ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផន នីដា តារាថ្ពាល់​ខួច​ចូល​ផលិត​​កម្ម​ថ្មី​​​ហង្ស​មាស​?

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ក្រោយ​ពេល​​​​ផលិត​កម្ម​​​រ៉ុក​សម្រេច​​ចិត្ត​ផ្អាក​​​ចេញ​បទ​ចម្រៀង​​​នោះ​ តា​រា​ចម្រៀង​​​​ស្ថិត​ក្នុង​​​​ផលិត​កម្ម​នេះ​​​នាំ​គ្នា​​​​ដើរ​រក​​​ផលិត​កម្ម​​​​​ថ្មី​ដើម្បី​​​បន្ត​​អាជីព​​​​​ ។​​ ចំណែក​​តារា​ចម្រៀង​​​​សម្បុរ​​​​ស្រអែម​​ផន នីដា ​ហៅ​ស្រីខួច​ មាន​ប្រភព​មួយ​​ទម្លាយ​​​ឱ្យ​​​ដឹង​​ថា ​​ទំនង​ជា​​​​ទៅ​ជ្រក​​ក្នុង​ផលិត​កម្ម​​​ហង្ស​មាស​​​ហើយ ស្រប​ពេល​​​​​​ទើបតែ​​បញ្ចប់​​​​កិច្ច​សន្យា​​​​​ជា​មួយ​ផលិត​​កម្ម​​​រ៉ុក​​​ជាង​​​៣​ខែ​​មក​នេះ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ​ក្រោយ​ពេល​​​​ផលិត​កម្ម​​​រ៉ុក​សម្រេច​​ចិត្ត​ផ្អាក​​​ចេញ​បទ​ចម្រៀង​​​នោះ​ តា​រា​ចម្រៀង​​​​ស្ថិត​ក្នុង​​​​ផលិត​កម្ម​នេះ​​​នាំ​គ្នា​​​​ដើរ​រក​​​ផលិត​កម្ម​​​​​ថ្មី​ដើម្បី​​​បន្ត​​អាជីព​​​​​ ។​​ ចំណែក​​តារា​ចម្រៀង​​​​សម្បុរ​​​​ស្រអែម​​ផន នីដា ​ហៅ​ស្រីខួច​ មាន​ប្រភព​មួយ​​ទម្លាយ​​​ឱ្យ​​​ដឹង​​ថា ​​ទំនង​ជា​​​​ទៅ​ជ្រក​​ក្នុង​ផលិត​កម្ម​​​ហង្ស​មាស​​​ហើយ ស្រប​ពេល​​​​​​ទើបតែ​​បញ្ចប់​​​​កិច្ច​សន្យា​​​​​ជា​មួយ​ផលិត​​កម្ម​​​រ៉ុក​​​ជាង​​​៣​ខែ​​មក​នេះ ។​

​ប្រភព​ដដែលឱ្យ​ដឹង​​​នាពេល​ថ្មី​ៗ​នេះ​​​​​ថា ​​តា​រា​ចម្រៀង​​​​​ថ្ពាល់​ខួច​​​​ផន​ នីដា ​​ម្រេច​ចិត្ត​​​មិន​ឈរ​​​ជើង​នៅ​ក្នុង​ផលិត​​កម្ម​​​​​រ៉ុក​​បន្ត​​ទៀត​​​ឡើយ​ ក្រោយ​​​ពេល​ផលិត​​កម្ម​នេះ​​​​ប្រកាស​ផ្អាក​​​​ចេញ​​បទ​ចម្រៀង​​​ជា​​បណ្តោះ​អាសន្ន​​​ ។ ក្នុង​ស្ថាន​ភាព​​​​​បែបនេះ​​ ​​ផន នីដា ​​ស្វែ​ង​​​រក​ទី​តាំង​​​​ថ្មី​មួយ​ដែល​​​​អាច​​ជួយ​អាជីព​​​​សិល្បៈ​​របស់​​នាង​​​​​នៅ​មាន​ដង្ហើម​​​​បន្ត​ទៀត​ ​បន្ទាប់​ពី​ការ​​ខិត​ខំ​​​ប្រឹង​ប្រែង​​រយ​​ៈ​​​​ពេល​ប៉ុន្មាន​​​ឆ្នាំ​​មក​នេះ ។​
​ក្រោយ​​​ពេល​​​តារាចម្រៀង​​​​​រូបនេះ​​ ​ចាក​ចេញ​​​​ពី​ផលិត​កម្ម​​​ចាស់​​​ គឺ​​​មាន​ផលិត​កម្ម​​​​ជា​ច្រើន​​​​ទាក់​ទង​​​ជា​បន្ត​បន្ទាប់​​​​ ក្នុង​នោះ​នាង​​​​សម្លឹង​​ឃើញ​​ផលិត​កម្ម​​​​ថ្មី​មួយ​​ ហើយ​​ជា​កន្លែង​អាច​​សាង​កេរ្តិ៍​ឈ្មោះ​​​​​​ឱ្យ​​កាន់​តែ​​​ល្បីឡើង​ និង​​​រក​ចំណូល​​​​​​បាន​ច្រើន​ ដែល​ផលិត​​កម្ម​នោះ​​​​ត្រូវ​គេ សង្ស័យ​ថា ​ជា​ផលិត​​កម្ម​​​​ហង្ស​មាស ។​

​​​ផលិត​កម្ម​​​​ដែល​នាង​ត្រៀម​​​​ខ្លួន​នឹង​​​បង្ហាញ​​​ស្ទីល​​ថ្មីនេះ​ប្រាកដ​​​ជា​អាច​​​ឱ្យ​នាង​​​​មាន​មុខ​មាត់​​​កាន់ ​តែ​ខ្លាំង​​ ព្រោះ​​ផលិត​កម្ម​​ថ្មីនេះ​​មានគ្រឹះ​រឹង​​មាំ​អាច​សាង​​កេរ្តិ៍​​ឈ្មោះ​របស់​នាង​​ និង​អាច​រក​ចំណូល​​​​បាន​ច្រើន។ ដើម្បី​ទាក់​ទាញ​ការ​ចាប់​​    អា​រម្មណ៍​​​ពី​​​ទស្សនិក​ជន​​​​ ក៏​ដូច​ជា​​​ប្រកួត​​​ប្រជែង​​​​​ជា​មួយ​​​តារា​​ចម្រៀង​ល្បី​​​​ៗ​ជា​ច្រើន​​​រូបនោះ​ ​ផន​ នីដា ​បាន​ត្រៀម​​​ស្ទីល​​​ប្លែក​ៗ​​​ដែលមាន​​​ទាំង​ការ​​​ស្លៀក​​ពាក់ និង​​​ក្បាច់​រាំ​​ ។ ដោ​យ​ឡែក​​​នៅ​ចុង​សប្តាហ៍​​​ខាង​មុខ​នេះ នាង​​ត្រៀម​ខ្លួន​​​​ឡើង​​​បង្ហើរ​​សំនៀង​​​​ជា​ថ្មី​​​នៅ​ក្នុង​​​កម្ម​វិធី​​​​​វិមាន​សុបិន​​របស់​​​ស្ថានីយ​ទូរ​ទស្សន៍​​​ហង្សមាស​ ។​

​​ទាក់​ទង​​​​​ការ​ចូល​ផលិត​កម្ម​​​​ថ្មីនេះ​​ កោះ​សន្តិ​ភាព​​មិនអាច​ទាក់​ទង​​​សុំ​ការ​បក​​ស្រា​យ​ពី​​តារា​ចម្រៀង​​ ផន នីដា ​បាន​​ទេ ខណៈ​​​ពេល​ប្រព័ន្ធ​​​​ទូរ​ស័ព្ទ​​ដែល​នាង​ធ្លាប់​​​ប្រើ​នោះ​មិន​អាច​​ទទួលការ​ហៅ​ចូលបាន​ ។​​ទោះ​ជា​យ៉ាង​ណា​​ក្តី​​ មាន​ការ​​​លើក​ឡើង​​ថា ​​ប្រសិន​បើ​​​ ផន​ នី​ដា ​ពិត​ជា​ចូល​​ក្នុង​ផលិត​កម្ម​​​ហង្ស​មាស​​​​​​​​​មែន​​នោះ គឺ​អាច​​​និយាយ​​បាន​ថា ​នាង​ពិបាក​​កសាង​​​កេរ្តិ៍​​ឈ្មោះ​​​​​ណាស់​​ ព្រោះ​​​ក្នុង​ផលិត​ក​ម្ម​​នេះ​​ប្រមូល​ផ្តុំ​​​​ដោយ​​តារា​ចម្រៀង​​​ជើង​ខ្លាំង​​​ជា​​ច្រើន​​​រូប ។

កញ្ញា​​​​​ ផន នីដា ​​គឺ​ជា​អតី​ត​​​​ជ័យ​លាភី​​លេខ​១​​ ក្នុង​កម្ម​វិធី«Rock Star» ឆ្នាំ​​២០០៧​ ដែល​បទ​ចម្រៀង​​​របស់​នាង​​​ភាគច្រើន​បញ្ចូល​​​​​​នៅ​ក្នុង​​​​រឿង​​វី​ដេអូ​​​​​ភាគ​ទូរ​ទស្សន៍​​​ CTN និង​​​បាន​​​ទទួល​ការ​គាំ​ទ្រ​​​​​ពី​​​ទស្សនិក​ជន​​​​​ ជា​ពិសេស​​​​គឺ​បទ​​«ជីវិត​អ្នក​ម្តាយ​​»​ ក្នុង​រឿង​​​​ភាគ​​​«បញ្ញើ​ក្អែក»។ ​សព្វ​ថ្ងៃ​​​​នាង​កំពុង​ល្បី​​​ជ​ា​មួយ​បទ​​​​ចម្រៀង​​​មួយ​ចំនួន​​ដូច​ជា​បទ​​​​«ហួស​​ពេល​​​សម្រាប់​​​ពាក្យ​​សុំ​​ទោស»​ និង​បទ​«សូម្បី​តែ​​នឹក​ក៏​បង​​មិន​មាន»។
​​

ផន​ នីដា​ គឺ​ជា​​​អ្នក​ចម្រៀង​​​​ដែល​មាន​​សំឡេង​​​ពីរោះ​​ ហើយ​​​​​អាច​ច្រៀង​​​បាន​ទាំង​​​បទ​សម័យ​​ និង​បទ​បុរាណ ជា​ពិសេស​​បទ​ចម្រៀង​​​មហា​រី ។​អ្នក​​​គាំ​ទ្រ​​កំពុង​​​តែ​រង់​ចាំ​​មើល​​ តើ​កញ្ញា​ផន នីដា ​នឹង​​​អាច​​កសាង​​​ជីវិត​​​សិល្បៈ​​កាន់​តែ​ល្បី​​​ជា​ងមុន ឬ​​យ៉ាង​ណា ៕