ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ពេជ្រ សោ​ភា ឆ្លើយ​តប​ចំពោះ ​អ្នក​​ជេរ​ប្រមាថ​នា​ង​តាម​​ហ្វេស​ប៊ុក​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ការ​ជេរ​ប្រមាថ​ពី​មិត្ត​ស្រី​របស់​យុវជន K ដែល​ជា​តា​រា​ចម្រៀងថ្មី​របស់​ផលិត​កម្ម​រស្មី​ហង្ស​មាស​ និង​ជា​សមាជិក​នៅ​ក្រុម​ Legacy តាម​ហ្វេស​ប៊ុក​ ហើយ​​មាន​ការ​ជួយ​អន្តរាគមន៍​​ពី​ម្ចាស់​ផលិត​កម្ម​​ តម្រូវ​ឱ្យ​យុវជន K សុំ​ទោស​កញ្ញា ពេជ្រ​ សោ​ភា រួច​មក​ ថ្មីៗ​នេះ​មិត្ត​ស្រី​របស់​យុវជន K នៅ​តែ​បន្ត​​ការ​ជេរ​ប្រមាថ​​លើ​​កញ្ញា​ ពេជ្រ​ សោ​ភា ​​ដោយ​ប្រើ​​​ពាក្យ «​ស្រី​ខូច​

រាជ​ធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ការ​ជេរ​ប្រមាថ​ពី​មិត្ត​ស្រី​របស់​យុវជន K ដែល​ជា​តា​រា​ចម្រៀងថ្មី​របស់​ផលិត​កម្ម​រស្មី​ហង្ស​មាស​ និង​ជា​សមាជិក​នៅ​ក្រុម​ Legacy តាម​ហ្វេស​ប៊ុក​ ហើយ​​មាន​ការ​ជួយ​អន្តរាគមន៍​​ពី​ម្ចាស់​ផលិត​កម្ម​​ តម្រូវ​ឱ្យ​យុវជន K សុំ​ទោស​កញ្ញា ពេជ្រ​ សោ​ភា  រួច​មក​ ថ្មីៗ​នេះ​មិត្ត​ស្រី​របស់​យុវជន K នៅ​តែ​បន្ត​​ការ​ជេរ​ប្រមាថ​​លើ​​កញ្ញា​ ពេជ្រ​ សោ​ភា ​​ដោយ​ប្រើ​​​ពាក្យ «​ស្រី​ខូច​ និង​សំផឹង» ដដែល ។ ​​ពួក​គេ​ព្រួត​គ្នា​​ជេរ ពេជ្រ​ សោ​ភា ​តាមហ្វេស​ប៊ុក​ ហើយ​​ក្នុង​នោះ​ក៏​មាន​​ប្អូន​របស់​លោក​ មាស សាលី ផង​ដែរ។

ចំពោះ​បញ្ហា​នេះ កញ្ញាពេជ្រ សោ​ភា ​​ប្រាប់​ឱ្យ​​ដឹង​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ថា ​«អ្នក​ដែល​ជេរ​ខ្ញុំ មិន​​ខឹង​ទេ ​តែ​អ្នក​ដែល​ជេរ​ទាំង​នោះ​​ត្រូវ​គិត​​ថា បើ​សិន​ជា​​ត្រូវ​​កោះ​ហៅ​អ្នកទាំង​នោះ​ឡើង​តុលា​ការ​​ តើ​អ្នក​ណា​ជា​អ្នក​ប្រឈម​មុខ​ ប្រាកដ​ជា​​ឪពុក​​ម្តាយ​ហើយ ។ ​តើ​អ្នក​​​ធ្វើ​នេះ​ដើម្បី​អ្វី បើ​​អ្នក​​មិន​ចូល​ចិត្ត​ខ្ញុំ​ មិន​ពេញ​ចិត្ត​ខ្ញុំ​​ ​អ្នក​ដើរ​បិទ​ភ្នែក​ ឬ​ក៏​ធ្វើ​ជា​​មិន​​ឃើញ​​ខ្ញុំ​ទៅចុះ ។ ​​ពាក្យ​ចុង​ក្រោយ​​ដែល​ពួក​គេ​ទាំង​នេះ​ប្រើ​មក​លើ​​ខ្ញុំ​ថា​​ «ស្រី​ខូច​» ខ្ញុំ​ចង់​ប្រាប់​ថា បើ​សិន​ខ្ញុំ​ធ្វើ​បែប​​នេះ​មែន សូម​ឱ្យ​អ្នក​រក​មនុស្ស​ប្រុស​នោះ​ឱ្យ​មក​ជួប​មុខ​ខ្ញុំ អ្នក​ណា​ធ្លាប់​បាន​ខ្លួន​ប្រាណ​ខ្ញុំ​ ​ឱ្យ​ច្បាស់ គឺ ខ្ញុំ​ត្រូវ​ការ​ទល់​មុខ​ជា​មួយ​គ្នា ។

