ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

មនុស្ស​ច្រើនពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​កូវ៉ែត

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៦:៥៨

ពួក​បាតុករកូវ៉ែត

គេហទំព័របរទេស

ពួក​បាតុករកូវ៉ែត

មនុស្ស​ប្រមាណជា​២.០០០​នាក់​បាន​នាំគ្នា​​ធ្វើ​បាតុកម្ម​កាលពី​​​​យប់​​ថ្ងៃទី​២៧​​ទៅ​២៨ សីហា ​​នៅ​ប្រទេស​កូវ៉ែត​​ តាមការ​​អំពាវ​នាវ​របស់​គណ​បក្ស​ប្រឆាំង​​ដែល​តវ៉ា​​ចំពោះ​ការ​កែប្រែ​ច្បាប់​​បោះ​ឆ្នោត​​ស្នើ​​ឡើង​ដោយ​​​រដ្ឋាភិបាល ។ពួក​បាតុករ​ក្នុង​នោះមាន​សមាជិក​សភា​១៩​រូប​​តំណាង​ឱ្យគណបក្ស​ផ្សេងៗ​​មាន​វត្តមាន​​ក្នុង​សភា ​ តំណាង​​នៃបណ្តា​កម្លាំង​នយោបាយ​និង​ចលនា​យុវជន​បាន​ប្រមូល​​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​​ក្រោម​ប្រធាន​បទ​​«ប្រជាជន​ជា​ប្រភព​នៃអធិប​តេយ្យ​ភាព »។

វាគ្មិនទាំងឡាយ​អះអាងថាពួក​ប្រឆាំង​នឹង​ធ្វើ​​ពហិការ​ដល់​ការបោះ​ឆ្នោតនា​​ពេល​ខាងមុខ​នេះ​ប្រសិន​បើច្បាប់​​បោះ​ឆ្នោត​ត្រូវ​​កែប្រែ​ហើយ​ទា​ម​ទារ​បង្កើត​របប​រាជានិយម​​អាស្រ័យ​​រដ្ឋ​ធម្ម​នុញ្ញ​​​មួយ​​រួច​បង្កើត​​​​រដ្ឋ​ាភិបាល​មួយ​​ចេញ​ពី​ការបោះ​ឆ្នោត ។
បាតុកម្ម​នោះ​​ដែល​រៀបចំ​ធ្វើ​​នាពេល​យប់​ព្រោះ​​ធាតុអាកាស​​ក្តៅខ្លាំងប្រព្រឹត្ត​​ទៅ​​ខណៈ​ដែល​​ប្រទេស​កូវ៉ែត​​ដែល​​​គេច​ផុត ​ពី​និទាឃ​រដូវ​​អារ៉ាប់ ឆ្លងកាត់​​នូវវិបត្តិ​នយោបាយ​ថ្មីមួយ ។

ក្រោយ​បាតុកម្ម​មួយ​ចំនួន​​រដ្ឋ​អំណាច​​បា​ន​រំលាយ​សភា​​កាលពី​ខែ​ធ្នូ​ឆ្នាំ២០១១​រួច​​​បោះ​ឆ្នោត​​មុនកាល​កំណត់​មួយ​កាលពី​ខែកុម្ភៈ​​ដែល​​ជ័យ​ជម្នះ​​បាន​ទៅលើ​គណបក្ស​ប្រឆាំង​​អ៊ិស្លាម​និយម។ ក៏​ប៉ុន្តែ​តាម​​រយៈ​ការ​សម្រេច​​​មួយ​​ពុំ​ធ្លាប់​ដែល​មាន​​ ​តុលាការធម្មនុញ្ញ​កាលពីថ្ងៃទី​២០ ឧសភា ​បាន​លុបចោល​​សុពល​ភាព​​ការ​បោះ​ឆ្នោត​សភា​ខែ​កុម្ភៈ​រំលាយ​សភា​កើតចេញ​ពីការបោះ​ឆ្នោត​នោះ ​ហើយ​ផ្តល់​សុពល​ភាព​វិញ​ដល់​សភា​បោះ​ឆ្នោត​​កាលពីឆ្នាំ​២០០៩​​​ដែល​សិ្នទ​្ធ​រដ្ឋ​ាភិបាល ។​ប៉ុន្តែ​​សភានោះ​ពុំ​អាច​រួម​ប្រជុំ​បាន​មក​ពីបញ្ហា​កូរ៉ូម ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685