ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា​ ពង្រឹង​​ខ្លួន​​​នៅ​​​ផលិត​​កម្ម​​​​ចាស់​​មិន​​ចាក​​ចេញ​

11 ឆ្នាំ មុន

រា​ជ​ធានីភ្នំពេញ​ ៖ ​​​តា​រា​ចម្រៀង​​​តូច​ច្រឡឹង​​​ពេជ្រ​ សូលី​កា​ បាន​បដិសេធ​​​ថា នាង​មិនបាន​​​ចាក​ចេញ​ពី​​ផលិត​កម្ម​ M ​ដូច​ពាក្យ​​​ដែល​​​លេច​​ឮ​​នោះ​ឡើយ​ ។​ កា​រ​​​អះ​អាង​​​បែប​នេះ​​​របស់ ពេជ្រ សូលី​​កា​​ ក្រោយ​ពេល​មាន​ព័ត៌​មាន​​ថា នាង​ត្រៀម​​​ចាក​ចេញ​​​ជា​មួយ​តារា​​ចម្រៀង​​​នីកូ ​ពី​ផលិត​​កម្ម​ M ​ដែល​ពួក​គេ​​​ជ្រក​​​កោន​​​ជា​ច្រើន​​​​ឆ្នាំ​មក​ហើយ​​ ។​

រា​ជ​ធានីភ្នំពេញ​ ៖ ​​​តា​រា​ចម្រៀង​​​តូច​ច្រឡឹង​​​ពេជ្រ​ សូលី​កា​ បាន​បដិសេធ​​​ថា នាង​មិនបាន​​​ចាក​ចេញ​ពី​​ផលិត​កម្ម​ M ​ដូច​ពាក្យ​​​ដែល​​​លេច​​ឮ​​នោះ​ឡើយ​ ។​ កា​រ​​​អះ​អាង​​​បែប​នេះ​​​របស់ ពេជ្រ សូលី​​កា​​ ក្រោយ​ពេល​មាន​ព័ត៌​មាន​​ថា នាង​ត្រៀម​​​ចាក​ចេញ​​​ជា​មួយ​តារា​​ចម្រៀង​​​នីកូ ​ពី​ផលិត​​កម្ម​ M ​ដែល​ពួក​គេ​​​ជ្រក​​​កោន​​​ជា​ច្រើន​​​​ឆ្នាំ​មក​ហើយ​​ ។​

​កន្លង​មក​​​ បើ​ទោះ​​​​បី​ជា​ក្រុម​ហ៊ុន​​​​ ក៏​ដូច​ជា​​​​ប្រភព​​ដែល​កៀក​កិត​​ពេជ្រ​ សូ​លី​កា​ ​ផ្ទាល់​​​បាន​ចេញ​មុខ​​​ច្រាន​ចោល​​រួច​ទៅ​ហើយ​​​ក្តី​​ ក៏​​​ព័ត៌​មាន​​លេច​​ឮ​​ថា នាង​នឹង​ដឹក​ដៃ​​​តារាចម្រៀ​ង​​នីកូ ដើរ​ចេញ​ពី​ផលិត​កម្ម​ M ​​នៅ​តែ​មិន​អាច​ជឿ​ជាក់​បាន​ ។ ទស្ស​និក​ជន​មួយ​​​ចំនួន​នៅ​តែ​​​សង្ស័យ​ថា ​តារាចម្រៀង​​​​ទាំង​ពីរ​​​​​នេះ​នឹង​ទៅ​​​ផលិត​កម្ម​​​​ហង្ស​មាស​​ ខណៈពេល​សុខ​​ សី​ឡាលីន ​និង​សឹុម​​ ថៃ​ណា​​​ ទើប​តែ​​​​ចាក​ចោល​ M ដែរ​នោះ ។​

​ការ​លើក​ឡើង​​​នេះ​​ ប្រហែល​​​ជា​ត្រូវ​បញ្ចប់​​​ក្នុង​​ពេល​​តារាចម្រៀង​​​​​ដែល​ទើប​តែ​​​ល្បី​ថា​ មាន​ឧត្តម​សេនីយ៍​​​ចាំ​ជួយទំនុប​បម្រុង​​​​​រូប​នេះ​​​ ចេញ​មុខ​អះ​អាង​​​​ដោយ​ផ្ទាល់​​​មាត់​ថា ​​នាង​កំពុង​​​​​​ជ្រក​ក្នុង​​​ផលិត​កម្ម​​​​ M ដដែល​នោះ ។ពេជ្រ ​សូលីកា​​​​ បញ្ជាក់​​​​​​តាម​រយ​​ៈ​កម្ម​​វិ​ធី​​​​«សមា​គម​ជុំ​មិត្ត​​»​របស់​​​ទូរ​ទស្សន៍​​​បាយ័ន​​​​កាល​ពី​​​ថ្ងៃទី​​៤​​ តុលា​ ​​​ថា​ក្រៅពី​​​​មិន​មាន​គំនិត​​​ដើរ​ចេញ​​ពី​ M ​នោះ​ នាង​​កំពុង​​​តែ​ត្រៀម​ចេញ​​​វីសីុ​ឌី​​​បទ​​«សង្សារមហាខូច»​ ដែល​នាង​បាន​​​សម្តែង​​​​​យ៉ាង​ក្រមិច​ក្រមើម​​​បំផុត​​​ ដើម្បី​​​វាយ​លុក​​​​ទី​ផ្សារ​​ចម្រៀង​របស់​​​​ខ្លួន​ថែម​​ទៀត​​​​ផង​ ​។ នាង​រំពឹង​​​ថា​ បទ​នោះ​​នឹង​មាន​ការ​គាំ​ទ្រ​​​​ច្រើន​​​​ក្រោយ​ពេល​​​​ចេញ​លក់​​ ។​

​ពេជ្រ សូលីកា​​ ​អះ​អាង​​ថា ​នាង​មិន​​​ត្រឹម​តែ​​មិន​ដើរ​​​​ចេញ​ពី​ផលិត​កម្ម​ M ​ប៉ុណ្ណោះ​ទេ​​​ ពោល​គឺ​​​កំពុង​តែ​​​បង្កើន​​​សមត្ថ​ភាព​​​ ដើម្បី​ចេញ​​​​សម្តែង​​​រឿង​មួយ​ដែលគ្រោង​​​​ថត​​​ដោយ​ផលិត​កម្ម​នេះ​​​នា​ពេល​ដ៏​ខ្លី​​​​ខាង​មុខ​ទៀត​​​ផង​​​ ដើ​ម្បី​​​បញ្ចប់​ការ​លើក​ឡើង​មិន​ជ្រះ​​ស្រឡះ​​​​ថា​ នាង​បាន​ចាក​ចេញ​ពី​​​ M ​ទៅ​ជ្រក​ក្នុង​​​​ផលិត​កម្ម​​​​ផ្សេង​​​​ ។ សូលីកា ​បញ្ជាក់​ថា​​ សម្រាប់​​​​ទៅ​ថ្ងៃ​មុខ​នាង​​​នឹង​ពង្រឹង​ខ្លួន​​ឯង​​​បន្ថែម​​ទៀត​​នៅ​ក្នុង​​​ផលិ​ត​កម្ម​ M ​​ឱ្យ​កាន់​តែ​​​លេច​ធ្លោ​​​​ដោយ​គ្រោង​​សម្តែង​​រួម​គ្នា​​​ជា​មួ​យ​លោក​​​នី​កូ​​ ក្នុង​បទ​​​ក្រោយ​ៗ​​​ ដើម្បី​ឱ្យ​​​កាន់​តែ​​ច្បាស់​ថា នាង​នៅ​​តែ​មាន​​ឈ្មោះ​​​​ជា​តារា​ចម្រៀង​​​​របស់​​​ M ដដែល ។​

​​តាម​រយៈ​​​បទ​ចម្រៀង​​​​របស់​​នាង​ដែល​ត្រៀម​ចេញ​នេះ​​​អាច​នឹង​​ធ្វើ​ឱ្យ​កេ​រ្តិ៍​ឈ្មោះ​​​របស់​ពេជ្រ សូលីកា​ ហក់​ឡើង​​​​មួយ​កម្រិត​​វិញ​ ​បន្ទាប់ពី​​​នាង​​ស្ងាត់​​ចេញ​បទ​ចម្រៀង​​​​​​​​​​រយៈ​ពេល​វែង​​​ចុង​ក្រោយ​​នេះ​ ក្រោយ​ពេល​​នាង​​បាន​​ទទួល​​​ប្រជា​ប្រិយ​​ភាព​​​​មួយ​ប្រាវ​​តាម​រយៈ​ប​ទ​​«បង្ខំ​ចិត្ត​បែក​​​​»​ និងបទ​«​ឬ​គិត​​​ថា​អូន​មិនចេះ​​​​យំ​​?» ។​​​មុន​ពេល​ក្លាយ​ជា​​តា​រា​ចម្រៀង​​​​ប្រចាំ​​​ផលិត​​កម្ម​ M ​​ពេជ្រ សូលីកា​ ​ធ្លាប់​​​ឆ្ល​ង​កាត់​​​​ផលិត​ក​ម្ម​​​​​ចំនួន​ពីរ​​​រួចមក​ហើយ​​​ គឺ​ផលិត​កម្ម​​​​រ៉ុក​​ និង​ហង្ស​មាស​​ តែ​ផលិត​កម្ម​​​​ទាំង​ពីរ​នេះ​​​នាង​មិន​បាន​​​ចេញ​បទ​ចម្រៀង​​​​ឡើយ​​ ។​​ បន្ទាប់ពី​​​​ស្ងប់​ស្ងាត់​​​មួយ​រយៈ​​​ សូលីកា ​ក៏​​លេច​​​មុខ​ជា​ថ្មី​​នៅ​​ផលិត​កម្ម​​​​ M រហូត​មក​​ដល់​សព្វ​ថ្ងៃ​​នេះ ។​

​​​ក្នុង​​​ពេល​ថ្មី​​ៗ​​នេះ​​ ពេជ្រ​​ សូលីកា​​ ​ត្រូវ​​​គេ​មើល​​ឃើញ​ថា ​មាន​​​​រថយន្ត​​​ស៊េរី​ទំនើប​​​ពី​​រគ្រឿង​​​​ ដែល​មាន​តម្លៃ​រាប់​​សិ​ប​ម៉ឺនដុល្លារ​​ សម្រាប់​​​​​​ជិះ​ទៅ​ចូល​រួម​កម្ម​​វិធី​​ផ្សេង​ៗ​​​មិន​​ឱ្យ​ចាញ់​​ប្រៀប​តារាច​ម្រៀង​​​​​​ឯទៀត​ឡើយ ។​ ក្រៅពី​រថយន្ត​​​​​ដ៏​ទំនើប​​​​​មា​​ន​ប្រភព​ព័ត៌​មាន​​​អះ​អាង​ថា ​នាង​ក៏​មាន​ផ្ទះ​វីឡា​​​ដ៏​ស្កឹម​ស្កៃ​​​មួយ​​ផង​ដែរ ។​​

ភាព​ហ៊ឺ​ហា​​ទាំង​នេះ​​​ កើង​ឡើង​​​ក្រោយ​ពេល​​​​សូលីកា ត្រូវ​​គេសង្ស័យ​​​ថា មាន​ការ​ទំនុក​បម្រុង​​​ និង​មាន​ទំនាក់​​ទំនង​ល្អ​​​​ជា​មួយ​​​​​​​ឧត្តម​សេនីយ៍​​ម្នាក់​ ហើយ​បុរស​​នោះ​​​​​​​មិន​ចង់​​ឱ្យ​នាង​​ចេញ​​ទៅ​ណា​ឆ្ងាយ​​​ដូច​ជា​​ទៅ​​សម្តែង​​តាម​​បណ្តា​ខេត្ត​​​ ឬ​ចូល​រួម​កម្ម​វិធី​​​​ប្រគំ​តន្ត្រី​​​​​ជា​ដើម​ ។​​​អ្នក​សិល្បៈ​​ម្នាក់​​​​​ស្និ​ទ្ធ​​​នឹង​ ពេជ្រ សូលីកា​ ​អះ​អាង​ថា ​​រថយន្ត​​​​ដែល​នាង​​ជិះ​រាល់​ថ្ងៃ​​នេះ​ គឺ​ជា​របស់​​ឪ​​ពុក​​នាង​​​ មិន​​មែន​បាន​​ម​ក​ពី​ការ​​​ឧបត្ថម្ភ​​ពី​​​បុរស​ណា​​​ម្នាក់​ឡើយ​​ ៕​