ថ្ងៃ ១៣ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

លោក​អធិការ​ប៉ូលិស​​ខណ្ឌ​ពោធិ៍​សែនជ័យ ដឹក​នាំ​កម្លាំង​​ត្រួត​ពិនិត្យ​​អាវុធ​ជាតិ​​ផ្ទុះ​​ និង​ប្រគល់​ប៉ុស្តិ៍​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៥:៤៥

សមត្ថកិច្ច​បាន​ចុះ​ត្រួត​​ពិនិត្រ​អាវុធ​​ជាតិ​ផ្ទុះ​ សមត្ថកិច្ច​បាន​ចុះ​ត្រួត​​ពិនិត្រ​អាវុធ​​ជាតិ​ផ្ទុះ​ សមត្ថកិច្ច​បាន​ចុះ​ត្រួត​​ពិនិត្រ​អាវុធ​​ជាតិ​ផ្ទុះ​ សមត្ថកិច្ច​បាន​ចុះ​ត្រួត​​ពិនិត្រ​អាវុធ​​ជាតិ​ផ្ទុះ​ សមត្ថកិច្ច​ប្រគល់​ប៉ុស្តិ៍

កោះសន្តិភាព

សមត្ថកិច្ច​បាន​ចុះ​ត្រួត​​ពិនិត្រ​អាវុធ​​ជាតិ​ផ្ទុះ​

រាជធានីភ្នំពេញ ៖ លោក​វរ​សេនីយ៍​​ទោ ​ប៊ន ​សំអាត អធិ​ការ​នគរបាល​​ខណ្ឌពោធិ៍​សែន​ជ័យ ​បាន​ដឹក​នាំ​កម្លាំង​មន្ត្រី​​ក្រោម​ឱវាទ​​ដាក់​គោល​ដៅ​​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​​ស្រវឹង​ដើម្បី​ទប់​ស្កាត់​​បទល្មើស​​គ្រប់​ប្រភេទ​ និង​ពង្រឹង​សន្តិ​សុខ​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ។

សកម្ម​ភាព​ត្រួតពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃទី​២៧ ​សីហា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​លេខ​២០០៤ ​ត្រង់​​ចំណុច​ភូមិ​​ត្រពាំង​ល្វា ​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​អធិការ​​រង និង​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​​ជា​ច្រើន​រូប​ទៀត ។

លោក​វរសេនីយ៍​ទោ ​ប៊ន សំអាត ​បាន​ថ្លែង​ឱ្យ​​ដឹង​ថា ការ​ត្រួត​ពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ និង​​ជាតិ​ស្រវឹង​​នេះ​គឺ បាន​ធ្វើ​ឡើង​ជា​រៀង​​រាល់​ថ្ងៃ ជា​ពិសេស​នៅពេល​យប់​តែ​ម្តង គឺ​ធ្វើ​ឡើង​ក្នុង​​ទ្រង់​ទ្រាយ​ធំ ។ នេះ​គឺជា​ការ​អនុ​វត្ត​​តាម​​បទ​បញ្ជា​របស់​អគ្គ​ស្នងការ​នគរ​បាល​​ជាតិ​ក៏​​ដូចជា​ការណែ​នាំ​​​ជាប់​​ជា​ប្រចាំ​ពី​​សំណាក់​លោក​កែប ជុតិមា ​អភិ​បាល​រាជធានីភ្នំពេញ លោក​ទូច ណារ៉ុថ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​និង​ការ​​គិត​គូររបស់​លោក​គិត សុផា អភិ​បាល​​ខណ្ឌ ដើម្បី​​ពង្រឹង​សន្តិ​សុខ​នៅក្នុង​មូល​ដ្ឋាន​ទប់​ស្កាត់​​រាល់​បទល្មើស​នានា ការពារ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ ហើយ​នៅក្នុង​​ប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ​នោះ​មិន​មាន​អាវុធ ឬ​អ្នក​ស្រវឹង​ធ្វើ​ចរាចរ​ណ៍​ឆ្លង​កាត់​នោះឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 22-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0834,090
បាត ថៃឡង់ (1USD)29.6329.7
ដុង វៀតណាម (1USD)21,22021,300
យ៉េន ជប៉ុន (10.000JPY)9797.5
ដុល្លារ សិង្ហបូរី (100SGD)79.580
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128.5129
ផោន អង់គ្លេស (100GBP)151151.5
ដុល្លារ អូស្ត្រាលី (100AUD)97.397.8
ដុល្លារ កាណាដា (100CAD)96.597.2
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690