ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្តេច​ដំរី​ស ​Real​ M ​ឬ​អ្នក​មាន​បុណ្យ​ Barcelona​ ​ជា​អ្នក​គ្រង​តំណែង​ជើង​ឯក ?

13 ឆ្នាំ មុន

ការ​​ប្រកួត​​​បាល់​​ទាត់់​​​អេ​ស្ប៉ាញ​ស៊ុប​​ពើ​​​រ​​ខាប់​​ជើង​​ទី​​​ ​2 នៅ​ពហុ​កីឡដ្ឋាន​​ Estadio Santiago  ទី​ក្រុង​ Real M នៅ​រាត្រី​​​​​ថ្ងៃ​ពុធ​​នេះ​មាន​​​ 1​ប្រកួត​ ។ ​តើ​ក្រុម​​ស្តេច​ដំរី​ស Real M ឬ អ្នក​​មាន​បុណ្យ​​ Barcelona ជា​អ្នក​​លើក​ពាន​​រង្វាន់​​អេស្ប៉ាញ​​ស៊ុប​ពើរ​លីក​រដូវ​កាល​​នេះ ?​

Real M V Barcelona  
Real M ជា​ក្រុម​​​​​ការ​ពារ​ជើង​​​ឯក​​​​អេស្ប៉ាញ​​​​​​​ព្រី​មេរ៉ាលី​ហ្គា​​​ ឆ្នាំ ​​២០១១-២០១២ ។ ក្រុម​​ Real M ឈរ​លំដាប់​លេខ​​២ ក្នុង​​​តា​រាង​​​ពាន​រង្វាន់​​​​​អេស្ប៉ាញ​​​​​ស៊ុប​ពើរ​​​ខាប់ គឺ​​​​​​ធ្លាប់​ទទួល​បាន​​​​​​​​​ជើង​ឯក​ចំនួន​​​៨​លើក​​​​ ចុង​ក្រោយ​​ក្នុង​​ឆ្នាំ​​​២០០៨ ​និង​រង​ជើង​​​ឯក​ចំនួន​​​៤លើក​ ចុង​ក្រោយ​​​ឆ្នាំ ​​​២០១១ ។ ​​លទ្ធ​ផល​ 5 ប្រកួត​​​ចុង​ក្រោយ​គឺ 2-1-2 ។ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​​​​​​ស្មើ Valencia 1-1 ក្នុង​ផ្ទះ ចាញ់ Barcelona 3-2 និង​ចាញ់ម្ចាស់​​ផ្ទះ Getafe 2-1 ក្រៅ​ផ្ទះ ។

Barcelona ​ជា​ក្រុម​​​​​​ការ​ពារ​​ជើង​ឯក​​​​​​ស៊ុប​ពើរ​ខាប់​​​​​​ ក្រោយ​ពី​ផ្តួល​​​​ក្រុម​​ Real M ​ដោយ​​​​​លទ្ធ​ផល​​ 5 ​ទល់​នឹង​​ 4 ​សរុប​​​ទាំង​ពី​រ​ជើង​​​​ ។ ក្រុម​ Barcelona ​ធ្លាប់​ទទួលបាន​ជើង​​ឯក​​​​​​អេស្ប៉ាញ​​​​​ស៊ុប​ពើរ​ខាប់​​​​​ចំនួន​​ 10 ដង​​​ នាំ​មុខ​ Real M ពី​រ​ដង​​ ហើយ​​​អ្វី​​​​ដែល​ពិ​សេស​​​នោះ​ គឺ​ក្រុម​​​​​របស់​គេ​​​​ការ​ពារ​​​​​​​ពាន​រង្វាន់​​​​​​នេះ​បាន​បី​ឆ្នាំ​​ជាប់​ៗ​គ្នា​​ ​​​​គឺ​២០០៩-២០១០​ និង​​ ២០១១ ។ ​ក្រៅ​ពី​​​​ទទួល​បាន​​​​ចំណាត់​ថ្នាក់​​​លេខ​​១​ ក្រុម​អ្នក​មាន​បុណ្យ​​​​​ Barcelona ក៏​ធ្លាប់​​​ទទួល​បាន​​​​​​ចំណាត់​ថ្នាក់​​​​លេខ​​២ ​ចំនួន​៧​លើក​​​ផង​ដែរ​ ។​ លទ្ធ​ផល​​​​​​ 5 ប្រកួត​​​​​ចុង​ក្រោយ​គឺ​​ 3-1-1 ។ 3ប្រកួត​ចុង​ក្រោយ​គឺ​​លេង​​​​​​​ឈ្នះ Sociedad 5-1 ឈ្នះ Real M 3-2 ក្នុង​ផ្ទះ និង​ឈ្នះ Osasuna 2-1 ក្រៅ​ផ្ទះ ។ ប្រវត្តិ​ជួប​​​គ្នា 10 ប្រកួត​​ Real M ឈ្នះ 2 Barcelona ឈ្នះ 5 ស្មើ 3 ។​
ជួបគ្នា 4ប្រកួត​ចុង​ក្រោយ​គឺ៖
​01-12 Real M 1-2 Barcelona
01-12 Barcelona 1-2 Real M
04-12 Barcelona 1-2 Real M
08-12 Barcelona 3-2 Real M