ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសហ្គំ​ប៊ី​ប្រហារ​ជីវិត​អ្នក​ទោស​​៩​នាក់​

13 ឆ្នាំ មុន

ក្រសួង​​មហា​ផ្ទៃ​​ហ្គំប៊ី ​អះ​អាង​កាលពីថ្ងៃទី ២៧ ​​សីហា តាម​រយៈ​​សេចក្តី​ថ្លែង​ការណ៍​មួយ​ពី ការ​ប្រហារ​ជីវិតអ្នកទោស​​​៩​នាក់ ​​ជាង​១សបា្តហ៍​​ បន្ទាប់ពី​ប្រធានាធិបតីប្រទេសនេះលោក ​យ៉ាហ៍យ៉ា ហ្សាម ម៉េហ៍ សច្ចា​​ប្រើ​​​ទោស​ប្រហារ​​ជីវិត ដើម្បី​ប្រឈម​មុខ​​នឹង​ឧក្រិដ្ឋ​​​កម្ម​មាន​ការ​​រៀបចំ​​​ និង​ការ​គំរាម​កំហែង​ភេរវកម្ម ។

​យោង​តាម​​​សេចក្តី​ថ្លែង​ការណ៍​​នោះ​ថា មនុស្ស​​៩​នាក់ ត្រូវប្រហារ​​ជីវិត ។ ខណៈ​​​ដែល​​អំពើ​មនុស្ស​ឃាត​​ អំពើ​ប្លន់​ ​និង​ការ​ចាប់​ពង្រត់​ ​មនុស្ស​​​មានការកើនឡើង​​ក្នុង​ប្រទេស ប្រធា​នាធិបតី​ហ្គំប៊ី​​ថ្លែង​​កាលពីថ្ងៃទី១៨ សីហា កន្លង​មក​នេះ​ថា រាល់រូបភាព​នៃ​​ទោស​​​ដែល​​មាន​ចែង​ក្នុង​​ច្បាប់​នឹង​ត្រូវ​រក្សា​ទុក ។ ពួក​ឧក្រិដ្ឋ​​ជន​នឹង​ទទួល​នូវអ្វី​ដែល​ពួកគេ​បាន​​ប្រព្រឹត្ត ។ ​ពួកអ្នក​​ដែលស​ម្លាប់​មនុស្ស​ ត្រូវ​តែ​​​ទទួលទោស​​​ប្រហារ​ជីវិត​​ ។ ទិស​ដៅ​​របស់យើង​​ គឺ​​បង្កើត​​​ប្រជា​ជាតិ មួយ​ដែល​​​មាន​ភាព​ស្ងប់ស្ងាត់​​​រីករាយ​​ និង​គ្មាន​អំពើ​ឧក្រិដ្ឋ   ៕