ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការ​ងារ​សន្តិ​ភាព​​លើក​កម្ពស់​សន្តិ​ភាព​នៅ​កម្ពុជា​សម្រាប់​​ទិវា​សន្តិ​ភាព​ពិភព​លោក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សមាជិក សមាជិកា​ ​រួម​ទាំង​​ព្រះសង្ឃ និង​យាយ​ជី​ប្រមាណ​ជា​២០០​នាក់​មកពី​ក្រុម​ការងារ ដើម្បី​​សន្តិ​ភាព (Working Group Peace) ​បាន​ជួប​ជុំគ្នា​នៅ​មុខ​ព្រះអង្គ​ដង​កើ​ វិថី​ព្រះ​ស៊ីសុវត្ថិ​ ស្ថិតក្នុង​សង្កាត់​​​​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ កាល​​ពី​ព្រឹកថ្ងៃទី​​២១ កញ្ញា ២០១២ ដើម្បី​​អប​អរ​សាទរ «ទិវា​សន្តិ​ភាព​ពិភព​លោក​» ។

សមា​ជិក​ក្រុម​ការ​ងារ ដើម្បី​សន្តិ​ភាព​បាន​និយាយថា ​ការ​ប្រារព្ធ​ទិវា​សន្តិ​ភាពពិភព​លោក​ក្នុង​ពេលនេះ ​ក្រុម​ការ​ងារ ដើម្បី​​សន្តិ​​ភាព និង​ដៃ​គូ​អង្គ​​ការ​ក្រៅ​រដ្ឋា​ភិបាល​ជា​ដៃ​គូ​នានា​សង្ឃឹម​ថា ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ចូល​រួម​ក្នុង​ដំណើរ​​ការ​ប្រជាធិបតេយ្យ​ និង​មាន​អារម្មណ៍​​ត្រូវ​​បាន​ប្រគល់​​សិទ្ធិ​ក្នុង​ការ​និយាយ​លើក​កម្ពស់​​សង្គម​សន្តិ​ភាព ។ ​យើង​កំពុង​អប​អរ​​សាទរ​ពី​ភាព​រីក​ចម្រើន​​ដែល​យើង​បាន​ធ្វើ​រួច​ហើយ​​នឹង​កំពុង​​លើក​ទឹក​ចិត្ត​​មនុស្ស​គ្រប់​រូប ដើម្បី​បន្ត​​កិច្ច​​​ប្រឹង​ប្រែង​​សហ​ការ​ជា​វិជ្ជ​មាន​ឆ្ពោះ​ទៅរក​​សន្តិ​ភាព​សម្រាប់​ប្រជា​ពល​រដ្ឋ​​កម្ពុជា ព្រ​មទាំង​ប្រជា​ពល​រដ្ឋ​​ក្នុង​ពិភព​លោក​​ផង​ដែរ ។ ​ប្រជា​ពល​រដ្ឋ​ដែល​ស្រឡាញ់​សន្តិ​ភាព​បានប្រារព្ធ​ទិវា​សន្តិ​ភាពពិភព​លោក​នៅ​រាជធានីភ្នំពេញ​​ និង​បណ្តា​ខេត្ត​​ចំនួន​៧​ផ្សេង​ទៀត​នា​ថ្ងៃទី​២១ កញ្ញា ២០១២ ​ដើម្បី​​លើ​ក​កម្ពស់​​សន្តិ​ភាព​​នៅក្នុង​ថ្នាក់​​តំបន់ និង​ទូទាំង​ពិភព​​លោក​ដោយ​មាន​​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ពី​រដ្ឋា​ភិបាល ​ដៃ​គូ​អភិ​វឌ្ឍន៍ អន្តរ​សាសនា (ព្រះពុទ្ធ អ៊ិស្លាម និង​គ្រិស្តសាសនា) ​ក្រុម​យុវជន​ និងប្រជា​​ពល​រដ្ឋ​​ទាំងអស់​ធ្វើ​ការ​ដើម្បី​សន្តិ​ភាព​ដែល​ជា​មធ្យោ​បាយ​​សម្រាប់​ការ​រស់​នៅ​​ប្រកប​ដោយ​​ភាព​សុខ​ដុម​រមនា និង​សុភមង្គល ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