បើ​សិន​ជា​អ្នក​ឯង​និយាយ​ថាបាន​គេង​​ជា​មួយ​ខ្ញុំ​ តើ​ក្នុង​ខ្លួន​ខ្ញុំ​នេះ​មាន​ប្រជ្រុយ​​នៅ​កន្លែង​ណា​ខ្លះ ។ ​ម្តាយ​ខ្ញុំ​ចិញ្ចឹម​ខ្ញុំ​បាន​ល្អ​ខ្លាំង​ណាស់​​ អ្នក​កុំ​មក​​ប្រើ​ពាក្យ​ថា​ខ្ញុំ​ស្រី​ខូច​ ឬ​ប្រើ​ពាក្យ​អសុរោះ​ជា​មួយ​ខ្ញុំ ឪពុក​ម្តាយ​​ខ្ញុំ​ស៊ូ​អត់​​ ស៊ូ​ឃ្លាន ស៊ូ​ដើរ​ហាល​ភ្លៀង​​ ស៊ូ​​សន្លប់​​កណ្តាល​ផ្លូវ​ គឺ​ដើម្បី​រូប​ខ្ញុំ ដើម្បី​ឱ្យ​ខ្ញុំ​​មាន​ភាព​ជា​មនុស្ស​ស្រី​ អ្នក​ឯង​មិន​មាន​សិទ្ធិជេរ​ខ្ញុំ​ ឬ​​ថា​ឱ្យ​ខ្ញុំ​ទេ ។ កុំ​ភ្លេច​កម្ម​ពៀរ​​មាន​ពិត​មែន ។ ម្រាម​មួយ​អ្នក​ចង្អុល​គេ​ ចុះ​ម្រាម​​ផ្សេង​ទៀត​នោះ​វា​ចង្អុល​ទៅ​លើ​អ្នក​ណា​គេ ។

ខ្ញុំ​មិន​ចង់​និយាយ​ពី​អ្នក​ច្រើន​ទេ កា​ល​ដែល​ប្អូន​ជេរ​​​បង បង​អរ​គុណ ប៉ុន្តែ​ប្អូន​ត្រូវ​ថែ​រក្សា​​កេរ្តិ៍ខ្មាស​ខ្លួន​ឯង​ផង​ កុំ​ឱ្យ​​មនុស្ស​ប្រុស​​ដឹង​ច្រើន​ពេក​ មនុស្ស​ប្រុស​មិន​ដឹង​​កុំ​ខំ​ប្រឹង​បញ្ចេញ​ឱ្យ​គេ​ដឹង​​​ពេក» ។កញ្ញា​សោ​ភា ​រំឭក​​ថា កាល​ពី​មុន K ជា​ក្មេង​​ល្អ និង​​ធ្វើការ​ងារ​​ល្អ ហើយ​គេ​ក៏​ស្តាប់​​នាង​ដែរ ដោយ​សារ​តែ​​ពួក​គេ​តែង​តែ​មក​ហាត់​រាំ​​នៅ​​ផ្ទះ​នាង ។ ​ដោយ​សារ​តែ​​​មាន​បទ​ចម្រៀង​​មួយ​តម្រូវ​​ឱ​្យ​នាង​ធ្វើ​ការ​ជាមួយ​​ក្រុម​ ​Legacy ហើយ​​នាង​ក៏​​​ប្រាប់​ទៅ​ K ថា​«​ប្អូន​កុំ​លេង​ហ្វេស​ប៊ុក​ច្រើន​​ពេក​ ត្រូវ​​ប្រឹង​​បំបែក​ក្បាច់​រាំ​ឱ្យ​ស្អាត​ ព្រោះ​យើង​​ត្រូវ​រាំ​ឱ្យ​ស្អាត »។

