លទ្ធផលស្រាវជ្រាវរបស់ទីភ្នាក់ងារក្យូដូ បង្ហាញថា សាលារៀន របស់រដ្ឋចំនួន៥.៣៥៥កន្លែង ពីចំនួនសរុប២៩.៦០០កន្លែង នៅទូទាំង ប្រទេសប្រើប្រាស់សាច់ត្រីបាឡែន ធ្វើជាម្ហូបអាហារថ្ងៃត្រង់ដល់សិស្សយ៉ាងហោច១លើកក្នុងអំឡុងឆ្នាំ២០១០ ។
ក្នុងចន្លោះឆ្នាំ១៩៦០ដល់១៩៧០ សាច់ត្រីបាឡែនត្រូវបានយកទៅចំអិន ជាអាហារថ្ងៃត្រង់ នៅសាលាទូទៅ និងមានការទទួលទានក្នុងមួយឆ្នាំៗ ឡើងខ្ពស់ដល់ទៅ២២០.០០០តោន ។ ក្រោយពីអន្តរជាតិចេញបំរាមនេសាទត្រី បាឡែនសំរាប់ពាណិជ្ជកកម្ម ការបរិភោគត្រីបាឡែន ក៏បាត់បង់ការពេញ និយមក្នុងមួយឆ្នាំនៅសល់១.០០០តោន គិតចាប់តាំងពីឆ្នាំ១៩៩០មក។
តាមទីភ្នាក់ងារព័ត៌មានក្យូដូឱ្យដឹងថា បច្ចុប្បន្នសាច់ត្រី បាឡែនវិលត្រឡប់ចូលក្នុងមុខម្ហូបអាហារថ្ងៃត្រង់របស់សាលារៀនជា ច្រើនកន្លែងក្រោយពីជប៉ុននេសាទត្រីបាឡែនកើនឡើងជាបន្តបន្ទាប់ ។
មជ្ឈមណ្ឌលស្រាវជ្រាវ «ស៊ីទីហ្សែន»ជាមជ្ឈមណ្ឌលនេសាទត្រីបាឡែន សំរាប់សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងលក់សាច់ត្រី បាឡែនឱ្យតំបន់ផ្សេងៗសំរាប់យកទៅចំអិនជាម្ហូបអាហារក្នុងសាលា រៀន ដោយមានតំលៃប្រហែល១ភាគ៣នៃថ្លៃក្នុងទីផ្សារ ។ ជប៉ុននៅបន្ត ការនេសាទត្រីបាឡែន ដោយឆ្លៀតក្នុងចន្លោះប្រហោងនៃច្បាប់អន្តរជាតិ ដែលអនុញ្ញាតឱ្យនេសាទត្រីសំរាប់ធ្វើការស្រាវជ្រាវ ប៉ុន្តែមិនអាចបដិសេធថា សាច់ត្រីបាឡែនដែលនេសាទបានត្រូវយកទៅលក់ដល់ភោជនីយដ្ឋាននៅទូទាំងប្រទេសទេ ៕
ចែករំលែកព័តមាននេះ