ថ្ងៃ ១ កើត ខែមិគសិរ ព.ស.២៥៥៨ ឆ្នាំមមី ឆស័ក

 

កាត់​​បន្ថយ​​សំណុំ​​រឿង​លោក​​​សុខ​ ​អាន ៖ ​ការ​​ស្ទះ​​សំណុំ​រឿង​​នៅ​​តុលា​ការ​​ដោយ​សារ​​ខ្វះ​​ការ​​គ្រប់​​គ្រង​រដ្ឋ​បាល​

  • Text Size

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ១២:១០

លោក​ជំទាវ ជា លាង អគ្គ​​ព្រះ​រាជ​អាជ្ញា​​អម​​តុលា​ការ​​កំពូល​​ទទួល​​មេ​ដាយ​​ជា​​តូ​ប​ការ លោក​ជំទាវ ជា លាង អគ្គ​​ព្រះ​រាជ​អាជ្ញា​​អម​​តុលា​ការ​​កំពូល​​ទទួល​​មេ​ដាយ​​ជា​​តូ​ប​ការ លោក​​ឧប​នាយក​រដ្ឋ​មន្ដ្រី សុខ អាន ថ្លែង​​នៅ​​ក្នុង​​ពិធី​​សម្ពោធ អគារ​​ថ្មី​​សាលាដំ​បូង​​រាជ​ធានី​​ភ្នំពេញ​​ដែល​​សម្ពោធ រដ្ឋ​មន្ត្រីចូល​ក្នុងពិធី​ លោក​​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន កាត់​​ខ្សែ​បូ​​សម្ពោធ លោក ជីវ កេង ប្រធាន​​សាលា​ដំបូង​​រាជ​ធានី​​ទទួល​​មេដាយ​​ជា​​តូប​​ការ

កោះសន្តិភាព

លោក​ជំទាវ ជា លាង អគ្គ​​ព្រះ​រាជ​អាជ្ញា​​អម​​តុលា​ការ​​កំពូល​​ទទួល​​មេ​ដាយ​​ជា​​តូ​ប​ការ

រាជធានីភ្នំពេញ ៖ ​​​លោក​បណ្ឌិត​​​សភាចារ្យ​​សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​​​​ ​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​​​ មាន​ប្រសាសន៍​​​សង្កត់​ធ្ងន់​ថា កន្លង​ទៅ​​​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​មាន​គុណ​វិបត្តិ​​គាំង​ស្ទះ​សំណុំ​រឿង​​​ច្រើន​ណាស់​ សមត្ថ​ភាព​នៃ​ការ​​ដោះ​ស្រាយ​​​សំណុំ​រឿង​​​មាន​កម្រិត​​​តិច​​​បំផុត​គឺ​ត្រឹម​តែ​​​​​២ពាន់​ទៅ​​៤ពាន់​​សំណុំ​រឿង​​​ក្នុង​មួយ​ឆ្នាំ ។ ​ជា​ជំហាន​ថ្មី​​​​គឺ​នឹង​ត្រូវ​មាន​​​​​យន្ត​ការ​​​រដ្ឋ​បាល​​​មួយ​គ្រប់​គ្រង​រដ្ឋ​បាល​​​របស់​តុលា​ការ​​​ ដើម្បី​កាត់​បន្ថយ​សំណុំ​រឿង​​​​ដែល​គាំង​​ស្ទះឱ្យ​នៅ​កម្រិត​​កាន់​តែ​​តិច​ ។

លោក​បណ្ឌិត​​សភា​ចារ្យ​សុខ​ អាន​ បាន​មាន​ប្រសាសន៍​​​សង្កត់​ធ្ងន់​​បែប​នេះ​នា​ព្រឹក​​​ថ្ងៃទី​​២៧ កញ្ញា ​ក្នុង​ឱកាស​​​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​​សម្ពោធ​​​អគារ​ថ្មី​នៃសាលា​ដំបូង​​​ និងអយ្យការ​​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​កម្ពស់​៥ជាន់​ សាង​សង់​​​លើ​ផ្ទៃដី​​​ទំហំ​​​ជាង​១.៧៤៥​ម៉ែត្រ​​​ក្រឡា​ ​ ត្រូវ​ចំណាយ​​ថវិកា​​អស់​ចំនួន​​​២.៧១៤.៩៩០,៦៩​ដុល្លារ​​​សហរដ្ឋ​អាមេរិក​ ។

