ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​រំលោ.ភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ប៉ូលិស​ឃាត់​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​​បទ​ចាប់​រំលោ.ភ​សេព​សន្ថវៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ បាន​សម្រេច​ចំនួន​២​លើក ​​កាល​ពី​ថ្ងៃ​ទី​៦ តុលា ២០១២ វេ​លា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ស្រុក​ក្រគរ ។

​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​អន្សារ​ចំបក់​ឱ្យ​ដឹង​ថា ​ក្មេង​ប្រុស​ដែល​ជាប់​ចោទ​ពី​បទ​ចាប់​រំលោ.ភ​នេះ​ឈ្មោះ ទី សុខ អាយុ​១៤​ឆ្នាំ ឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ

ខេត្ត​ពោធិ៍​សាត់ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​​បទ​ចាប់​រំលោភ​សេព​សន្ថវៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ បាន​សម្រេច​ចំនួន​២​លើក ​​កាល​ពី​ថ្ងៃ​ទី​៦ តុលា ២០១២ វេ​លា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ស្រុក​ក្រគរ ។

​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​អន្សារ​ចំបក់​ឱ្យ​ដឹង​ថា ​ក្មេង​ប្រុស​ដែល​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​នេះ​ឈ្មោះ ទី សុខ អាយុ​១៤​ឆ្នាំ ឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ទាំង​២​នាក់ជា​កម្មករ​ត្រី  រស់​នៅ​​ក្នុង​ផ្ទះ​ថៅ​កែ​ជា​មួយ​គ្នា ។

​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ឱ្យដឹង​ថា ឈ្មោះ សុខ នេះ បាន​​ចាប់​នាង​រំលោភ​ចំនួន​២​លើកមក​​ហើយ ដោយលើក​ទី​១​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ២០១២ ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ខណៈ​ថៅ​កែ​ជា​ម្ចាស់​ផ្ទះ​មិន​នៅជននេះ​​បាន​លូន​ចូល​ក្នុង​មុង​ចាប់​នាងរំលោភ​រហូត​បាន​សម្រេច ។ ​លើក​ទី​២​នៅ​ថ្ងៃ​ទី​៦ តុលា ២០១២ ​នេះ វេ​លា​ម៉ោង​៤​ទៀប​ភ្លឺ​ដដែល​ឈ្មោះ​សុខ បាន​បើក​មុ​ង​ចូល​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​​ម្តង​ទៀត​ ទើប​នាង​ទៅ​ផ្ទះ​ប្រាប់​ម្តាយ​ឱ្យ​ប្តឹង​សមត្ថកិច្ច​​តែ​ម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