ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

​កិច្ចប្រជុំ​​ពិភាក្សា​ស្តីពី​ការ​បន្ត​សិក្សា​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៦:១១

កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​​បន្ត​ការ​សិក្សា​ កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​​បន្ត​ការ​សិក្សា​ កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​​បន្ត​ការ​សិក្សា​

កោះសន្តិភាព

កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​​បន្ត​ការ​សិក្សា​

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​​ពិភាក្សា​​ស្តីពី​ការ​បន្ត​ការ​សិក្សា​របស់​ក្រុម​​យុវជន​​ស្ម័គ្រ​​​ចិត្ត​​បាន​ធ្វើ​ឡើង​​នៅ​សាល​ប្រជុំ​​ទីស្តី​ការ​​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១២ ក្រោម​អធិបតី​ភាពលោក​​ទេស​រដ្ឋ​មន្ត្រី​ អឹុម ឈុន​លឹម ​រដ្ឋ​មន្ត្រី​​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម​ និងសំណង់​​ដោយ​មាន​ការ​ចូលរួម​ពី​លោក​ជំទាវ អស់​លោក តំណាង​ក្រសួងអប់រំ​​ យុវជន និង​កីឡា​ក្រសួង​​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​​ ព្រមទាំង​ក្រុម​យុវជន​​កុល​បុត្រ​ខ្មែរ ​និងគ្រឹះស្ថាន​​ឧត្តម​សិក្សា​​ពាក់​ព័ន្ធ​​ចំនួន​២១​សាកល​វិទ្យា​ល័យ​។

​ថ្លែង​ក្នុង​ពិធី​នោះ​លោក​ទេស​រដ្ឋ​មន្ត្រី​បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​​អំពី​សារ​សំខាន់​នៃ​ការ​ចូលរួម​ក្នុង​យុទ្ធ​នា​ការ​ពី​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​ដោយ​សហ​ការ​ជា​មួយ​ក្រុម​ការងារ​បច្ចេក​ទេស​ ដើម្បី​ជំរុញ​​ឱ្យ​មាន​​ល្បឿន​ក្នុង​ការ​ចុះ​បញ្ជី​ីដី​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ជូន​ប្រជា​ពល​រដ្ឋ​ ។ លោក​ទេស​រដ្ឋ​មន្ត្រី​ បាន​បញ្ជាក់ថា ​យុវជន​ស្ម័គ្រ​ចិត្ត​​មិន​ត្រឹមតែ​​ទទួល​បាន​​បទ​ពិសោធន៍​​​លើ​ការ​​ងារ​ដីធ្លី​ប៉ុណ្ណោះ​ទេ ថែមទាំង​រួម​ចំណែក​យ៉ាង​ធំធេង​​ក្នុង​ការ​ជួយ​​ដល់​ប្រជា​ពល​រដ្ឋ​​ដើម្បី​​ទទួល​បាន​​នូវ​សុវត្ថិ​ភាព​​ក្នុង​ការ​​កាន់​កាប់​ដីធ្លី ហើយ​ប្រជា​ពល​រដ្ឋ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​សកម្ម​ភាព​របស់​ក្រុម​យុវ​ជនស្ម័គ្រ​ចិត្ត ។ រហូត​មក​ដល់​ពេល​នេះ​មាន​យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​​១.៦៧០​នាក់ ​កំពុង​ចុះ​វាស់​វែង​ដីធ្លី​នៅតាម​​បណ្តា​ខេត្ត​​គោល​ដៅចំនួន​២១​ខេត្ត ។

ក្រោយ​ពី​​បាន​ពិភាក្សា​គ្នា​រួច​មក​អង្គ​ប្រជុំ​បាន​​សម្តែង​​ការ​ប្តេជ្ញា​​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គោល​​នយោ​បាយ​​របស់រាជ​រដ្ឋា​ភិបាល​​​ក្នុង​ការ​​អនុ​វត្ត​​គោល​នយោ​បាយ​​ចាស់ សកម្ម​ភាពថ្មី ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ដែល​​បាន​អនុ​ញ្ញា​ត​ឱ្យ​យុវជន​​បន្ត​ចូល​រួមចំណែក​​នៅក្នុង​​សកម្ម​ភាព ហើយ​​គ្រប់​គ្រឹះស្ថាន​ឧត្តម​សិក្សា​​បាន​ប្តេជ្ញា​គាំទ្រ​​ធានា​ពីពេល​វេលា​ និង​គុណ​ភាព​សិក្សា​របស់​និស្សិត​​ដែល​ជា​យុវជន​​ស្ម័គ្រ​ចិត្ត​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670