ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ក្លែង​ក្លាយ​​នាំចូល​អត់​ច្បាប់​​៤២​មុខ ទម្ងន់​​ជាង​២​តោន​​ត្រូវនគរបាល​​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​​ក្រសួង​​បង្ក្រាប​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​​២៣ កញ្ញា ​២០១២ សមត្ថ​កិច្ច​នគរបាល​​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហាផ្ទៃ​​​​សហ​ការ​ជា​មួយ​​មន្ត្រី​ក្រសួង​​សុខា​ភិបាល និងអាជ្ញាធរ​​មូលដ្ឋាន ព្រមទាំង​​មានការ​ចូលរួម​ពី​សំណាក់​លោក​គឺ ប៊ុណ្ណារ៉ា ​​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូងរាជ​ធានីភ្នំពេញ ​បាន​ចុះ​បង្ក្រាប​​ទីតាំង​​១​កន្លែង​ដែល​លាក់​ និង​ស្តុក​ទុក​ផលិត​ផល​ឱសថ​​ក្លែងក្លាយ​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ​អត់​​ច្បាប់​​រំលោ.ភ​​លើ​កម្ម​សិទ្ធិ​​បញ្ញា​របស់​អ្នក​

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​​២៣ កញ្ញា ​២០១២ សមត្ថ​កិច្ច​នគរបាល​​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហាផ្ទៃ​​​​សហ​ការ​ជា​មួយ​​មន្ត្រី​ក្រសួង​​សុខា​ភិបាល និងអាជ្ញាធរ​​មូលដ្ឋាន ព្រមទាំង​​មានការ​ចូលរួម​ពី​សំណាក់​លោក​គឺ ប៊ុណ្ណារ៉ា ​​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូងរាជ​ធានីភ្នំពេញ ​បាន​ចុះ​បង្ក្រាប​​ទីតាំង​​១​កន្លែង​ដែល​លាក់​ និង​ស្តុក​ទុក​ផលិត​ផល​ឱសថ​​ក្លែងក្លាយ​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ​អត់​​ច្បាប់​​រំលោភ​​លើ​កម្ម​សិទ្ធិ​​បញ្ញា​របស់​អ្នក​ដទៃ ។

​ការបង្ក្រាប​នោះ​​បាន​ធ្វើឡើង​​នៅចំណុច​​បន្ទប់ជួល​​ខាងក្រោយ​ផ្ទះ​សំណាក់​យីហោ​ប៉ោ ឡុង ស្ថិតនៅតាម​បណ្តោយ​​ផ្លូវ​៣១០ ​សង្កាត់​ទួល​​ស្វាយ​ព្រៃ​១ ​ខណ្ឌចំការមន ។ សមត្ថ​កិច្ច​​បានឃាត់​ខ្លួន​ឈ្មួញ​នាំចូល​​ឱសថ​ម្នាក់​​ឈ្មោះ​ហៀក ​ចំរើន ភេទប្រុស អាយុ​​៤៩​ឆ្នាំ ​​ស្នាក់​នៅ​កន្លែង​​ឃាត់​ខ្លួន​ ។ ទាក់ទិន​នឹង​កិច្ច​បង្ក្រាប​​ខាងលើ​នេះ​ ​លោក​វរសេនីយ៍​ឯក ឡុង ស្រេង អនុប្រធាន​នាយក​ដ្ឋាន​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ក្រសួង​​មហាផ្ទៃ​​បាន​​ឱ្យ​ដឹង​ថា  ឱសថ​​ក្លែង​ក្លាយ​​ គ្មាន​គុណ​ភាព​នាំចូល​ពីប្រទេស​​វៀតណាម​អត់​​ច្បាប់​ចំនួន​​៤២​មុខ​ប្រមាណជាង​២តោន​នេះ ​គឺ​បានធ្វើ​ឱ្យ​ប៉ះពាល់​​​យ៉ាងធ្ងន់​​ធ្ងរ​ទៅ​ដល់​កម្ម​សិទ្ធិ​បញ្ញា​ស្រប​ច្បាប់​របស់​​អ្នកដទៃ  ហើយ​វា​កាន់តែ​​​គ្រោះថ្នាក់​​ទៀត​នោះ គឺបងប្អូ​ន​ប្រជា​ពលរដ្ឋ​ដែល​បាន​ទិញឱសថ​​នោះ​យក​ទៅ​ប្រើ​ប្រាស់។

លោកវរសេនីយ៍​​ឯក ឡុង ស្រេង បាន​បន្តថា ​​ដោយ​មាន​​ជន​ខិល​ខូច​​នាំ​ចូល​នូវ​ឱសថ​​ក្លែងក្លាយ​​លួច​លាក់​ ធ្វើ​សេវា​កម្ម​លើ​ទីផ្សារ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ អគ្គស្នងការ​នគរបាល​​ជាតិ នាយក​ដ្ឋាន​កណ្តាល​​នគរបាល​យុត្តិធម៌​​បាន​មាន​​បទ​បញ្ជា​យ៉ាងម៉ឺុង​ម៉ាត់​​ដល់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ដែល​មាន​លោក​ឧត្តម​សេនីយ៍​ទោ ​ជា សុមេធី ​ជា​ប្រធាន​​ដើម្បី​ប្រើ​ប្រាស់​​កម្លាំង​ជំនាញ​ចុះស្រាវជ្រាវ​​លើ​ករណី​នេះ​ជា​បន្ទាន់​​ ហើយ​ក៏​ឈាន​បង្ក្រាប​​បាន​ឱសថ​​អត់​ច្បាប់ទាំង​នេះ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