ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

អីុរ៉ង់​​សន្យា​បញ្ចេញ​​ប្រតិកម្ម​យ៉ាង​​ឆាប់​​ចំពោះ​ការ​វាយប្រហារ​​​របស់​អីុស្រា​អែល

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៧:១០

មេបញ្ជា​ការ​កងទ័ពអីុរ៉ង់

គេហទំព័របរទេស

មេបញ្ជា​ការ​កងទ័ពអីុរ៉ង់

ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​​អីុរ៉ង់ ​ IRNA ​អះអាងកាលពីថ្ងៃទី១៨ សីហា ថា ​ប្រតិកម្ម​របស់​អីុរ៉ង់ ​​​​ចំពោះ​​រាល់​ការ​​​គំរាម​កំហែង​​ និង​ការ​​​ឈ្លាន​​ពាន​​​របស់អីុស្រាអែល​ប្រឆាំង​​​ដែនដី​អីុរ៉ង់ ​​នឹង​ជាប្រតិ​កម្មយ៉ាង​រហ័ស​​បំផុត​​ និង​ខ្លាំង​ក្លា​ ។​យោង​តាម​ម៉ា​ស៊ីន​​ឃោសនា​​អីុស្រា​​​អែលថា ​​នាយករដ្ឋ​មន្ត្រី​​ប្រទេសនេះ​លោកបេនចាមីន នេតាន់​យ៉ា​ហ៊ូ ​​អាចសម្រេច​​​បើកធ្វើការ​វាយ​ប្រហារ​​មួយ​មក​លើ​បណ្តាទីតាំង​​​នុយក្លេអ៊ែរ​​​អីុរ៉ង់​​​ក្នុង​រដូវ​​ស្លឹក​ឈើ​ជ្រុះ​ខាងមុខនេះ ។

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​ប្រាប់  IRNA មេ​បញ្ជាការ​កងទ័ព​​អីុរ៉ង់​​ឧត្តម​សេនីយ៍​​​អាមៀរ ​​អាលី ​ហាជី​ ហ្សាដេហ៍ ​និយាយថា ​​​ប្រសិន​បើ​​ពួកស្យូ​​នីស្ត ​អនុវត្ត​​​​ការ​គំរាម​​​កំហែង​​របស់ពួក​គេ ​​​នោះ​ពួកគេ​នឹងផ្តល់​ឱកាស​​ដ៏​ប្រសើរ​ ដើម្បី​កម្ទេច​​​​អីុស្រាអែល ។ ​ក៏ប៉ុន្តែ​​​លោក​វាយតម្លៃថា​​​ការ​គំរាម​កំហែង​​ទាំង​ឡាយរបស់​បណ្តា​​មេដឹកនាំ​​​អីុស្រាអែល​​មុន​កិច្ច​ប្រជុំ​​កំពូល​របស់​ចលនា​មិនចូល​បក្សសម័្ពន្ធ​​នៅក្រុង​តេហរ៉ង់ ​និងការបោះ​ឆ្នោត​​​ប្រធានាធិបតី​​អាេមរិក គ្រាន់តែ​ជាការ​ឃោសនា​​​ និងជា​សង្គ្រាមចិត្តសាស្ត្រ​មួយ​ប៉ុណ្ណោះ ។

សហ​រដ្ឋ​អាេមរិក​ និងអីុស្រាអែល ​ដែល​សង្ស័យថា អីុរ៉ង់ផលិត​​អាវុធនុយក្លេអ៊ែរ​ ​ក្រោម​ការ​បិទ​បាំង​​នៃកម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិលនោះ​ពុំបដិសេធ​​ឡើយ​​នូវ​ការជ្រើសរើស​​ខាង​យោធា ដើម្បីវាយប្រហារ​បណ្តាទីតាំង​​​នុយក្លេអ៊ែរអុីរ៉ង់   ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670