ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ហ៊ុន​អាស៊ី​បាន​កើន​ឡើង​បន្ទាប់ពី​មានក្តី​សង្ឃឹម​​ពីការ​ទិញ​សញ្ញា​ប័ណ្ណរបស់​ធនាគារ​កណ្តាល​​អឺរ៉ុប​ (ECB)

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ០៩:២៨

ហ៊ុន​អាស៊ី​បាន​កើន​ឡើង​បន្ទាប់ពី​មានក្តី​សង្ឃឹម​​ពីការ​ទិញ​សញ្ញា​ប័ណ្ណរបស់​ធនាគារ​កណ្តាល​​អឺរ៉ុប​ (ECB)

គេហទំព័របរទេស

ហ៊ុន​អាស៊ី​បាន​កើន​ឡើង​បន្ទាប់ពី​មានក្តី​សង្ឃឹម​​ពីការ​ទិញ​សញ្ញា​ប័ណ្ណរបស់​ធនាគារ​កណ្តាល​​អឺរ៉ុប​ (ECB)

ហ៊ុនអាស៊ី​បានកើន​ឡើងកាល​ពីថ្ងៃ​ព្រហ​ស្បតិ៍​​ដោយ​សារមាន​​ក្តីសង្ឃឹម​ពីការ​ទិញ​សញ្ញា​ប័ណ្ណ​​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​​ដើម្បី​សង្គ្រោះ​បណ្តា​​រដ្ឋ​ដែលកំពុង​ជាប់បំណុល​វ័ណ្ឌ.ក​ ។សន្ទស្សន៍​​ផ្សារហ៊ុន​ FTSE CNBC Asia 100 ដែល​វាស់វែង​ផ្សារហ៊ុន​នៅអាស៊ី​កើន០,៥%​។ ​

ចំណែក​​សន្ទស្សន៍​នៅផ្សារ​ហ៊ុន​ Nikkei របស់​​ជប៉ុន​កើន០,៧៥%​ដល់​​​៨៦៨០,៥៧​​។ ចំណែក​​សន្ទស្ស​ន៍​ផ្សារហ៊ុន​ក្រុង​សេ​អ៊ូល ឡើង​ខ្ពស់​បន្ទាប់ពី​ធ្លាក់​១​ខែ ក្នុងនោះ​សន្ទស្សន៍​ហ៊ុន ​Korea Composite Stock Price​ ​ (KOSPI) កើន​០,៤%​​ដល់​​​១៨៨១,២៤ ។ ​ខណៈ​ដែល​សន្ទស្សន៍​នៅផ្សារ​ហ៊ុន​ S&P/ASX 200 របស់​អូស្រ្តាលី​កើន​៣,៤%​ដល់​​​​៤៣១២,៩ និង​សន្ទស្សន៍​​​ផ្សារ​ហ៊ុនNZX របស់​នូវែល​សេឡង់​កើន​០,៧%​ដល់​​៣៦៩៣,៥ ។

ចំណែក​នៅទី​ក្រុងសៀង​ហៃ​វិញ​ សន្ទស្ស​ន៍​​ផ្សារ​ហ៊ុនក្រុង​សៀងហៃ​ Shanghai Composite កើន០,៧%ដល់​ ២០៥១,៩ ​ខណៈ​ដែល​ផ្សារ​ហ៊ុន​​ Hang Seng របស់​ទីក្រុង​ហុងកុង​កើន​០,២%ដល់​​​១៩១១០,២ ។ ​ដោយឡែក​សន្ទស្សន៍​នៅផ្សារ​ហ៊ុន​​អា​ស៊ី​អាគ្នេយ៍​​​វិញមាន​ការ​ធ្លាក់​ចុះគួរ​ឲ្យកត់​សម្គាល់​​ដោយ​សន្ទស្សន៍​ផ្សារ​ហ៊ុន ​Straits Time ​របស់​សិង្ហ​បុរី​ និង​សន្ទស្សន៍​ផ្សារ​ហ៊ុន​ KL Composite ​របស់ម៉ា​ឡេស៊ី​ ធ្លាក់​ចុះ​រៀងៗ​ខ្លួន០,៣% និង១,៤% ៕   

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 20-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)30.6530.75
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)103103.7
ដុល្លារ សិង្ហបូរី (100SGD)79.279.7
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.531.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)132.2132.7
ផោន អង់គ្លេស (100GBP)154.2154.7
ដុល្លារ អូស្ត្រាលី (100AUD)92.593
ដុល្លារ កាណាដា (100CAD)96.597
ហ្វ្រង់ ស្វ៊ីស (100CHF)107.2107.7
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6351,645