ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ​មិន​ជឿ​កា​រ​​បក​ស្រាយ​​​របស់​​​ K រឿង​​ជេ​រនាង

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ថ្មី​​ៗ​នេះ​កោះ​សន្តិ​ភាព​​​​ផ្សាយ​ពី​​​រឿង​យុវ​ជន​​​​ K ​ចេញ​មុខ​​​​​​បកស្រាយ​​​​ថា រូបគេនិង​មិត្ត​ស្រី​​​​​មិន​​​បាន​​​ជេរ​​​កញ្ញា​​ ពេជ្រ​ សោភា​​​ ទេ​ គឺ​មាន​​​គេ​បង្កើត​​ Profile ថ្មី​​​មួយ​ ហើយ​​​​ដាក់​រូប​​​​របស់​គេ​ និងមិត្ត​ស្រី​​​​​ចូល​​​បន្លំ​​​ជេរ​​ ដើម្បី​​​បំបែក​​​​បំបាក់​​​រូប​គេ​​​​​​ និង​ពេជ្រ​ សោ​ភា​​ ​។ បន្ទាប់​ពី​​ចុះ​ផ្សាយ​​​​​​​បាន​មួយ​ថ្ងៃ​​​​​​ ស្រាប់​តែ​​​​​កញ្ញា​ ​ពេជ្រ​ សោ​ភា​​ទូរ​​ស័ព្ទ​​​​មក​អ្នក​​យក​​​ព័ត៌​មាន​​​​កោះ​សន្តិ​ភាព​​​​​​បញ្ជាក់​ថា ​នាង​ និង​​យុវ​

រាជ​ធានី​ភ្នំពេញ​ ៖ ​ថ្មី​​ៗ​នេះ​កោះ​សន្តិ​ភាព​​​​ផ្សាយ​ពី​​​រឿង​យុវ​ជន​​​​ K ​ចេញ​មុខ​​​​​​បកស្រាយ​​​​ថា រូបគេនិង​មិត្ត​ស្រី​​​​​មិន​​​បាន​​​ជេរ​​​កញ្ញា​​ ពេជ្រ​ សោភា​​​ ទេ​ គឺ​មាន​​​គេ​បង្កើត​​ Profile ថ្មី​​​មួយ​ ហើយ​​​​ដាក់​រូប​​​​របស់​គេ​ និងមិត្ត​ស្រី​​​​​ចូល​​​បន្លំ​​​ជេរ​​ ដើម្បី​​​បំបែក​​​​បំបាក់​​​រូប​គេ​​​​​​ និង​ពេជ្រ​ សោ​ភា​​ ​។ បន្ទាប់​ពី​​ចុះ​ផ្សាយ​​​​​​​បាន​មួយ​ថ្ងៃ​​​​​​ ស្រាប់​តែ​​​​​កញ្ញា​ ​ពេជ្រ​ សោ​ភា​​ទូរ​​ស័ព្ទ​​​​មក​អ្នក​​យក​​​ព័ត៌​មាន​​​​កោះ​សន្តិ​ភាព​​​​​​បញ្ជាក់​ថា ​នាង​ និង​​យុវ​ជន​ K ​មិន​​​ត្រូវ​រ៉ូវ​គ្នា​​​​វិញ​ទេ​​ តាំ​ង​ពី​​ថ្ងៃ​កើត​​​រឿង​​​​ជេរ​​​​មក​ គឺ​មិន​ដូច​​​​ជា​​​​​​យុវ​ជន​ K ​និយាយ​ថា ​​រូបគេ​និង​​​​នាង​​​ត្រូវ​រ៉ូវ​គ្នា​​​​វិញនោះ​​ទេ ។​

