ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អីុ វ៉ា បដិសេធ​ព័ត៌​មាន​ដណ្តើម​ប្តី​បង​ស្រី​ព្រោះ​បង​ស្រី​មិន​ទាន់​មាន​ប្តី​​

11 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញ​ ៖ តារា​ចម្រៀង​រាង​តូច​ច្រឡឹង​របស់​​ផលិត​កម្ម​សាន់​ដេ​នាង អីុ វ៉ា បាន​​បដិសេធ​ជុំ​វិញ​ព័ត៌​មាន​ដែល​ចោទ​​​រូប​នាង​ថា ដណ្តើម​ស្វា​មី​បង​ស្រី​របស់​ខ្លួន ។អីុ​ វ៉ា អះ​អាង​បញ្ជាក់​ប្រាប់​ទស្ស​និកជន​តាម​ទូរទស្សន៍​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៩ កញ្ញា ថា ការ​ចុះ​ផ្សាយ​របស់​ទស្ស​នាវដ្តី​ក្នុង​ស្រុក​មួួយ​ថា នាង​ដណ្តើម​ប្តី​បង​ស្រីខ្លួន​នោះ​​មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ឡើយ គឺ​យោង​តាម​ពាក្យ​

រាជ​ធា​នី​ភ្នំ​ពេញ​ ៖ តារា​ចម្រៀង​រាង​តូច​ច្រឡឹង​របស់​​ផលិត​កម្ម​សាន់​ដេ​នាង អីុ វ៉ា បាន​​បដិសេធ​ជុំ​វិញ​ព័ត៌​មាន​ដែល​ចោទ​​​រូប​នាង​ថា ដណ្តើម​ស្វា​មី​បង​ស្រី​របស់​ខ្លួន ។អីុ​ វ៉ា អះ​អាង​បញ្ជាក់​ប្រាប់​ទស្ស​និកជន​តាម​ទូរទស្សន៍​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៩ កញ្ញា ថា ការ​ចុះ​ផ្សាយ​របស់​ទស្ស​នាវដ្តី​ក្នុង​ស្រុក​មួយ​ថា នាង​ដណ្តើម​ប្តី​បង​ស្រីខ្លួន​នោះ​​មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ឡើយ គឺ​យោង​តាម​ពាក្យ​ចចាម​អា​រ៉ាម​ប៉ុណ្ណោះ ហើយ​ពាក្យ​ចចាម​អា​រ៉ាម​នោះ​​ចេញ​ពី​មាត់​របស់​អ្នក​សរសេរ​នោះ​តែ​ម្តង ។

តារា​ចម្រៀង​រូប​នេះ​បន្ត​ថា គ្រាន់​តែ​ព័ត៌​មាន​នេះ​ចេញ​ផ្សាយ​ធ្វើ​ឱ្យ​អ្នក​ភូមិ​របស់​នាង​អស់​សំណើច​​ ដោយ​ហេតុ​ថា ពួកគាត់​​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ថា ទាំង​នាង​និង​បង​ស្រីសុទ្ធ​តែ​នៅ​លីវ​មាន​រឿង​អ្វី​ត្រូវ​ដណ្តើម​ប្តី​គ្នា​នោះ​ ។អ្នក​សរសេរ​ច្រើន​សំអាង​ថា ព័ត៌​មាន​ទាំង​នោះគឺ​ចេញមក​ពីពាក្យ​ចចាម​អារ៉ាម​ តែ​នាង​យល់​ថា ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះអាច​ចេញ​មក​ពី​ពួក​គេ​ផ្ទាល់​តែ​ម្តង ។ ព័ត៌​មាន​នោះ​ធ្វើ​ឱ្យ​នាង​អន់​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​នាង​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ក្នុង​នាម​ជា​អ្នក​សិល្បៈ​មួយ​រូប​មិន​អាច​គេច​ផុត​បាន​ទេ​ពីបញ្ហា​នេះ​ ។

ទោះ​ជា​យ៉ាង​ណា​ក្តីអ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន​លើក​ឡើង​ថា រាល់​​ព័ត៌​មាន​ដែល​បាន​ទទួល​នោះ ភាគ​ច្រើន​គឺ​ចេញ​ពី​មហា​ជន​​ដែល​​និយាយ​។​  នេះ​គឺ​ជា​ជ្រុង​មួយ​ ក៏​ប៉ុន្តែ​ពេល​អ្នក​សារ​ព័ត៌​មាន​ព្យា​យាម​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ពីភាគី​តារា​ដែល​ជាប់​ពាក់​ព័ន្ធ​នោះ​ ភាគ​ច្រើន​គឺ​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ ដូច​ជា​​គេ​មិន​លើក​ទូរ​ស័ព្ទ​ គេ​មិន​ព្រម​បក​ស្រាយ​ ឬ​បដិ​សេធ​ការ​​​ជួប​សម្ភាស​ន៍​ផ្ទាល់​ ហេតុ​នេះ​រាល់​ព័ត៌​មាន​ទាំង​អស់​មិន​អាច​បន្ទោស​តែ​អ្នក​សរសេរ​ម្ខាង​បាន​ទេ​ ។ ​