លោក​​បណ្ឌិត​​​សភា​ចារ្យ​​សុខ​​ អាន​ មាន​ប្រសាសន៍​បន្ត​ថា ​​​ការ​បង្កើត​​​យន្ត​ការ​​​​គ្រប់​គ្រង​​រដ្ឋ​បាល​​​​របស់​តុលាការ​​​​នេះ​គឺ​មាន​​​​​​​គ្រប់​ជាន់​ថ្នាក់​​​​ មាន​ទាំង​រដ្ឋ​បាល​​​គ្រប់​គ្រង​​របស់តុលាការ​​កំពូល​ ទាំង​រដ្ឋ​បាល​​​​​​របស់​សាលា​ឧទ្ធរណ៍​​ ទាំង​រដ្ឋ​បាល​​​របស់​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ និង​ទាំង​រដ្ឋ​បាល​​​របស់​សាលា​ដំបូង​ខេត្ត​ទាំង​​អស់​ ។
ក្នុង​​សប្តាហ៍​​​​នេះ​ ក្រុម​ប្រឹក្សា​​​អ្នក​ច្បាប់​​​​បាន​បញ្ចប់​ការងារ​របស់​​ខ្លួន​ដែល​​​ជា​សេចក្តី​​ព្រាង​ច្បាប់​​ស្តី​ពី រចនា​សម្ព័ន្ធ​​តុលាការ​​​ដែល​ជា​អត្ថ​បទ​ថ្មី វិសោធន​កម្ម​​ច្រើន​ទៅលើ​អត្ថ​បទ​​ចាស់​ក្នុង​នោះមាន​​​​ចែង​ជា​មូលដ្ឋាន​​​គតិ​​​យុត្ត​ទាំង​​មូលដ្ឋាន​ច្បាប់​​​ អំពី​ការ​បង្កើត​​​យន្ត​ការ​​​រដ្ឋ​បាល​​​របស់​តុលា​ការ​​​គ្រប់​ជាន់ថ្នាក់​ ។

លោក​បណ្ឌិត​​សភា​​ចារ្យ​មាន​ប្រសាសន៍​ថា កន្លងទៅ​​​​​​រហូត​មក​ដល់​ឥឡូវ​ នៅ​ក្នុង​​តុលាការ​​យើង​មាន​ចៅក្រម​ មាន​ព្រះរាជ​​អាជ្ញា​ និង​មាន​ក្រឡា​បញ្ជី​​​​​ ប៉ុន្តែ​​អត់​មាន​អ្នក​គ្រប់​គ្រង​​រដ្ឋ​បាល​​ សមត្ថភាព​​​ក្នុងការ​ដោះ​ស្រាយ​​សំណុំ​រឿង​​​មាន​ការ​គាំង​ស្ទះ​​​សំណុំ​រឿង​​​ច្រើន​ ព្រោះ​កម្រិត​សមត្ថ​ភាព​​​​​​ដែល​ដោះ​ស្រាយ​​មាន​​កម្រិត​​តែត្រឹម​​តិច​​បំផុត ។ បញ្ហា​សំណុំ​រឿង​​​ដែល​នៅសេស​សល់​​​​ច្រើន​ អីុចឹង​​​គឺ​ត្រូវ​តែ​មាន​បច្ចេក​ទេស​​​រដ្ឋ​បាល​​មក​គ្រប់​គ្រង ។

ពាក់​ព័ន្ធ​​នឹង​បញ្ហា​នេះ​ លោក​​​​​​បណ្ឌិត​សភា​ចារ្យ​​​បាន​លើ​ក​ឧទាហរណ៍​​​​បង្ហាញ​​បទ​ពិសោធន៍​​​មួយ​ពី​អង្គជំនុំ​​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​​កម្ពុជា​​​ដើម្បី​កាត់​ទោស​​​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​​​​​​គឺ​មាន​រដ្ឋ​បាល​​​ជិត​៣០០​នាក់​ឯណោះ ។ រដ្ឋបាល​​នោះ​នៅក្នុង​តុលាការ​​​មានការងារ​​​ជំនាញ​ខាង​យុត្តា​ធិការ​ដែល​​​​​ចៅក្រម​​ ព្រះរាជ​អាជ្ញា​​លោក​ធ្វើ​ ហើយ​ក្រឡាបញ្ជី​ជា​ជំនួយ​ការ​ ប៉ុន្តែក៏​មាន​​ការ​ងារ​រដ្ឋ​បាល​​​ដែល​មាន​ទំហំ​​​ធំធេង​​​​ដែរ ដូច​ជា​សំណុំ​រឿង​​​​ណាចូល​មុន​ សំណុំ​រឿង​​​​ណាចូល​ក្រោយ​ រហូតដល់​​​រាប់​ម៉ឺន​​សំណុំ​រឿង​​​​ក្នុង​មួយ​ឆ្នាំៗ​ ។

ដូច្នេះ​ចាំបាច់​គឺ​ត្រូវការ​បច្ចេក​​ទេស​រដ្ឋ​បាល​​​គ្រប់​គ្រង​សំណុំ​រឿង​​​​ហ្នឹង​ សំណុំរឿង​​​​ណាចូល​​មុន​ចេញ​មុន​ សំណុំរឿង​ណាចូល​ក្រោយ​​ចេញ​ក្រោយ​ ហើយ​​ការ​គ្រប់​គ្រង​​​សំណុំ​​​រឿង​​ដែល​មាន​លក្ខណៈ​​​វិទ្យាសាស្ត្រ​​ ។ ឥឡូវ​​យើង​ប្រើ​ព័ត៌មាន​​វិទ្យា​​គឺ​ការ​គ្រប់​គ្រង​​​ការងារ​​​​រដ្ឋ​បាល​​​ហ្នឹង​តាម​កុំព្យូទ័រ​ ឥឡូ​វ​គេ​គ្រប់គ្រង​​គ្រប់​វិស័យ ...។ តុលាការ​​ក៏​ត្រូវ​​ការងារ​ព័ត៌មាន​​វិទ្យា​​ដើម្បី​គ្រប់​គ្រង​​​ការងារ​រដ្ឋបាល​​​​របស់​តុលាការ​​​​ ។ នៅក្នុង​ច្បាប់​ថ្មី​​​ស្តី​ពី​រចនា​សម្ព័ន្ធ​​របស់​តុលាការ​​​ដែល​បាន​លើក​ឡើង​​​ខាងលើ​ គឺ​មាន​​​ចែង​យ៉ាង​ច្បាស់​​​​​អំពី​ការ​បង្កើត​​​យន្ត​ការ​​​រដ្ឋ​បាល​​ដែល​ប្រើ​ប្រាស់​ជំនាញ​​​រដ្ឋ​បាល​​ ជំនាញ​ព័ត៌មាន​​វិទ្យា​​សព្វ​បែប​យ៉ាង​​ដើម្បី​​ឱ្យ​ការ​គ្រប់​គ្រង​​សំណុំ​រឿង​​​​ហ្នឹង​​​​​កាន់​តែ​មាន​លក្ខណៈ​​វិទ្យាសាស្ត្រ ហើយមាន​ប្រសិទ្ធ​ភាព ។

​ក្នុង​ករណី​​​ខ្លះ លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​បាន​​​លើក​អំពី​​​ការ​ខ្វះខាត​​​ មាន​អ្នក​ខ្លះ​​មាន​ទោស​ហើយ​​​​ទោស​របស់​​គាត់​ត្រូវ​ជាប់​​ពន្ធនាគារ​​​​៦ខែ​ ហើយដល់​សំណុំរឿង​​ច្រើនពេក​​​គាត់​ទៅ​ជា​ជាប់​​ឃុំ​មួយ​ឆ្នាំ​ទៅ​ហើយ ដល់​ពេល​ទៅមើល​សំណុំ​រឿង​​​របស់គាត់​​កាត់​ទោស​​ជាប់​៦ខែ​សោះ​ ប៉ុន្តែ​​គាត់​ជាប់​មួយ​ឆ្នាំ​រួច​ហើយ ។ នេះ​ហើយ​​គឺ​ជា​ការ​ខ្វះខាត​​​គ្រប់​គ្រង​សំណុំរឿង ។

លោកឧបនាយករដ្ឋ​មន្ត្រី​​​បាន​លើក​បន្ថែម​​​ទៀត​ថា ​បើសិនយើង​មានតែមូលដ្ឋាន​​​សម្ភារ​​​ប៉ុន្តែខ្វះធនធានមនុស្ស​​​ក៏​អត់​មាន​ប្រសិទ្ធ​ភាព​ទេ ។ ទន្ទឹង​​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​​​រូប​វ័ន្ត​​​រាជ​រដ្ឋា​ភិបាល​​​​​ក៏​បាន​​យក​ចិត្ត​ទុកដាក់​​​​​អភិវឌ្ឍ​​ន៍​ធន​ធានមនុស្ស​ដើម្បី​​​បង្កលក្ខណៈ​​​ឱ្យ​ប្រព័ន្ធ​តុលាការ​​​មាន​ដំណើរ​ការ​​ទៅបាន​ល្អ​​​ប្រសើរ ​។ រហូត​មកដល់​​ពេល​នេះ​ សាលាភូមិន្ទ​​​​ចៅក្រម​​​​នៃ​រាជ​បណ្ឌិត​​​្យ​សភាវិជ្ជាជីវៈ​​​តុលាការ​​​​​ បាន​បណ្តុះ​បណ្តាល​​​​ចៅក្រម​​​និង​ព្រះរាជ​​អាជ្ញា​​​​បាន​​៥​ជំនាន់​​ និង​បាន​២.០៨៩​នាក់​ហើយ ។ សាលា​ភូមិន្ទ​សារការី​​​ និង​សាលា​ភូមិន្ទ​អាជ្ញា​សាលា​ក៏​ត្រូវ​បាន​​​បង្កើត​ផង​ដែរ​ លើសពី​នេះ​ទៅ​ទៀត​​​​​មជ្ឈមណ្ឌល​​​​បណ្តុះ​បណ្តាល​​​​មេធាវី​​​ បណ្តុះ​បណ្តាល​មេធាវី​​បាន​ចំនួន​​​​៦៩៤​នាក់​ក្នុង​នោះ​មាន​មេធាវី​​​​ជា​ស្ត្រី​ចំនួន​១១២​នាក់ ។ បានបណ្តុះ​បណ្តាល​​​ក្រឡាបញ្ជី​​ចំនួន​​​​២​ជំនាន់​​​ សរុប​​​៤៥០នាក់​ បន្ថែម​​​​លើ​ក្រឡា​បញ្ជី​​​​​ដែល​មានស្រាប់​ ។
ដូច្នេះ​ធនធាន​​​​​​មនុស្ស​ដែល​ធ្វើការ​​​​នៅក្នុង​តុលាការ​​មាន​ច្រើន​ប្រភេទ​តែ​សព្វថ្ងៃ​នេះ​ក៏​​អត់​ទាន់​​គ្រប់​ទេ​ ។ យើង​មាន​ចៅ​ក្រម​ ព្រះរាជ​​អាជ្ញា​ មេធាវី​ ហើយ​បាន​ដំណើរ​​​ការ​រាល់​ឆ្នាំ​​គឺ​បាន​​​ផលិត​​ចៅ​ក្រម​​វិជ្ជាជីវៈ ផលិត​​ព្រះរាជ​​​អាជ្ញា​វិជ្ជា​ជីវៈ និងមេធាវី​​វិជ្ជាជីវៈ​ ប៉ុន្តែនៅ​ក្នុង​តុលា​ការ​នៅ​ខ្វះ​មន្រ្តី​ប្រភេទ​ពីរ​ទៀត​ គឺ​អាជ្ញា​សាលា និង​សារ​ការី​​​​​ ដែល​ជា​មន្រ្តី​​ទទួលការងា​រ​​យុត្តិធម៌​​ដែរ​​ ​ហើយ​​​ដែល​នឹង​រៀប​ចំបណ្ដុះបណ្ដាល​​​ក្នុង​ពេល​ឆាប់​ៗនេះ​ដោយ​កំពុង​សុំ​ច្បាប់​និង​រៀប​ចំ​ឯក​សារ​​​ក្នុងនោះ​ខាង​ភាគី​បារាំង​ នឹង​ទទួល​យក​​​១៥​នាក់​ទៅបណ្ដុះបណ្ដាល​​ ​។

