ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សាលាដំបូងបើកសវនាការ អសាធារណៈលើសំណុំរឿងនេត ខៃ លួចថតនារីងូតទឹកមន្តស្រាត

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:២៧

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បាន​​បើក​សវនាការ​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​​មួយ​ករណី​ដែលមាន​ជន​ជាប់​​ចោទឈ្មោះ​​នេត ខៃ ដែល​បាន​បោក​បញ្ឆោត​ឱ្យ​​នារី​ប្រមាណ​ជាង​៦០០​នាក់ ងូត​ទឹក​មន្ត​ស្រាត​ក្នុង​បន្ទប់​រួច​លួច​ថត​ ខណៈ​ជន​នេះ​ស្ថិត​ក្នុង​ភេទ​ជា​បព្វ​ជិត​ ។ សវនាការ​នេះ​មាន​​លោក​ស្រី​គឹម ដានី ​ជា​ប្រធាន​ក្រុម​ប្រឹក្សាចៅ​ក្រម ​​និង​លោក​ប្លង់ សុផល ជា​​ព្រះរាជ​អាជ្ញា​រង​តំណាង​អយ្យ​ការ​ ព្រម​ទាំង​​ជន​ជាប់​ចោទ​ឈ្មោះ​​នេត ខៃ ប៉ុន្តែ​សវនាការ​នេះ​ធ្វើឡើង​ជា​អសាធារណៈ ពោល​គឺ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌​មាន​ ឬ​មហា​ជន​បាន​​ចូល​ស្តាប់​ក្នុង​សវនាការ​នោះ​ឡើយ ។ សវនាការ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត ​ដោយ​សារ​​ល្ងាចណាស់​ទៅហើយ​ ​និង​មិន​ត្រូវ​បាន​ប្រកាស​សាល​​ក្រម​អ្វី​នោះ​ឡើយ ។ បន្ទាប់​ពីសវនាការ​ត្រូវ​បាន​បញ្ចប់​យ៉ាង​ស្ងៀម​ស្ងាត់​នោះ ​ជន​ជាប់​សង្ស័យ​ឈ្មោះ​​នេត ខៃ ត្រូវ​បាន​អនុរក្ស​ពន្ធ​នាគារ​ព្រៃស​ដឹក​យក​ទៅ​ឃុំ​ខ្លួន​វិញ ។

លោក​ស្រី​នូ ណាវី មេធាវី​របស់​ជន​រង​គ្រោះ​​បាន​ថ្លែង​ថា កូន​ក្តី​របស់​លោក​ស្រី​ទាមទារ​ប្រាក់​២​ម៉ឺន​​ដុល្លារ​​ជា​សំណង​ពី​នេត ខៃ ។ លោក​ស្រី​បាន​ថ្លែង​ថា ​ជាមួយ​ការ​ទាមទារ​សំណង​ ក៏​មាន​ការ​​​ស្នើ​ឱ្យ​ដាក់​ទោស​ធ្ងន់ ​ទៅ​លើ​ជន​នេះដែរ​ ។ លោក​ជា​ ហៃ មេធាវី​ចុង​ចោទ​បាន​ថ្លែង​​ថា កូន​ក្តី​របស់​លោក​បាន​សារភាព​ថា ខ្លួន​បាន​លួច​ថត​វីដេអូ​ស្ត្រី​ទាំង​នោះ​មែន ប៉ុន្តែ​គាត់​បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​ចែក​ចាយ​រូប​ថត​នោះ​ទេ ។ ​លោក​បាន​ទាមទារ​ឱ្យ​​មាន​ការ​រួម​បញ្ចូល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​កូន​ក្តី​របស់​លោក​ ហើយ​ដោះ​ស្រាយ​ក្នុង​រឿង​​ក្តី​តែមួយ ​។​ លោក​ស្រី​ចៅ​ក្រម​​ដានី​​ បាន​ថ្លែង​ថា អតីត​​សង្ឃ​រូប​នេះ​ត្រូវ​បាន​កាត់​ទោស​ក្រោម​មាត្រា​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស​ ។ ច្បាប់​នេះ​កំណត់​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​រវាង​ពីមួយ​ខែ​ទៅ​មួយ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​៤៧៥​ដុល្លារ ​។ លោក​ស្រី​បាន​ថ្លែង​ដោយ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទថ្មី​​ថា យើង​នឹង​សំរេច​សាល​ក្រម​នៅ​ពេល​បន្ទាប់​ ពីព្រោះ​ពេល​វេលា​មិន​គ្រប់​គ្រាន់​ដើម្បី​ពិចារណា​រឿង​ក្តី​នេះ​ ។ នៅព្រឹកថ្ងៃ​៣ កញ្ញា​ មិនអាចរកការបំភ្លឺបន្ថែមបានទេ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd