ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ទាសីភរិយា “​បទ​ពាក្យ​៨” (​រឿង​ពិត​)

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃព្រហស្បត្ត៏ ទី១០ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៥:១០


- តាំងពី​ដឹងក្ដី​ពេញវ័យ​សិក្សា                        ខ្ញុំ​ទៅ​សាលា​ឧស្សាហ៍​ស្រូតរូត
   មិន​ដើរ​ខុសផ្លូវ​រហេតរហូត                         សង្វាត​រៀនសូត្រ​ឡើង​ថ្នាក់​បន្ដរ​។

- ប្រឹងរៀន​បាន​ខ្ពស់​សម​ឈ្មោះ​ស្ដ្រី​ខ្មែរ              មាន​កិត្ដិយស​ដែរ​ថ្វី​ត្បិត​តែ​ក្រ
   ពេល​បាន​ជួប​ស្នេហ៍​ស្មាន​តែ​បវរ                   គិត​ថា​គេ​ល្អ​ស្មោះស​ប្រតិព័ទ្ធ   ។

- ខ្ញុំ​ធ្វើ​ខាង​គយ​គេហ៍​ខាង​សេដ្ឋកិច្ច                   ស្មោះត្រង់​គ្មាន​ល្បិច​មាន​ត្រឹម​បៀវត្ស
   រៀប​ការ​រួច​ភ្លាម​កកឈាម​ជូរ​ចត់                  រាល់ថ្ងៃ​ត្រូវមាត់​គេហ៍​ដៀល​ជេរ​ស្ដី  ។

- គេហ៍​ហាម​ឆ្លើយឆ្លង​ទាក់ទង​គ្រួសារ               ព្រោះ​មិន​ថ្លៃថ្លា​ដូច​ពូជ​គេហ៍​អី
   ពូជ​គេហ៍​អ្នកមាន​ដូច​មេឃ​ឆ្ងាយ​ដី                 ខ្ញុំ​ជា​ទាសី​មិនមែន​ភរិយា   ។

- ប្រុស​សារជាតិ​ពិត​គំនិត​ជា​ស្រី                      រករឿង​បំភ្លៃ​រិះគន់​និន្ទា
   សូ​ម្បី​លិខិត​អាពាហ៍ពិពាហ៍                        គេហ៍​មិន​នឹកនា​ធ្វើ​ជា​មិនដឹង ។

- រៀប​ការ​ត្រឹមត្រូវ​បែរ​ឥត​ខាន់ស្លា                   ខ្ញុំ​សួរ​ពេល​ណា​គេហ៍​ច្រឡោតខឹង
   នៅផ្ទះ​គេហ៍​ហើយ​កុំ​ធ្វើ​ចេះ​ដឹង                    លើក​ស្ទួយ​ប៉ុណ្ណឹង​ត្រូវ​ដឹងគុណ​គេហ៍ ។

- ខ្ញុំ​ចាយ​ត្រឹមតែ​ប្រាក់ខែ​ខ្លួនឯង                      យក​មក​ចាត់ចែង​ត្បិតត្បៀត​ម្លេះ​ទេ
   ដល់​ពេល​មានកូន​រឹត​ពិបាក​ទ្វេ                      ខ្វល់ចិត្ដ​រិះរេ​ចង្អៀត​ឱ​រ៉ា   ។

- សំបុត្រ​កំណើត​កូន​កើត​ក៏​គ្មាន                      ពេល​ធំ​ចូល​រៀន​ត្រូវ​គិត​យ៉ាងណា?
   នឹក​ឡើង​តូចចិត្ដ​អាណិត​បុត្រា                     ម្ដេច​មាន​បី​តា​អាត្មា​និយម ?

- នៅ​ដល់​វ័យ​ច្រើន​ទើប​ព្រម​រៀប​ការ                  ស្វែង​យល់​សិក្សា​អំពី​សង្គម
   គិត​ថា​កម្មក្រាស់​មិន​ធ្លាក់​លើ​ខ្ញុំ                     ឥឡូវ​ទុក្ខ​ធំ​យំ​ខ្សោះ​ទឹកភ្នែក  ។

                          ដោយ  ព្រុំ   គឹ​ម  ជឿន  prumkimchoeun@gmail.com                

 

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd