ថ្ងៃ ១០ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ប្រធានា​ធិប​តី​​សូម៉ាលី​​​​​​ទើប​ជ្រើស​​តាំង​​​​ត្រូវ​​​គេ​ប៉​ង​​​​​​​ធ្វើ​​ឃាត​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ១៤:៥៥

កង​ទ័ព​​​នៅ​កន្លែង​​វាយ​ប្រហារ​

គេហទំព័របរទេស

កង​ទ័ព​​​នៅ​កន្លែង​​វាយ​ប្រហារ​

មិន​​ដល់​​​៤៨​​ម៉ោង​ផង​​​​ ​​​ក្រោយ​ការ​ជ្រើ​ស​តាំង​​​ប្រធានា​ធិប​តី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មី​សូម៉ា​លី​​ លោក​ហា​សាន់​​​​​សិុក​ម៉ូហាមូដ ​​​​គេច​​ផុត​ពី​សេច​​ក្តី​ស្លាប់​​​​​កាល​ពី​ថ្ងៃ​ទី​​​១២ កញ្ញា​​ ​ពី​​ការ​វាយ​​ប្រហា​​​​​​អត្ត​​ឃាត​​មួយ ​ប្រកាស​ទទួល​ខុស​ត្រូវ​​​​​ដោយ​​​ពួក​អ៊ិស្លាម​​រ៉ា​ឌីកាល់​​​​ នៃ​ក្រុម​សីុ​​​បាប ​​ដែល​​ការ​​​​វាយ​ប្រហា​​រ​នេះ​​​បណ្តាល​​ឱ្យ​ស្លាប់​​​​ទាហាន​​យ៉ាង​តិច​​​​៣​នាក់​​​​ក្នុង​​​រដ្ឋ​​ធា​នី​​​​​​មូហ្គា​​​​​​ឌី​ស្យូ​ ។​

​​កង​កម្លាំង​​​​​​​សហ​ភាព​​អាហ្វ្រិក​​​​​​​នៅ​សូ​ម៉ាលី​​ AMISOM បាន​បញ្ជាក់​ថា ​​​​​​​ជន​​អត្ត​ឃាត​ពីរ​នាក់​​​​បាន​ត្រូវ​គេ​បាញ់​សម្លាប់​​​​​ ហើយ​​​​​​​​​គ្រឿង​​ផ្ទុះ​នៅ​នឹង​ខ្លួន​​​​ពួក​គេ​​បាន​ផ្ទុះ​ ​ខណៈ​​ពួកគេ​​​​​ប៉ុន​ប៉ង​​​​​​​​ចូល​​​​ក្នុង​សណ្ឋា​គារ​មួយ​​​​ជា​កន្លែង​​​​​ប្រធានា​ធិប​តី​​​​​​រូបនោះ​​​​ស្នាក់​នៅ​​​​ តាំង​​ពី​លោក​ត្រូវ​ជ្រើ​ស​តាំង​​​​​​កាល​ពី​ថ្ងៃ​ទី​​​​១០ កញ្ញា​​ ​មក​ ។​ ​​ជន​អត្ត​ឃាត​​​​ម្នាក់​​​​ទៀត​​​​​​​​​​​​ត្រូវ​ឃាត់​ខ្លួន​​​ ហើយ​​​ត្រូវ​បាញ់​សម្លាប់​​​ពេល​គេ​ប៉ុន​ប៉ង​​​​​តោ​ង​ឡើ​ង​ជញ្ជាំង​សណ្ឋា​គារ​​ JAZEERA ។ ​​ចំណែក​ទា​ហាន​​​​​​អ៊ូ​ហ្គង់​​ដា​ម្នាក់​​​​របស់​ AMISON ​និង​ទាហាន​សូម៉ា​លី​​​​២នាក់​​ស្លាប់​​​ក្នុង​​ក្នុង​ការ​វាយ​ប្រហារ​​​​​ភេ​រវកម្ម​​នោះ​ ។​​

​​​អ្នក​ទទួល​ខុស​ត្រូវ​​​​ម្នាក់​របស់​​​​កង​កម្លាំង​​​​​សន្តិ​សុខ​​សូម៉ាលី​​​​​​​ លោក​​​​ម៉ូហាម៉េដ អាប់​​​ឌីការីន​​ គូស​បញ្ជាក់​​​ថា បាន​ឃើញ​​​​សាក​សព​​​​មនុស្ស​​​​៥​នាក់​​ ក្នុង​នោះ​​​​​​​​មាន​សាក​សព​ជន​អត្ត​​ឃាត​​​​​​២នាក់​​​​ ហើយ​មនុស្ស​​​៨​នាក់​​​​​​​ត្រូវ​របួស​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685