ម្យ៉ាង​នៅពេល​ចុះ​ផ្សាយ​មាន​ការ​ខ្វះ​ចន្លោះ​ ប្រភព​នោះ​អាច​ធ្វើ​សេច​ក្តីបំ​ភ្លឺ​បាន ចុះ​ហេតុ​អ្វី​គេ​មិ​ន​ធ្វើ​ ហើយ​ចាំ​តែ​ថាផ្សាយ​មិន​ពិត​ ។
ម្យ៉ាង​ទៀត​កន្លង​មក​តាម​រយៈការ​ហែក​ហួរ​គ្នា​នាំ​ឱ្យ​ធ្លាយ​រឿង​ថាមាន​​តារា​ខ្លះ​ប្រឌិត​រឿង​ឱ្យ​សារ​ព័ត៌​មាន​​ផ្សាយ​ដើម្បី​​ល្បី​ឈ្មោះ​ផង​ដែរ។ ការ​បដិសេធ​របស់​តារា​ចម្រៀង​សំនៀង​ក្រអួន​រូប​នេះ​ គឺ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​ទស្ស​នាវដ្តី ក្នុង​ស្រុក​មួយ​ដោយ​យោង​តាម​ពាក្យ​ចចាម​អារ៉ាម​ថា នាង​ដណ្តើម​ស្វា​មី​របស់​បង​ស្រី​ខ្លួន​​ឯង ។

ក្រោយ​ពេល​ព័ត៌​មាន​ដែល​ធ្វើ​ឱ្យ​តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​អន់​ចិត្ត​មិន​ទាន់​បាត់​ផង​ នាង​ក៏​ទទួល​រង​ព័ត៌​មាន​ថ្មី​មួយ​ទៀត​អះអាង​ថា នាង​ជាប់​ទាក់​ទង​ជា​មួយ​ឧត្តម​សេនីយ៍​ម្នាក់​ដែល​មាន​ទ្រព្យ​ធន​ច្រើន​ ហើយ​ជួយ​យឹត​យោង​ជីវ​ភាព​របស់​នាង​ឱ្យ​កាន់​តែ​មាន​ភាព​ហឺុ​ហា​មិន​ចាញ់​តារា​ផ្សេងៗ​ទៀត​ឡើយ ។ព្យុះ​ព័ត៌​មាន​ខ្មៅ​ងងឹត​ទាំង​អស់​នោះ​បាន​រលុប​បាត់​វិញ​បន្ទាប់​ពី​ក្រុម​​គ្រួសារ​របស់​អីុ​ វ៉ា ចេញ​មុខ​បដិសេធ​ថា វា​សុទ្ធ​តែ​ជា​រឿង​មិន​ពិត​ ដ្បិត​ពេល​នេះ​អីុ វ៉ា មិន​ទាន់​ចង់​បាន​ស្វា​មី​នៅឡើយ​ដោយ​ហេតុ​ថា នាង​ត្រូវ​កសាង​កេរ្តិ៍​ឈ្មោះ​ក្នុង​សង្វៀន​សិល្បៈឱ្យ​បាន​យូរ​ជាង​នេះ​បន្តិច​សិន​ឯរឿង​យក​ប្តី​គឺ​ពេល​ក្រោយ ។

ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​តា​រា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ ឃីន​ ស្រី​នាថ ហៅ​អីុ វ៉ា បាន​ឈោង​ចាប់​យក​ភាព​ល្បី​ឈ្មោះ​​ក្នុង​ពិភព​​សិល្បៈចម្រៀង​ ដោយ​នាង​មាន​ការ​ទាក់​ទាញ​ទាំង​ទឹក​ដម​សំ​នៀង​ និង​រូប​សម្រស់ ។ ការ​លេច​ធ្លោ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​នេះ​បាន​រុញ​ច្រាន​តារា​ចម្រៀង​ម្ចាស់​បទ​«​ទឹក​អប់​មាន​ពិស​» និង​បទ​«អាក្រក់​ឬល្អ​បង​ជា​សង្សារ​អូន​»រូប​នេះ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជី​វ​ភាព​មក​រស់​នៅក្នុង​ភាព​ហឺុ​ហា​ជិះ​រថ​យន្ត​ទំនើប​ម៉ាក​ Range Rover ​មាន​តម្លៃ​ជិត​១០​ម៉ឺនដុល្លារ​ ធ្វើ​ឱ្យ​នាង​វ៉ា​ដាច់​តារា​ក្នុង​ស្រុក​មួយ​ចំនួន ៕