បុរសចំណាស់68ឆ្នាំដើរលើខ្សែលួសនៅទីខ្ពស់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១២ ម៉ោង ១០:២១

គេហទំព័របរទេស
បុរសចំណាស់68ឆ្នាំដើរលើខ្សែលួសនៅទីខ្ពស់
លោក ជេ ខូសរ៉េន អ្នកកាយសម្ព័ន្ធដើរសួលើខ្សែលួសនៅទីខ្ពស់ ។ បុរសអាយុ៦៨ឆ្នាំនិងមានរហស្សនាមថា«បុរសសួគ៌ា»រូបនេះបង្ហាញការប្រឈមមុខនឹងសេចក្តីស្លាប់ ដោយដើរលើខ្សែលួសដែលតភ្ជាប់ពីអគារស្កាយឡុនឆ្ពោះទៅកំពូលសណ្ឋាគារហ៊ីលតុន ក្នុងទីក្រុងអុងតារីយ៉ូ ប្រទេសកាណាដា រយៈចម្ងាយ៣៩៦ម៉ែត្រ និងកម្ពស់១៧៧ម៉ែត្រ ។
ការហ៊ានប្រថុយប្រថាននឹងស្ថានភាពដ៏គ្រោះថ្នាក់បែបនោះចាត់ទុកថាជាផ្នែកមួយឆ្លុះបញ្ចាំងឱ្យឃើញពីភាពក្លាហានជូនដល់មហាជននៅទូទាំងពិភពលោកបានឃើញ ៕