ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​ចុះ MOU ជា​មួយ​ក្រុម​​មេធាវី​សំរិទ្ធ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រុម​មេធាវី​សំរិទ្ធ ​កាល​ពី​ថ្ងៃទី​២០ ​សីហា ២០១២ ​បាន​ចុះ​ MOU ​ជា​មួយ​គ្នា​ក្នុង​គោល​បំណងពង្រឹង​បន្ថែម​​ទៀត​នូវ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ដែល​អង្គ​ភាព​ទាំង​ពីរ​​បាន​ធ្វើ និង​ទទួល​លទ្ធ​ផល​នា​ពេល​កន្លង​មក ។ ពិធី​ចុះ MOU នា​ពេល​នោះ​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ឱម យិនទៀង ទេស​រដ្ឋ​មន្ត្រី​​ និង​ជា​ប្រធាន​អង្គ​​ភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ និង​តំណាង​​​ក្រុម​មេធាវី​សំរិទ្ធ ។

​លោក​ឱម យិន​ទៀង ​បាន​មាន​ប្រសាសន៍​​ថា គោល​បំណង​​នៃ​ការ​ចុះ MOU ​រវាង​អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ និង​​ក្រុម​មេធាវី​សំរិទ្ធ ​នា​ពេល​នេះ​គឺ​​ដើម្បី​ពង្រឹង​កិច្ចសហ​​ប្រតិ​បត្តិ​ការ​​ដែល​អង្គ​ភាព​​ទាំង​ពីរ​​បាន​រួប​​រួម​គ្នា​​អនុ​វត្តន៍ និង​ទទួល​បាន​ជោគ​ជ័យ​​នា​ពេល​កន្លង​មក ។ ​លោក​​បញ្ជាក់ថា ​គោល​ដៅ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នោះ គឺ​មាន​ពីរ ទី១-ជួយ​គ្នា​ក្នុង​ការ​បណ្តុះ​បណ្តាល និង​ទី២-រួម​គ្នា​​ដើម្បី​រៀបចំ​​​ការប្រជុំ​​លើ​ការ​អនុ​វត្ត​ច្បាប់ ​និង​ការ​ពន្យល់​​លើ​មាត្រា​នីមួយៗ​​នៃ​ច្បាប់​​សម្រាប់​ទុក​ឱ្យ​​ស្ថាប័ន​ទាំង​អស់​បំពេញ​ការ​ងារ​ស៊ើប​អង្កេត​ និង​ការ​ងារ​ពាក់​ព័ន្ធ​​ដទៃទៀត​​មាន​​ភាព​ងាយ​ស្រួល ។

​ទាក់ទិន​​នឹង​ការ​ដោះ​លែង​ឱ្យ​នៅក្រៅ​ឃុំ​​បណ្តោះ​អាសន​្ន​​មន្ត្រី​ក្រសួង​ដែនដី​នគរូប​នីយ​កម្ម និង​សំណង់​៤​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ឱម ​យិន​ទៀង បាន​ពន្យល់​​ថា កន្លង​មក​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុក​​រលួយ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​នៅ​លើ​ភាព​មិន​ប្រ​ក្រតី​​របស់​មន្ត្រី​នៅ​ក្រសួងដែន​ដី​នគរូប​នីយ​​​កម្ម​​ និង​សំណង់​​ដោយ​មាន​ការ​សហ​ការ​យ៉ាង​ល្អ​ជា​មួយ​លោក​ទេ​សរដ្ឋ​មន្ត្រី​ អឹុម ​ឈុន​លឹម ​រដ្ឋ​មន្ត្រី​​ក្រសួង​ដែន​ដី​​​នគរូប​នីយ​កម្ម និង​សំណង់ ។ បន្ទាប់​​​មក​យើង​ប្រមូល​​បាន​ភស្តុ​តាង​​ ដែល​​ពាក់​ព័ន្ធ​​នឹង​បញ្ហា​ការ​កេង​ប្រវ័ញ្ច​ដោយ​ខុស​ច្បាប់ ហើយ​បញ្ជូន​សំណុំ​រឿង​​ទៅតុលាការ​​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