ក្រោយ​មក​មាន​គេ​ទូរស័ព្ទ​មក​សួរ​នាង​​ពេជ្រ សោភា ​ថ​ា ​តើ​Kមាន​សង្សារ​​ហើយ​ឬ​នៅ? នាង​ក៏​ប្រាប់​​ទៅ​វិញ​ថា​​​មិន​ដឹង​ទេ ។ ក្រោយ​មក​មាន​គេ​​សួរ​ទាក់​ទង​ទៅ​នឹង​​រឿង​ស្នេ​ហា​​របស់​K​ច្រើន​​ពេក​ នាង​ក៏​​​ណែ​នាំ​​ K ថា​«​ប្អូន​​​ K​ !បង​ស្រលាញ់​ប្អូន​ បង​ចូល​​ចិត្ត​​ប្អូន​​ ទើប​​​បង​និយាយ​​​ប្អូន​​មាន​សង្សារ​​បង​មិន​ឃាត់​ទេ កុំ​ឱ្យ​តែ​ប្អូន​ស្រលាញ់​​ប្រុស​ដូច​គ្នា តែ​សំខាន់​ប្អូន​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​​ ធ្វើ​អ្វីៗ​ដែល​ល្អ​សម្រាប់​ខ​្លួន​យើង​ ។ ឧទាហរណ៍​​បង​ចង់​សួរ​​ថា​តើ​ប្អូន​លេង​ហ្វេស​ប៊ុក​នេះ ប្អូន​គិត​ថា​ល្អ​ទេ​ ប្អូន​មិន​ត្រូវ​ឱ្យ​គេ​​ដឹង​ច្រើន​​ពេក​ទេ ​បង​ចង់​ឱ្យ​ប្អូន​ល្បី​ មាន​ប្រាក់​ចិញ្ចឹម​ឪពុក​ម្តាយ​​ ហើយ​ក៏​មាន​ប្រាក់​យក​ទៅ​ដណ្តឹង​​កូន​ក្រមុំ​គេ​​ កុំ​ឱ្យ​គេ​ថា​ឱ្យ​យើង​​យក​តែ​ខ្លួន​​មក​រៀប​ការ​​ជា​មួយ​កូន​គេ​ ក្នុង​នាម​ជា​មនុស្ស​ប្រុស​​ត្រូវ​មាន​អ្វី​គ្រប់​​យ៉ាង​ទៅ​ដណ្តឹង​​​កូន​គេ ទើប​វា​មាន​កិត្តិ​យស​​ ។

នៅ​ពេល​​ពេជ្រ​ សោ​ភា ​ណែ​នាំ K ​​​រួច​គេ​ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​មិត្ត​របស់​គេ​​ ​ហើយ​ពួក​គេ​​គិត​ថា​នាង​ចេះ​​ដឹង​​​រឿង​គេ​ ចង់​បំបែក​បំបាក់​ស្នេ​ហា​​គេ ដូច្នេះ​ហើយ​​បាន​ជា​គេ​​​ព្រួត​គ្នា​ជេរ​​នាង​បែប​នេះ ទាំង​ខ្លួន​នាង​មិន​បាន​ដឹង​រឿង​អ្វី​ទាល់​តែ​សោះ​ ។ នាង​ថា ណែ​​នាំ​ឱ្យ​​គេ​​​ល្អ គេ​បែរ​ជា​ជេរ​​ខ្លួន​ទៅ​វិញ ។ ​ពេល​នេះ​មិត្ត​ស្រី​របស់​ K នាំ​​គ្នា​​ជេរ​លើ​រូប​នាង​ទាំង​ខ្សែ​តែ​ម្តង ។តា​រា​ចម្រៀង​ល្បី​រូប​នេះ​​ឱ្យ​​​ដឹង​ទៀត​ថា ឪពុក​ K​​​ខំ​ប្រឹង​ការ​ពារ​កូន​ទាំង​មិនច្បាស់​ថា​​កូន​គាត់​មិន​ដែល​សរសើរ​​​ពី​គាត់​ទេ ​។ កូន​គាត់​មាន​តែ​និយាយ​ថា គាត់​ជា​មនុស្ស​អាក្រក់ មាន​​ប្រពន្ធ​ថ្មី មាន​​កូន​ថ្មី​​មិន​ដែល​ខ្វល់​ពី​គេ​ទេ ។ ​ពេល​នាង​បាន​ឃើញ​គាត់​ជា​ឪពុក​ខំ​អះ​អាង​​​ជំនួស​កូន​ គឺ​ពិត​ជា​មាន​ន័យ​ណាស់ ឱ្យ​ដឹង​ថា នេះ​ភាព​ជា​ឪពុក ។ នាង​​ចង់​ឱ្យ​យុវជន​ ​K ដឹង​ថា​គ្មាន​អ្នក​ណា​ស្រលាញ់រូប​​គេ​ដូច​ជា​ឪពុក​ម្តាយ​ទេ ។ ឪពុក​ K ស្រលាញ់​កូន​ ចេញ​មុខ​ការ​ពារ​កូន មក​បដិសេធ​ឱ្យ​កូន ទោះ​បី​ជា​គេ​មាន​​សាក្សី​​ និង​ភស្តុតាង​​​បញ្ជាក់​ក៏​ដោយ ។ ​ទោះ​បី​ជា​​គាត់​ដឹង​ថា​នេះ​ជា​បន្លា​​ ​គាត់​​នៅ​តែ​ដើរ​ជាន់ ទោះ​បី​ជា​គាត់​​ដឹង​​ថា បន្លា​លួស​ក៏​គាត់​នៅ​តែ​ដើរ​បុក ដើម្បី​បើក​ផ្លូវ​​ឱ្យ​កូន​បាន​ដើរ​ ។

