ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មេធាវី​​គណ​បក្ស​សម​រង្ស៊ី បុក​គ្នា​​ជា​មួយ​នឹង​​ម៉ូតូ​វីវ៉ា​របួស​ធ្ងន់​២​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​រង​របួស​ធ្ងន់​​​​គ្រាន់​បើ ដោយ​សារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​ឡង់គ្រីស្ស័រ ​ដែល​បើក​​ដោយ​មេធាវី​ជួង ជូងី ​បុក​គ្នា​ជា​មួយ​នឹង​ម៉ូតូវីវ៉ា​​នៅចំណុច​​កែង​ផ្លូវ​លេខ​១៧៨ និង​១៩ ស្ថិតក្នុងសង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ​កាលពីវេលា​ម៉ោង​​​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​​២៧ សីហា ២០១២ ។

​សាក្សី​បាន​និយាយថា នៅ​មុន​ពេល​កើតហេតុ​​មាន​រថយន្ត​មួយ​គ្រឿងម៉ាក​ឡង់​គ្រីស្ស័រ បើក​តាម​ផ្លូវ​លេខ​១៩ ពី​​ត្បូង​ទៅ​ជើង លុះ​ដល់​​កែង​ផ្លូវ​លេខ​១៧៨ ស្ថិត​​ក្នុងសង្កាត់​ជ័យ​ជំនះ​​ ខណ្ឌ​ដូនពេញ រថយន្ត​​នោះ​បាន​​បត់​​ស្តាំ​​ក្នុង​គោល​បំណង​ទៅ​មាត់​ទន្លេ ​ស្រប​ពេល​នោះ​មាន​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​​ជិះ​គ្នា​ពីរ​នាក់​បើក​លើ​កំណាត់​ផ្លូវ​​លេខ​​១៧៨ ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដល់​កែង​ផ្លូវ​​លេខ​១៩ ​បាន​​បត់​ឆ្វេង​ក៏​បុក​​គ្នា​ជា​មួយ​រថយន្ត​ឡង់​គ្រីស្ស័រ​​ បណ្តាល​ឱ្យ​​ម៉ូតូ​នៅ​ពីក្រោម​រថយន្ត​ផ្នែក​ខាងមុខ ចំណែក​​អ្នក​ជិះ​ម៉ូតូ​​ខ្ទាត​ចេញពី​ម៉ូតូ​​រង​របួស​ខ្នង​ដោយ​សារ​កោស នឹង​ថ្នល់ ពោល​គឺ​អ្នក​ទាំង​​២​រង​របួស​ធ្ងន់​គ្រាន់​បើ ។

នគរបាល​មូល​ដ្ឋាន​បាន​និយាយថា ​រថយន្តឡង់​គ្រីស្ស័រ​បើក​​ដោយ​លោក​ជួង ជូងី ​មេធាវី​ការពារ​ក្តី​គណ​បក្ស​​សម​រង្ស៊ី​ ដោយឡែក​ភាគី​អ្នក​បើក​​ម៉ូតូ​​មិន​ស្គាល់​​អត្ត​សញ្ញាណ​ទេ ។ កាលដែល​​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​​ចរាចរណ៍​នេះ​​បណ្តាល​មក​ពី​​ភាគី​ខាង​ម៉ូតូ​បើក​ចូល​​ចំណែក​ផ្លូវ​ខាងរថយន្ត​​ ក៏​ប៉ុន្តែ​ភាគី​ទាំង​២​មិន​បាន​ប្រកែក​​​គ្នា​​យក​ត្រូវ​នោះទេ គឺ​​លោក​មេធាវី​បាន​នាំ​ភាគី​ខាង​ម៉ូតូ​ដែល​​​រងរបួស​ខ្នង​ទៅ​កាន់​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត ​ដោយ​មិន​រំខាន​​ដល់​នគរ​បាល​​ចរាចរ​ឡើយ ៕