ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ច្បាប់​ថ្មី​ប្រឆាំង​លោកស្រី​ស៊ូ​ជី និង​គណបក្ស​លោកស្រី

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៥:០៨

របប​យោធា​ដែល​កាន់​អំណាច​នៅ​ភូមា បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ មីនា នូវច្បាប់​ថ្មី​ៗដែល​ពុំ​គ្រាន់តែ​ហាមឃាត់​មេ​ដឹកនាំ​ប្រឆាំង​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី មិន​ឱ្យ​ចូលរួម​បោះ​ឆ្នោតដែល​គ្រោង​ធ្វើ​ក្នុងឆ្នាំនេះប៉ុណ្ណោះ​ទេក៏​ប៉ុន្ដែ​ក៏​លុប​ចោល​ជា​ផ្លូវការ​ដែរនូវ​សុពលភាព​នៃ​ជ័យ​ជំនះ​របស់​គណបក្សសម្ព័ន្ធភាព​ជាតិដើម្បី​លទ្ធិប្រជាធិបតេយ្យ ឡ​ណ​ឌ ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩០ ទៀត​ផង ។លោកស្រី​ស៊ូ​ជី បាន​បរិហារ​ចំពោះ​ច្បាប់​ថ្មី ទាំងនេះក៏​ប៉ុន្ដែ​អំពាវនាវ​ដល់​ប្រជាជន និងកំលាំង​ប្រជាធិបតេយ្យ​ឱ្យធ្វើ​សកម្មភាពដោយ​ឯកច្ឆ័ន្ទ​ប្រឆាំង​ច្បាប់​ទាំង​នះ​ដែលអយុត្ដិធម៌ ។ នេះ​ជា​ការ​អះអាង​របស់​លោក នី​យ៉ា​ន​វី​ន អ្នកនាំពាក្យ​របស់​គណបក្ស ឡ​ណ​ឌ ដែល​បាន​ចូល​ជួប​លោកស្រី​ស៊ូ​ជី ក្នុងផ្ទះ​លោក ស្រី​នៅ​ទីក្រុង​រ៉​ង់​ហ្គូ​នជា​កន្លែង​ដែល​លោកស្រី​ជាប់​ឃុំឃាំង​ក្នុង​នោះ​រហូត​ដល់​ខែវិច្ឆិកាខាង​មុខ​នេះ ។

ពួក​យោធា​កាន់​អំណាច​នៅ​ពុំ​ទាន់​កំណត់ កាលបរិច្ឆេទ​ច្បាស់លាស់​សំរាប់​ការ​បោះ​ឆ្នោត សភា​នេះ​នៅឡើយក៏​ប៉ុន្ដែ​បាន​ចេញ​ច្បាប់ ជា​ច្រើន​បង្ក​ឧបសគ្គ​សំរាប់​ពួក​ប្រឆាំង ហើយជា​ពិសេស​សំរាប់​មេដឹកនាំ​ពួក​គេ ។ មានច្បាប់​៥ ក្នុង​នោះ​ច្បាប់​៤​បាន​ចេញផ្សាយ​ជាសាធារណៈ ហើយ​ចូល​ជា​ធរមាន​ចាប់តាំងពី ថ្ងៃ​ទី​៨ មីនា មក ។ កាលពី​ថ្ងៃ​ទី​១១ មីនា មាន​ចេញផ្សាយ​ច្បាប់ដែល​លុប​ចោល​សុពល ភាព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ ១៩៩០ ដែល​ពួក​ប្រឆាំង​ទាមទារ​ឱ្យ​ទទួលស្គាល់ ហើយ​ហាម​អ្នក​ដែល​ទទួល​ការ​កាត់ទោស​ជាប់គុក​មិន​ឱ្យ​ចូលរួម​បោះ​ឆ្នោត ដូច ជា​លោកស្រី​ស៊ូ​ជី​ជាដើម ។ របប​យោធា​ក៏ប្រកាស​ម្យ៉ាងទៀត ពី​ការ​បង្កើត​គណៈ​ក​ម្មាធិ​ការ​បោះ​ឆ្នោត​មួយ​ដែល​នឹង​ដឹកនាំ​ដោយអតីត​នាយទាហានជាន់ខ្ពស់​មួយ​រូប ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd