ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ថ្លង់​​ទៅ​ចង​គោ​ម្នាក់​​ឯង​ចាប់​រំលោភ​រហូត​បាន​សម្រេច​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​ជនសង្ស័យ​​ម្នាក់​ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​ប៉ុស្តិ៍​​ឃុំ​​ម្កាក់ ចាប់​ខ្លួន​​បន្ទាប់​ពី​​ធ្វើ​សកម្ម​ភាព​ចាប់​​ស្ត្រី​ថ្លង់​ម្នាក់​រំលោភ​​សេពសន្ថវៈ​​រហូតបាន​​សម្រេច​​ ខណៈ​​ពេល​ដែល​ឃើញ​នា​រី​រងគ្រោះ​​ទៅចង​គោ​​ម្នាក់​ឯង​ ដោយ​​ជន​នោះ​បាន​ទៅ​សម្ងំ​ចាំ​ក្នុង​ព្រៃ​មុន ហើយ​ពេល​នាង​ទៅ​ផ្លាស់​​គោ​​​ក៏ស្ទុះ​​ចេញពី​ក្នុង​​ព្រៃ​ចាប់​​ឱប និង​​វាយ រហូត​​សន្លប់​បាត់​ស្មារតី​​ ទើប​​រំលោភ​​បាន​សម្រេចតែម្តង។ បន្ទាប់​​មក​​នាងក្រមុំ​រងគ្រោះ​​បាន​​​រត់​​ទៅ​ប្រាប់​ឪពុក​ម្តាយ​​ឱ្យ​ប្តឹង​ប៉ូលិស​ចាប់​ខ្លួន​ជន​នោះ​​ចាត់​ការ​តាម​ច្បាប់ ។

ករណី​​រំលោភ​សេព​សន្ថវៈ​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​១០​និង​៥០​នាទី​​ព្រឹក​ថ្ងៃទី​២៦ សីហា ២០១២ ​នៅក្នុង​ព្រៃ​​ក្នុង​ឃុំ​​ម្កាក់ ស្រុក​អង្គ​ស្នួល។ ​ជន​សង្ស័យ​ឈ្មោះ​​អឿន អា​ត អាយុ​​២៤​ឆ្នាំ ​ជា​កសិ​ករ​ និង​ជា​បុរស​ពោះម៉ាយ​​មាន​ទីលំនៅឃុំកើតហេតុ​ខាង​លើ ចំណែក​​នារី​រងគ្រោះ​អាយុ​២៤​ឆ្នាំ។

​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​​នារី​រងគ្រោះ​​បាន​ដឹក​គោ​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​​នៅ​ក្នុង​ព្រៃរបោះ​ខាង​លើ​ដោយ​មិន​ដឹង​ខ្លួន​ថា ជន​សង្ស័យ​ប៉ុន​ប៉ង​ចាប់​រំលោភ​​នោះ​ទេ ចំណែក​​ជនសង្ស័យ​ពេល​​ឃើញ​នាង​នៅ​ក្នុងព្រៃ​ម្នាក់​ឯង​​ក៏​មា​នចិត្ត​ចង់រួម​រ័ក ប៉ុន្តែ​មិន​បាន​​ទៅ​ចាប់​ភ្លាមៗ​​ទេ ព្រោះ ដឹង​ថា នាង​នឹង​​ទៅ​ផ្លាស់​គោ​​ម្តង​ទៀត​។​​ បន្ទាប់​ពី​​ចងគោ​រួចនារីរងគ្រោះ បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះវិញ​ ឯ​ជន​សង្ស័យ​ក៏​​បាន​ដើរ​​ទៅ​ពួន​សម្ងំ​នៅ​ក្នុងព្រៃ​នោះ​​រង់ចាំ​​ពេល​នាង​មកផ្លាស់​​គោវិញ ។

​ប្រភពដដែល​បន្ត​ទៀតថា ​លុះដល់ពេល​កើតហេតុ​នាង​រងគ្រោះ​បាន​ដើរ​ចេញពី​​ផ្ទះ​ទៅផ្លាស់​គោ​តែម្នាក់​ឯង ​ខណៈ​នោះ​ជនសង្ស័យ​​បាន​ស្ទុះ​ទៅ​ចាប់​ឱប​​ថើប​​ពី​ក្រោយ​តែត្រូវនាង​រើ​បំរាស់​​ និងស្រែក​ឱ្យ​គេ​ជួយ ។ ​ដោយ​ខ្លាច​​​បែក​ការណ៍​​ជន​នោះ​ក៏​បាន​វាយនារី​រងគ្រោះ​រហូត​ដល់​សន្លប់​បាត់​បង់​ស្មារតី​ បន្ទាប់​មក​ទើប​ចាប់​រំលោភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច រួច​រត់​គេច​ខ្លួន​ចេញពី​​កន្លែង​កើត​​ហេតុ​យ៉ាង​​ប្រញាប់​ប្រញាល់​បំផុត​ ប៉ុន្តែ​ប៉ុន្មាន​​ម៉ោងក្រោយ​​មក​ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