ពេជ្រ​ សោ​ភា ផ្តាំ​ទៅ​យុវជន​ K ថា«​សូម​​​ប្អូន​​ក្រឡេក​​មើល​ខ្លួន​ឯង​សា​ជា​ថ្មីថា​ ឪពុក​រូប​នេះ​ជា​មនុស្ស​អាក្រក់ ឬ​ល្អ ខ្លួន​ឯង​​ធ្វើ​ខុស​​ត្រូវ​តែ​ចេះ​ទទួល​កំហុស​​ មិន​ត្រូវ​នាំ​ឪពុក​មក​ធ្លាក់​រណ្តៅ​ជំនួស​ខ្លួន​ទេ ។ ​ជា​កូន​ប្រុស​ហ៊ាន​ធ្វើ​ត្រូវ​​តែ​ហ៊ាន​ទទួល​ ។ ទៅ​ថ្ងៃ​ក្រោយ​​បើ​សិន​​ជា​អាច​ K កុំ​ធ្វើ​ជា​គ្រាប់​ពូជ​​​ កុំ​ធ្វើ​​ជា​គ្រាប់​ស្រូវ​​ដែល​​ដុះ​លើ​ថ្ម វា​មិន​អាច​ទៅ​រួច​​ទេ ​ហើយ​បើ​មាន​ពេល​ទំនេរ​​​គួរ​តែ​ឆ្លៀត​​ពេល​ទៅ​ជួយ​​ម្តាយ​ឱ្យ​បាន​ច្រើន​ ព្រោះ​ម្តាយ​ហត់​ណាស់​ គឺ​​ហត់​ដើម្បី​​កូន» ។​

ថ្មី​ៗ​នេះ​តា​រា​ចម្រៀង​​ ពេជ្រ សោ​ភា ​មមា​ញឹក​​​​នឹង​ការ​ងារ​​ផ្នែក​សិល្បៈ​​ខ្លាំង​ណាស់​ ព្រោះ​នាង​កំពុង​តែ​ត្រៀម​ចេញ​អាល់​ប៊ុម​​​​ម្នាក់​ឯង​សុទ្ធ​ ដែល​​បទ​ចម្រៀង​​នេះ​មាន​ចំនួន​​១០​បទ​ ហើយ​បទ​​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​​នោះ គឺ​បទ​ «​សង្សារ​គ្រាន់​តែ​ជា​អ្នក​ដទៃ» ។ ទាក់​ទៅ​នឹង​​ការ​ចេញ​អាល់​ប៊ុម​​ម្នាក់​ឯង​នេះ កញ្ញា​ពេជ្រ សោ​ភា ប្រាប់​​កោះ​សន្តិ​ភាព​​ឱ្យ​​ដឹង​ថា ​នាង​​មិន​ដឹង​ថា​ស៊ី​ឌី​នេះ​នឹង​ចេញ​លក់​​នៅ​ពេល​ណា​​ ទេ​ គឺ​អាស្រ័យ​ទៅ​លើ​​ក្រុមហ៊ុន​ជា​អ្នក​​ដាក់​​លក់​ប៉ុណ្ណោះ ។ ចំពោះ​អាល​់ប៊ុម​​នេះ នាង​ផ្ទាល់​​មាន​ការ​ពេញ​ចិត្ត​​ចំពោះ​បទ​​ «​សង្សា​រ​គ្រាន់​តែ​ជា​អ្នក​ដទៃ» ៕