ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​​ក​លឿន​ដូច​ហោះ​​បែក​កង់​​មុខ​បុក​រះ​របង​ដែក​ ធ្លាយ​ទ្វារ​ផ្ទះ​​ឈើ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ​ម៉ាក​កាម​រី ពណ៌​ខ្មៅ មួយ​គ្រឿង ដោយ​សារ​អ្នក​បើក​​បរ​ប្រញាប់​ក្នុង​ល្បឿន​លឿន​ ស្រាប់តែ​​បែក​កង់​មុខ​ខាង​ឆ្វេង​បោក​វិល​១​ជុំ​ទៅ​បុក​របង​ដែក​ខូច​ខាត​មួយ​ផ្ទាំង​ និង​ជញ្ជាំង​ថ្ម​ និង​បន្ត​ទៅ​បុក​ធ្លាយ​​ទ្វារ​ផ្ទះ​ឈើ​ជាប់​គាំង​​ទៅ​មុខ​លែង​រួច ​​ដែល​ហេតុ​​ការណ៍​នេះ​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​​ក្នុងភូមិ​ក្ដី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន កាលពី​វេលា​ម៉ោង​៥​​និង​​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ២០១២ ។ អ្នក​​​បើក​​រថយន្ត​ខាង​លើ​ឈ្មោះស៊ុយ ​គឹម​សួរ ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​រស់​នៅ​ភូ​មិ​ប្រមាត់​ដី សង្កាត់​ស្រយូវ ក្រុងស្ទឹង​សែន។ ​

​ប្រភព​ពី​លោក​សោម សុ​ភី នាយ​ផ្នែក​ចរាចរ​ណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរា​ចរ​ណ៍​ខាងលើ​នេះ​ ​តាម​ការ​សន្និដ្ឋាន​ គឺ​បណ្ដាល​មក​ពី​អ្នកបើក​​រថយន្ដ​​លឿន​ពេក បែក​កង់​មុខ ជាន់​ហ្វ្រាំង វិល​ខ្លួន​១​ជុំ ក៏​ច្រឡោ​តទៅ​បុក​របង​​ដែក ជញ្ជាំង​ថ្ម និង​ទ្វា​រ​ផ្ទះ​ឈើ​នៅ​ខាងស្ដាំ​ដៃ​​តែ​ម្តង ។ ចំណែក​រថយន្ដ​ខ្ទេច​មុខ​មួយ​ចំហៀង ​និង​បែក​កង់​មុខផ្នែក​ខាងឆ្វេង​ តែសំណាងល្អ​ ​មិន​បង្ក​ឱ្យ​​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