ថ្ងៃ ១ រោច ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ឆេះរោង​ចក្រ​ឧស្ម័ន​មួយ​នៅ​ម៉ិកស៊ិកស្លាប់​26នាក់

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ១៧:០៤

រោង​ចក្រ​ឧស្ម័ន​​មាន​ភ្លើងឆេះ

គេហទំព័របរទេស

រោង​ចក្រ​ឧស្ម័ន​​មាន​ភ្លើងឆេះ

ក្រុម​ហ៊ុន​រដ្ឋ​រាយការណ៍​ថា​មនុស្ស​យ៉ាង​តិច​២៦នាក់​​ស្លាប់​ និង​៧នាក់​បាត់​ខ្លួនកាលពី​ថ្ងៃទី​១៨ កញ្ញា ​ដោយ​សារ​ភ្លើង​ឆាប​ឆេះ​ផ្នែក​ទទួល​​និង​ចែក​ចាយ​ឧស្ម័ន​នៃ​រោង​ចក្រ​ឧស្ម័ន​មួយ​របស់​ក្រុម​ហ៊ុន​​ប្រេង​កាត​មិុច​សុិក PEMEX ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​សហរដ្ឋ​អាមេរិក ។​

ក្នុង​​សេចក្តី​ប្រកាស​មួយ ​ក្រុម​ហ៊ុន​នោះ​និយាយ​ថា PEMEX មានការ​សោក​ស្តាយ​ជូន​ដំណឹង​ថា នាម៉ោង​នេះមាន​មនុស្ស​២៦នាក់ ស្លាប់​និង​៧នាក់​បាត់​ខ្លួនក្រោយ​គ្រោះ​ថ្នាក់​នេះ ។​អគ្គិភ័យនេះ កើត​មាន​នាវេលាម៉ោង​១០និង​៤៥នាទី​ព្រឹក ម៉ោង​ក្នុង​ស្រុក​ថ្ងៃទី​១៨ កញ្ញា ​ក្នុង​ផ្នែក​ទទួល​និង​ចែកចាយ​ឧស្ម័ន​ ស្ថិ​ត​នៅ​ជិត​ផ្លូវ​ថ្នល់​​​មួយ​នាភាគ​ឦសាន​ប្រទេស ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​កើត​មានគ្រោះ​ថ្នាក់​ក្នុង​បណ្តា​ទី​តាំង​របស់​​PEMEX រយៈ​​ពេល​ជាង​១​ខែ​​​បន្តិច​​ប៉ុណ្ណោះ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690