​​​ប្លង់​​​ទៀត​​ប៉ុណ្ណោះ​​​​នឹង​ត្រូវ​​​​បញ្ចប់​​​ទាំង​ស្រុង​​​ដើម្បី​អាច​​​បញ្ចាំង​​​​ឱ្យ​ទាន់​​​ថ្ងៃ​បុណ្យ​​​អុំ​ទូក​​​។​
​ខ្សែ​ភាព​យន្ត​​​​​​រឿង​វិញ្ញាណ​​​​បិសាច​​​ជញ្ជក់​​​ឈាម​នេះ​​​ គឺ​​ជា​​ខ្សែ​រឿង​​​ខ្នាត​​​ធំ​​ទី​​២​ហើយ​​របស់​​ផលិត​កម្ម​សាន់​ដេ​​ បន្ទា​ប់​ពី​រឿង​​​​ទី១​​«ព្រាយ​ដែក​គោល​​​​»នា​ពេល​​​​កន្លង​មក​​​​ ៕​