ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ដំរី​មួយ​ក្បាល​​បង្ហាញ​ខ្លួន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨ ​ជាលើក​ទី​៣

11 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ កាលពីម៉ោង​១០​​ព្រឹក​ថ្ងៃទី​២៥ សីហា ២០១២ ​រហូត​ដល់​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​២៦ សីហា ​២០១២ មាន​សត្វ​ដំរី​ឈ្មោល​​មួយ​ក្បាល​​បាន​បង្ហាញ​​ខ្លួន​​នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៤៨ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ភូមិ​​ជីមៀល ឃុំ​​អណ្តូង​ទឹក​ ស្រុក​បទុម​សាគរ ​។

ខេត្ត​កោះកុង ៖ កាលពីម៉ោង​១០​​ព្រឹក​ថ្ងៃទី​២៥ សីហា ២០១២ ​រហូត​ដល់​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​២៦ សីហា ​២០១២ មាន​សត្វ​ដំរី​ឈ្មោល​​មួយ​ក្បាល​​បាន​បង្ហាញ​​ខ្លួន​​នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៤៨ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ភូមិ​​ជីមៀល ឃុំ​​អណ្តូង​ទឹក​ ស្រុក​បទុម​សាគរ ​។

ការ​​ចេញ​បង្ហាញ​​ខ្លួន​​រយៈ​ពេល​​មួយ​ថ្ងៃ​​មួយ​​យប់​​នេះ​ គឺ ជា​លើក​ទី​៣​ហើយ​ ប៉ុន្តែ​​ពុំ​មែន​​ជា​សត្វ​ដំរី​ដដែល​នោះ​ឡើយ ​ព្រោះ​សត្វ​ដំរី​មុនៗ​​ ​តែង​តែ​ធ្វើ​សកម្ម​ភាព​​អុក​ឡុក​ដូច​ជា ​ចេញ​មករារាំង​​ការ​ធ្វើ​ចរាចរណ៍​​​របស់​រថយន្ត​​លើ​ទ្រូង​ផ្លូវ និង​យក​ប្រមោយ​​វាយ​បំបែក​កញ្ចក់​​រថយន្ត ។ ដោយ​ឡែក​សត្វ​ដំរី​មួយ​ក្បាល​នេះ​​មិន​កាច​ដូច​មុនៗ​​ឡើយ ​គឺ​គ្រាន់តែ​​នៅ​​ឈរ​​ប្រប​នឹង​ដង​ផ្លូវ​ ហើយ​អ្នក​ធ្វើ​ចរាចរណ៍​អាច​ឈប់​ថត​រូប​​វា​បាន ប៉ុន្តែ​បើ​ឃើញ​រថយន្ត​​​វាក៏​ដើរ​សំដៅ​រថយន្ត​ផង​ដែរ ។

ប្រភពពី​​អ្នក​បើក​រថយន្ត​តាក់​ស៊ី​​ជា​ច្រើន​អះអាងថា ​ចាប់​ពីថ្ងៃទី​២៥ រហូត​ដល់​ថ្ងៃទី​២៦ សីហា ២០១២ ​ពោល​គឺ​​អំឡុង​ពេល​​​ពេញ​២៤​ម៉ោង​ មន្ត្រី​​អង្គ​ការ​សម្ព័ន្ធ​មិត្ត​​​សត្វ​ព្រៃ​​​មួយ​​ក្រុម​​បាន​ទៅ​​ឃ្លាំ​មើល​​សកម្ម​ភាពរបស់​​សត្វ​ដំរី​ខាងលើ ​ក្រែង​វា​ចេញ​មក​លើ​ទ្រូង​ផ្លូវ​អុក​ឡុក​​អ្នក​ធ្វើដំណើរ​ ប៉ុន្តែ​​មិន​​មាន​បញ្ហា​អ្វីកើតឡើង​ដែល​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​​ដំណើរឡើយ។ ប្រភព​​ដដែល​បាន​បញ្ជាក់ថា ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៦ សីហា ​២០១២ ​ក្រុម​មន្ត្រី​​អង្គ​ការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​បាន​​បាញ់​ថ្នាំ​សណ្តំ​​ចំពោះ​សត្វ​ដំរី​មួយ​ក្បាល​នេះ​ដើម្បី​ឱ្យវា​សន្លប់​​ និង​ដឹក​យក​ទៅ​ដាក់​នៅ​ក្នុង​សួន​​សត្វ​ តែទោះ​បី​ជា​យ៉ាងណា​​ការ​ប៉ុន​ប៉ង​​ចាប់​​សត្វ​ដំរី​ខាងលើ​ត្រូវ​ប្រើ​​ពេល​​ច្រើន​ម៉ោង​​ ព្រោះ​ពេល​នេះ​សត្វ​ដំរី​​បាន​ដួល​សន្លប់​​នៅ​ក្នុង​ព្រៃ​​ជ្រៅ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