​​​លោក​ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍​ក្នុង​ជំនឿ​យ៉ាងមុតមាំថា ​សាលាដំបូង​ និង​​អយ្យ​ការ​អមសាលាដំបូង​​រាជ​ធានី​ភ្នំពេញ​​នឹង​បន្ត​​ខិតខំ​ប្រឹ​ង​ប្រែង​នៅក្នុង​បេសកកម្ម​របស់ខ្លួន​​ឱ្យ​កាន់​តែ​ប្រពៃ​​ថែមទៀត​​​ ដើម្បី​ពុះពារ​​ជម្នះ​​ឱ្យ​បាន​នូវ​រាល់​​ឧបសគ្គ​​ផ្សេង​ៗ​ដែល​រាំងស្ទះ​ដល់​ដំណើរ​ការស្វែង​រក​យុត្តិធម៌​​ជូនប្រជាពលរដ្ឋ​ព្រមទាំង​​សម្រេច​បាន​​នូវ​សមិទ្ធផល​​ថ្មីៗ ជាបន្តបន្ទាប់ ។

​ខ្ញុំសូមអំពាវនាវ​ដល់​ក្រសួង​ស្ថាប័នពាក់ព័ន្ធ​ក្នុង​វិស័យយុត្តិធម៌​ទាំងអស់​ យក​ចិត្តទុកដាក់​ក្នុងការបំពេញ​​ភារកិច្ច​​រៀ​ងៗខ្លួន ​ដើម្បី​ស្ថាប័ន​​តុលាការ​ទទួលបាននូវ​ជំនឿ​ចិត្ត​​​ពេញលេញពី​សំណាក់​មហាជន​ និងវិនិយោគិន​បរទេសដែល​​ជា​បុរេ​លក្ខខណ្ឌ​​សំខាន់​បំផុត​មួយធានា​ឱ្យ​មាន​ការ​​អភិវឌ្ឍសង្គម​-​សេដ្ឋកិច្ច​​ប្រកប​ដោយ​ចីរភាព ​សមធម៌​​ និងយុត្តិធម៌​សង្គម ។ ​

​ក្នុងសុន្ទរកថាស្វាគមន៍ ​លោក​ជីវ កេង​ ប្រធាន​​​សាលា​ដំបូង​​​មាន​​ប្រសា​សន៍​ថា ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​​ក៏ជាតុលាការ​គំរូ​មួយ​ក្នុង​ចំ​ណោម​​​តុលាការ​​គំរូ​ទាំង​៤នៅ​​ទូទាំង​​ប្រទេស​ ​ដោយ​សារ​សាលាដំបូង​​រាជធានី​​ភ្នំពេញ​ បាន​រៀប​ចំ​ផែន​ការ​​​យុទ្ធសាស្រ្ត​​និង​ផែនការ​​​សកម្ម​ភាព​​ស្រប​តាម​គោលការណ៍​​យុទ្ធសាស្រ្ត​របស់​ក្រុមប្រឹក្សា​​​កំណែ​ទម្រង់​​ច្បាប់​ និងប្រព័ន្ធ​យុត្តិធម៌​ក្នុង​ទិស​ដៅ​​បង្កើន​គុណភាព​ និង​ប្រសិទ្ធ​ភាព​នៃ ​សេវាយុត្តិ​ធម៌​​ ដើម្បី​​បន្ត​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​២ ។

