ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារា​ស្រីថ្មី​កំពុ​ងលេច​​ធ្លោក្នុង​ក្រុម​កំប្លែង​​នាយគ្រឿន​​ ​តើ​អតីតជា​អ្នក​បោស​សម្អាតនៅ​​ទូរទស្សន៍CTNឬ ?

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ​តារាកំប្លែង​ស្រី​ថ្មី​មួ​យ​ដួង​​ក្នុង​ក្រុម​​របស់​នាយ​គ្រឿន​​នៃ​ស្ថានីយ​​ទូរទស្ស​ន៍​​ MyTV គឺ​កញ្ញា​​រា​ង​តូច​ច្រ​ឡឹង​​ផន​ សុផារី ​​កំពុង​​តែ​​ធ្វើ​ឱ្យ​​​​លោកអ្នក​ចាប់​អារម្មណ៍​​មែន​ទេ​ ? ​ដោយ​សារ​​តែ​នាង​​ទើប​តែ​លេច​ធ្លោ ​​ដូច្នេះ​​​លោក​អ្នក​ពុំ​ដឹង​​ប្រវត្តិ​​របស់នាង​​ទេ ​ហើយ​លេច​ឮថា​ នាងអតីត​​ជា​អ្នក​​បោ​សសម្អាត​​នៅ​ស្ថានីយ​ទូរ​​ទ​ស្ស​​​ន៍​​CTN​ ​​តើវា​ពិតជា​​ដូច្នេះ​មែន​ឬ ?

រាជធានី​ភ្នំពេញ​៖ ​តារាកំប្លែង​ស្រី​ថ្មី​មួ​យ​ដួង​​ក្នុង​ក្រុម​​របស់​នាយ​គ្រឿន​​នៃ​ស្ថានីយ​​ទូរទស្ស​ន៍​​ MyTV គឺ​កញ្ញា​​រា​ង​តូច​ច្រ​ឡឹង​​ផន​ សុផារី ​​កំពុង​​តែ​​ធ្វើ​ឱ្យ​​​​លោកអ្នក​ចាប់​អារម្មណ៍​​មែន​ទេ​ ? ​ដោយ​សារ​​តែ​នាង​​ទើប​តែ​លេច​ធ្លោ ​​ដូច្នេះ​​​លោក​អ្នក​ពុំ​ដឹង​​ប្រវត្តិ​​របស់នាង​​ទេ ​ហើយ​លេច​ឮថា​ នាងអតីត​​ជា​អ្នក​​បោ​សសម្អាត​​នៅ​ស្ថានីយ​ទូរ​​ទ​ស្ស​​​ន៍​​CTN​ ​​តើវា​ពិតជា​​ដូច្នេះ​មែន​ឬ ?

ជារៀង​រាល់​ពេល​ល្ងាច​​ ថ្ងៃ​សុក្រ​ ​​គេ​តែ​ង​ឃើញ​​​វត្ដមា​ន​​​ក្រុម​កំប្លែង​នាយ​គ្រឿន​​តាម​កញ្ចក់​ទូរ​ទស្សន៍​​MyTV ​​ហើ​យ​អ្វី​ដែល​ធ្វើ​ឱ្យ​ទស្ស​និ​ក​ជន​​​​ចាប់​អាម្មរណ៍​ជាងគេ​​នោះ ​គឺ​​តា​រាកំប្លែង​​ស្រីវ័យក្មេងសាច់សខ្ចី​​​ ផន​ សុផារី​​ ។ ​ពេល​នេះ​​​សុផារី​​កំពុង​តែ ទទួល​​បាន​ប្រ​ជា​ប្រិយ​​ភាព​​​ខ្លាំង​ពី​ទេព​កោសល្យ​សម្ដែង​​របស់​នាង​ ។​​

ក្រុមកំប្លែង​​​នានា​ ​មានតារា​កំប្លែង​​ស្រី​ច្រើន​នាក់​​ ដោយ​ឡែក​មាន​តែ​ក្រុម​​កំប្លែង​​នាយ​គ្រឿន​មួយប៉ុណ្ណោះ​​មានតារាកំប្លែង​​​​ស្រី​តែ​ម្នាក់គត់​ ។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​​ក្រុម​នេះ​ញ៉ាំង​ឱ្យ​​មានភាព​សប្បាយ​រីក​​រាយ​​ ដល់​ទស្សនិក​ជន​​ដែល​និយម​តាម​ដាន​ទស្សនា​​​មិន​ឱ្យ​ខក​បំណង​​​ឡើយ​ ។ ​បើនិយាយ​​ពី​ការសម្ដែង​​របស់​ ផន​ សុផារី ​​គឺនាង​ពូកែ​ធ្វើ​​មុខ​ក្រមិច​ក្រមើម ​​សម្បូរ​​ពាក្យពេចន៍​​កំប្លុក​កំប្លែង​​ច្រើន ​​​ទោះបី​​ជា​នាង​​ទើប​តែ​ប្រឡូក​ក្នុង​​ពិភព​​​សិល្បៈ​កំប្លែង​ក៏​ដោយ​ ។ ​​​

មិត្ត​ជិត​ស្និទ្ធ​​របស់​តារាកំប្លែង​​ស្រី​​ផន​ សុផារី​​​ប្រាប់​ថា​​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ ប៉ុន្ត​ពុំ​​ទាន់​មាន​​គេ​ចាប់​អារម្មណ៍​ច្រើន​​​ទេ ​ទើប​តែពេល​​​នាង​​​លេច​មុខ​​សម្ដែងនៅ​ក្រុមកំប្លែង​​​នាយ​គ្រឿន​​រូប​នាង​ក៏​​​ត្រូវ​​ទស្សនិក​ជន​​ជា​ច្រើន​​ចាប់​អា​រម្ម​ណ៍ពីទេព​កោ​សល្យ​​ និង​សម្រស់​របស់​នាង​​​។ ​តើតារាកំប្លែង​​ស្រីស្រស់​រូបនេះ​មាន​ប្រភព​ចេញ​ពី​ណា​មក​​? ​មាន​អ្នក​ខ្លះ​និយាយថា ​នាង​មានប្រភពចេញពី​​​​វង្ស​ត្រកូល​​អ្នក​ស្រែចម្ការ​ ​អ្នកខ្លះ​ទៀត​​និយាយថា ​​កាលពី​មុន​​នាង​ជា​អ្នក​បោសស​ម្អាត​​​នៅ​ស្ថានីយទូរទស្សន៍​CTN ​​តែ​ដោយ​​នាង​​​មាន​ទេព​កោសល្យ​​ល្អ​​​ក៏ត្រូវ​​គេ​ណែនាំ​ឱ្យ​ចូល​សម្ដែង​​ជាមួយ​​ក្រុម​នាយ​គ្រឿន​​​ ។

តាម​រយៈ​ការ​សម្ភាស​ផ្ទាល់​​កាលពី​​ពេល​ថ្មីៗ​នេះ​​​ តារា​កំប្លែង​​​ស្រី​តូច​ច្រ​ឡឹង​​​ផន​​ សុផារី​​​​រៀប​រាប់​ឱ្យ​ដឹង​ថា ​នាង​មាន​ស្រុកកំណើត​​នៅ​ឃុំ​​ត្រ​ពាំង​​សាប​​ ​ស្រុក​បាទី​ ខេត្ត​តាកែវ​ ​​មាន​ប្រភព​ចេញពី​​វង្ស​ត្រកូល​​អ្នក​សិល្បៈ​បុរាណ​​ល្ខោន​បា​សាក់​ ។ នាង​ជាសមាជិក​​ក្រុម​ល្ខោន​ដ៏​ល្បី​វង់​ភី សុគន្ធី​ ដែល​ដាក់​តាម​​​ឈ្មោះ​​ឪពុក​ម្ដាយ​នាង​​ គឺ​ឪពុក​​នាង​​ឈ្មោះផន​ សុភី​ ​​ចំណែក​ម្ដាយ​​ឈ្មោះ​​ សួង​ សុគន្ធី​​ ។​​​ នា​ង​សុផារី​មានបង​ប្អូន​​៤នាក់​​​ក្នុង​នោះ​​​​ស្រី​៣នាក់​ ចំណែករូប​​នាង​គឺជាកូន​ទី​២​ ។​ ​