​កញ្ញា​ ពេជ្រ​ សោ​ភា​ បញ្ជាក់​​​អំពី​​​រឿង​​នេះ​កាល​ពី​ថ្ងៃទី​​​​១២ កញ្ញា​​​​ ថា ​នាង​ និង​​​យុវ​ជន​​​ K ​មិន​ដែល​​និយាយ​​​​រក​គ្នា​​​ទេ តាំង​ពី​​​មាន​រឿង​​​​កើត​ឡើង​មក​ ។ នាង​មិន​​​សុខ​ចិត្ត​​ទេ ព្រោះ​​​​ K មិន​​​​​ដែល​ហាម​មិត្ត​ស្រី​​​​​របស់​គេ​​​ឱ្យ​ឈប់​​​ជេរ​នាង​​​ឡើយ ។​ មក​ដល់​ពេល​នេះពួក​គេ​​​​នៅ​តែ​បន្ត​​​ជេ​រ​មក​​លើ​រូប​នាង​​​​ស្ទើរ​​​តែ​​​រៀង​រាល់​​ថ្ងៃ​​ ។ មិន​ត្រឹម​​​តែ​មិត្ត​ស្រី​​​​ K ទេ​​ដែល​​ជេរ​នាង​​ សូម្បី​​​​​បង​ស្រី​របស់​​​មិត្ត​ស្រី​​​​គេ​​ក៏​​​​​​​ជេរ​​​រូបនាង​ដែរ​​ ។ នាង​មិន​​​សុខ​ចិត្ត​ទេ​ ថ្ងៃ​ណា​មួយ​​​​នាង​នឹង​​​បើក​សន្និ​សីទ​​​​កាសែ​ត​​​កោះ​ហៅ​​​ K មក​​និយាយ​​​ទល់​មុខ​គ្នា​​ តើ​​គេ​​​ហ៊ាន​ធ្វើ​​​​ហ៊ាន​ទទួល​​​​ខុស​ត្រូវ​ទេ ។ ​

ពេជ្រ សោ​ភា ​មិន​​ជឿ​ថា​ ​មាន​គេ​បង្កើត​​​ Profile ​ជេ​រ​នាង​​​​ទេ បើ​មា​ន​​​គេ​ស្អប់​​​នាង​​មែន គឺ​​​​​គេ​ជេរ​​​នាង​​យូរ​ហើយ​​ មិន​មែនទើប​​​​​តែក្រោយ​ពេល​​នាង​ណែ​​នាំ​​​​ K ​ហើយ​​​​មិន​បាន​ប៉ុន្មាន​​​​​ថ្ងៃ​ផង​​ ស្រាប់​តែ​មាន​​​​គេ​ជេរ​​​នាង​នោះ​ទេ​ ។ តារា​ចម្រៀង​​​​រូបនេះ ​អះ​អាង​​​ថា «Profile នោះ​​ គឺ​ជា​​​របស់ K និងមិត្ត​​ស្រី​​​​យ៉ាង​ពិតប្រាកដ​​ មិន​មាន​អ្នក​ណា​​​​ចង់​បំបែក​​​​បំបាក់​​​​​នាង​ខ្ញុំ​​​​​និង​គេ​ទេ។ K មាន​​ចេត​នា​​ប្រាប់​មិត្ត​ស្រី​​​​ឱ្យ​ជេរ​​​រូប​នាង​​​ខ្ញុំ​យ៉ាង​ពិត​ប្រាកដ​​​»។​

​ពេជ្រ​​ សោភា ​ប្រាប់​កោះ​សន្តិ​ភាព​​​ថា បន្ទាប់​ពី​​មាន​រឿង​​​ជេរ​​មក​លើ​រូបនាង​​​ ខាង​ក្រុម​ហ៊ុន​​ក៏​ជួយ​​​ដោះ​ស្រាយ​​​ ហើយ​​ K ​​​​សុំ​ទោស​​នាង​ តែ​នាង​​​​មិន​ព្រម​ គឺ​​​​តម្រូវ​​ឱ្យ​​​គេ​សុំ​ទោស​​​តាម Facebook វិញ​ តែ​ K បាន​ត្រឹម​តែ​​​ប្រើ​ពាក្យ​ថា សុំ​​អធ្យា​​ស្រ័យ​ S.P ហើយ​​​បាន​​​បិទ​​ facebook ​មួយ​រយៈ​​ខ្លី​ ។​ ​ពេជ្រ​ សោ​ភា​ ​​​បន្ថែម​ទៀត​​ថា នាង​ស្គាល់​ K ច្បាស់​ណា​ស់​ ហើយ​​​ K ក៏​ធ្លាប់​​​ប្រើ​កុំព្យូ​ទ័រ​​​របស់នាង​​​លេង​ facebook ដែរ​ នាង​ចង់​សួរ​ថា ​តើ K ច្បាស់​ដែរ​​ ឬ​អត់​​ថា Profile នោះ​​មិន​មែន​ជា​​​របស់​គេ​​ និង​​​មិត្ត​ស្រី​​​របស់​គេ​ ។​​​តារា​​ចម្រៀង​​​រូបនេះ​ និយាយ​ថា «​សត្វ​ក្អែក​​​នៅតែ​ជា​សត្វ​ក្អែក​ ទោះបី​​​ជា​លាប​ពណ៌​​ស​ ក៏​នៅ​តែ​ជា​​សត្វ​ក្អែក​ដដែល ។​​ បើ​មិន​​ហ៊ាន​​​ទទួល​ខុស​​ទេ ធ្វើ​ជា​​​អណ្តើក​​នៅក្នុង​​​ស្នូក​​ចុះ ឬ​ក៏​​ធ្វើ​​ជា​សត្វ​​​កន្ធាយ​​​​ក៏​បាន​​ អ្នក​ណា​មិន​ស្គាល់​​ K ច្បាស់​ តែ​នាង​ខ្ញុំ​​ស្គាល់ K ច្បាស់​ណាស់​ ​ស្គាល់​ទាំង​មិត្ត​ស្រី​​របស់ K ​ថា​ មាន​ប៉ុន្មាន​​នាក់​ទៀត​​ផង​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ ​មាន​ទាំង​​​សាក្សី​​​ដែល​អាច​បញ្ជាក់​​ថា ​Profile នោះ​​​​ គឺ​ជា​ ​របស់ K ទៀត​ផង​»។​

នៅ​ពេល​​​​ភ្នាក់​ងារ​​​កោះ​សន្តិ​ភាព​​​​​ទូរ​​​​​ស័ព្ទ​​​​ទៅ​សួរ​​​​យុវ​ជន​​ K កាល​ពី​​​​ព្រឹក​​​​ថ្ងៃ​​ទី​១៣ ​កញ្ញា​​​ គេ​នៅ​​​​​តែ​បដិសេធ​​​​​​​​​​​​​​​​​​​​​​​​​ថា ​​​ប្រូហ្វាល់​​​​នោះ​មិន​​​​​​​​​​មែន​​​ជា​របស់​​​​គេ​ទេ ​ហើយ​​ម្យ៉ា​​​ង​​រូបគេ​ផ្អាក​​​​លេង​​ហ្វេស​ប៊ុក​​​យូរ​​​​​មក​ហើយ​ ។​​យុវ​ជន​​ K និយាយ​ថា ​​គេ​ចង់​​​​​បញ្ចប់​​​​​រឿង​​​វិវាទ​​​​ជា​មួយ​ ពេជ្រ សោ​ភា ​​​គឺ​មិន​​​​ចង់​​​ឆ្លើយ​​​​​​ឆ្លង​​​​​តទៅ​ទៀត​​​​​ទេ​ ។​ ​​ចំពោះ​ទំនាក់​ទំនង​​​​ជា​មួយ​កញ្ញាពេជ្រ​ សោភា​ យុវ​ជន​ K និយាយ​ថា ​​គេ​នៅ​តែ​​​និយាយ​រក​​​​នាង​ដដែល​​​ តែ​បើ​នាង​​​មិន​ចង់​និយាយ​​ជា​រឿង​​​របស់​នាង​ ។​

​កន្លងមក​​​ បង​ប្រុស​ជី​ដូន​មួយ​​​​របស់ K ​ក៏បាន​​​ចេញ​មុខ​​​បក​ស្រាយ​​​​ជា​មួយ​​​​យុវ​ជន​ K ​​ផង​ដែរ​ថា ​Profile នោះ​​មិន​​មែន​ជា​​​របស់​ K ទេ គឺ​​អាច​មាន​​​គេ​​​ស្អប់​​នាង​ និង​ K ​ក៏​បង្កើត​​​​ Profile ថ្មី​​​​បង្ខូច​​ឈ្មោះ K ។​អ្នក​យក​ព័ត៌​មាន​​​​បាន​ទទួល​​​ដំណឹង​​​មួយ​​​​ពី​មិត្ត​​​រួ​ម​​អា​ជីព​​របស់​​ K ថា ​គេ​ប្រហែល​​​ជា​​​ត្រូវ​ដក​ខ្លួន​​​ចេញ​ពី​សិល្បៈ​​ ព្រោះ​តែ​​​រូប​គេ​​​មាន​បញ្ហា​​​ជា​មួយ​​កញ្ញា​​​ពេជ្រ សោភា ច្រើន​​​ពេក ៕