​​លោក​ប្រធាន​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ បន្ត​ថា ​ព្រមជាមួយ​គ្នា​នេះ​ដែរ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ និងអយ្យការ​​​អមសាលាដំបូង​​រាជធានី​ភ្នំពេញ​​បាន​​ចាត់ការ​​​លើ​សំណុំរឿង​ពាក់ព័ន្ធ​ នឹងការជួញដូរ​​មនុស្ស​យ៉ាងច្រើន​ ។ ​ស្នាដៃ​ជា​វិជ្ជមាន​ បាន​រំលេច​​ឱ្យឃើញ​​ពី​ស្មារតី​​ប្ដេ​ជ្ញា​ច​ិត្ត​ ខិតខំប្រឹង​ប្រែង​របស់​ចៅក្រម​​ ​អយ្យការ​​​ក្រឡាបញ្ជី​​​​ មន្រ្តី​រាជការ​ ​បុគ្គលិក​​ទាំង​អស់​​ក្នុង​ការ​អនុវត្តច្បាប់​ឈាន​ទៅ​លុប​បំបាត់​​ចោលនូវ​​វប្បធម៌​​និទណ្ឌ​ភាព​​និងពង្រឹង​វប្បធម៌​នៃ​ការ​គោរ​ព​​ច្បាប់​ ។ ​​

​លោកប៉ាល់ ចន្ទតារា ​ប្រធាន​គណៈ​កម្មការ​​សាង​​សង់​​សាលាដំបូង​​រាជធានី​​ភ្នំពេញ​ថ្លែង​ថា ​ ក្រោមការ​ចង្អុល​បង្ហាញ​ពី​លោក​បណ្ឌិត​សភា​ចារ្យ​​ ​សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី​​ រដ្ឋ​មន្រ្តី​ទទួល​​​បន្ទុក​​​ទីស្ដីការគណរដ្ឋមន្រ្តី​ និង​ដោយ​គោរព​តាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ​​នាយ​ក​រដ្ឋមន្រ្តី​​នៃព្រះ​រាជា​ណា​ក្រកម្ពុជា​​​​ ក្នុងគោល​នយោ​បាយ​​អភិវឌ្ឍន៍​​នៅ​នឹងកន្លែង​​ គឺ​ខិត​ខំ​ធ្វើ​យ៉ាងណា​​​ឱ្យ​សាលា​ជម្រះក្ដី​ទូទាំង​​​ប្រទេស​ជា​ពិសេ​ស​​​សាលា​ជម្រះក្ដី​​រាជធានីភ្នំពេញ​មានទីតាំង​​​ធ្វើការសមរម្យ​​​ប្រកប​ដោយស្ដង់​ដា​​នៃសាលាជម្រះក្ដី​​ ។

​លោក​ប្រធានគណៈ​កម្មការសាងសង់​​បន្ត​ថា ​អគារសាលាដំបូង​​រា​ជធានី​ភ្នំពេញ​​​ និង​អយ្យការ​​អមសាលាដំបូង​​រាជធានីភ្នំពេញ​ដ៏រឹងមាំ​​ស្កឹមស្កៃ​​និង​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​​នេះ​សាងសង់​​ដោយ​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ បាន​ធ្វើពិធី​ក្រុងពាលី​​បុកគ្រឹះ​សាងសង់​​នៅ​ថ្ងៃទី ​៩ មិថុនា ​ឆ្នាំ ២០១០​ ​និង​រហូតដល់​​ថ្ងៃទី​​២៨ ខែធ្នូ​ ​ឆ្នាំ​២០១១​ ​ទើបសាងសង់​​រួចជាស្ថាពរ​​ហើយ​ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​​ក្រោម​អធិប​តី​ភាព​​លោក​​បណ្ឌិត​សភាចារ្យ​​សុខ អាន​ ឧ​ប​​នាយក​រដ្ឋ​មន្រ្តី​​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ នៅ​ថ្ងៃទី​២៧​ កញ្ញា​នេះ ៕


 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-11-2014 ម៉ោង 07:35 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0574,063
បាត ថៃឡង់ (1USD)32.732.77
ដុង វៀតណាម (1USD)21,47021,530
យ៉េន ជប៉ុន (10.000JPY)84.284.7
ដុល្លារ សិង្ហបូរី (100SGD)7777.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)29.830
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)125125.5
ផោន អង់គ្លេស (100GBP)156.3156.8
ដុល្លារ អូស្ត្រាលី (100AUD)85.786.3
ដុល្លារ កាណាដា (100CAD)87.588
ហ្វ្រង់ ស្វ៊ីស (100CHF)103.8104.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,4301,440