តារាកំប្លែង​​​រូប​នេះ​ឱ្យ​ដឹង​​ថា ​ដោយ​សារ​តែ​នាង​​ជាកូន​អ្នក​ល្ខោន​បាសាក់​​ ​​​ដូច្នេះ​ហើយ​នាង​ចេះ​ច្រៀង​​ និង​សម្ដែង​តាំងពី​អាយុ​៣ឆ្នាំ ​​​ ។ ​ពេល​​នេះរូប​នាង​​បាន​​​ទទួ​ល​ចំណេះ​ដឹង​​ជាច្រើពី​ឪពុក​ម្ដាយ​​ និង​លោក​​គ្រូ​អ្នក​គ្រូ​​របស់​នាង​ដែលមាន​ដូច​ជា ​ច្រៀង​​បទ​ប្រពៃ​ណី​​ ​យីកេ​ ​បាសាក់​ ​របាំ​ព្រះ​​រាជ​ទ្រព្យ​ ​និង​ចម្រៀង​​សម័យ​​ជា​ដើម​ ។​​ ពេលនេះ​នាង​​កំពុង​​​តែ​ហាត់​រៀន​​​ផ្នែក​ចម្រៀង​អាយ៉ៃ​ ​​​បន្ថែម​​​ទៀត​​ពី​លោកដួង​​ សុគា ​​ដែលមាន​ស្រុក​កំណើត​​នៅ​ខេត្ត​តាកែវ​ដូចនាង​ដែរ​ ​។ ​ពេល​ទំនេរ​ពីការ​សិក្សា​ និង​ការសម្ដែង​​ផ្សេង​ៗ ​នាង​ត្រូវ​​គេ​ទាក់​ទងឱ្យ​​​​ទៅ​ច្រៀង​​បទ​ប្រពៃណី​​នៅ​ក្នុង​ពិធី​​មង្គល​ការ​​ផង​ដែរ​ ។

កញ្ញា​ផន​ សុផារី ​​ពី​ដំបូង​​មិន​បាន​ដឹង​ខ្លួន​ថា​មាន​​ឱកាស​​​ក្លាយ​ខ្លួន​ជា​តារា​កំប្លែង​​​ទេ​ព្រោះ​​តែ​នាង​គឺជា​អ្នក​ល្ខោន​បាសាក់​​ ។ ​​មាន​ថ្ងៃ​មួយ​​រូប​នាង​បានទៅ​សម្ដែង​ជាមួយ​ក្រុម​ល្ខោន​បាសាក់​​របស់​ឪពុក​ម្ដាយ​នាង​​នៅ​ស្ថានីយទូរទស្សន៍​​CTN ​​ក្នុង​កម្មវិធី សុគា លក្ខិណា ​ប៊ីអាយជី​​ ។ ​ក្រោយ​មក​​​​លោក​សុវណ្ណ​ រិទ្ធី​ ​ហៅ​លោកតា ​វិចទ័រ​ ​បាន​ទាក់ទង​ឱ្យ​រូប​នាង​​ចូល​សម្ដែង​ ហើយ​នាង​ក៏​​ក្លាយ​​ជា​តារា​កំប្លែង​រហូត​មក​ដល់ពេលនេះ ​បើគិត​ទៅគឺទើបតែបា​ន​​៤ខែប៉ុណ្ណោះ ។​

​ស្រីតូច​ច្រឡឹ​ងរូប​នេះ​ឱ្យ​ដឹង​​ទៀត​ថា ​កន្លង​មកមិត្ត​ភក្ដិ​របស់នាង​ជាច្រើន​សួរ​រូប​នាង​ថា​ នាងនៅ​ក្មេង​សោះ​​​ហេតុអ្វី​​បាន​ជា​​ចាប់​អាជីព​​​ជា​អ្នក​កំប្លែង​ និង​ជាអ្នក​ចម្រៀង​ប្រពៃណី​ទៅ​វិញ​ ។​ ​ចំណុច​នេះ​នាង​ប្រាប់​ថា ​​មិន​ថាតែ​ចម្រៀង​សម័យ​​​ ឬក៏​បុរាណ​ទេ គឺ​​នាង​ស្រឡាញ់​ទាំ​ង​​អស់​​ ​សំខាន់​ឱ្យ​​តែ​ជាសិល្បៈ​ខ្មែរ​​ គ្រាន់​តែ​ថា​ពេល​​នេះ​នាង​មិន​ទាន់​​មាន​ឱកាស​​ចាប់​យក​អាជីព​​ជា​​អ្នក​សិល្បៈ​សម័យឱ្យ​​បាន​ច្បាស់​​លាស់​ដូច​​​សិល្បៈបុរាណ​​នៅ​ឡើយ​​ ។

សំឡឹង​ទៅអនាគត​​ ផន​ សុផារី​ ប្រាថ្នា​ក្លាយ​ជា​ប្រភព​​ផ្ដល់​ការ​កម្សាន្ត​អារម្មណ៍​​តាម​រយៈ​ទេព​កោសល្យ​សិល្បៈ​​ដ៏សម្បូរ​បែប​របស់​នាង​គួរជាទី​ពេញ​ចិត្ត​​របស់​ទស្សនិក​ជន​ ៕