ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

កសិ​ករ​ម្នាក់​ដើរ​បាញ់​ថ្នាំ​​ស្មៅ​ក្នុង​ចម្ការ​​ពោត​ជាន់​មីន​ផ្ទុះ​​ដាច់​កែង​ជើង​ខាង​ស្តាំ

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៦:១៨

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

កោះសន្តិភាព

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

ខេត្ត​ប៉ៃលិន ៖ ​កសិ​ករ​​ម្នាក់​បាន​រង​របួស​ដាច់​កែង​ជើង​ខាង​ស្តាំ ​និង​របួស​ជើង​ខាងឆ្វេង​ស្រាល ខណៈ​​ដែល​គាត់​ដើរ​បាញ់​ថ្នាំ​ស្មៅ​នៅក្នុង​ចម្ការ​ពោត​​របស់​ខ្លួន​បាន​ដើរ​ជាន់​ទៅលើ​មីន​ប្រភេទ​គូថ​ពិល​មួយ​គ្រាប់​នៅ​កប់​ក្នុង​ដី​ដែល​សេស​សល់​កាល​ពី​សម័យ​សង្គ្រាម​ បណ្តាល​ឱ្យ​ផ្ទុះ​​កាល​ពីវេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃទី​​១៧ សីហា ២០១២ ​ស្ថិតនៅភូមិ​ប៉ាង​រលឹម សង្កាត់​​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ។ ​ជនរងគ្រោះ​ឈ្មោះ​ស្វាយ បូវ ភេទ​ប្រុស អាយុ​​៤៤​ឆ្នាំ ជា​កសិ​ករ ​រស់​នៅភូមិ​កើតហេតុ​ខាង​លើ ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅថ្ងៃកើតហេតុ​វេលា​ម៉ោង​២​រសៀល​​ជន​រងគ្រោះ​បាន​​យក​ថ្នាំ​​បាញ់​ស្មៅ​​ទៅលាយ​ទឹក​បាញ់​ក្នុង​ចម្ការ​ពោត​ចំនួន​២​ហិកតា ​ជា​មួយ​ប្រពន្ធ និង​កូន​ប្រុស​ម្នាក់​នៅក្បែរ​​មាត់​អូរ​កន្លែង​កើតហេតុ លុះ​បាញ់​ថ្នាំ​ស្មៅ​រហូតដល់​​ម៉ោង​​៣​និង​១០​នាទី​រសៀល​ ដោយ​ដើរ​បាញ់​ថ្នាំ​នៅ​​មាត់​អូរ​ក្នុង​ចម្ការ​ពោត​ដែល​ខ្លួន​ធ្លាប់​ធ្វើ​រាល់​​ឆ្នាំ​ក៏​ជាន់​ទៅលើ​គ្រាប់​មីន​ប្រភេទ​គូថ​ពិល ដែល​ផុស​ចេញពី​​ក្នុង​ដី បណ្តាល​ឱ្យ​ផ្ទុះ​ឡើង​ត្រូវ​ដាច់​កែង​ជើង​ខាង​ស្តាំ​តែម្តង ។ ​ប្រភព​បន្ត​ទៀត​ថា ​ពេល​ផ្ទុះ​ភ្លាម​​ប្រពន្ធ និង​​កូនដែល​​ឈរ​នៅ​ក្បែរ​​ជន​រងគ្រោះ បាន​ក្រឡេក​ភ្នែក​មើល​ទៅ​ឃើញ​ហូរ​ឈាម​​​ចេញពី​ជើង​ស្តាំ​របស់​ជន​រងគ្រោះ​​រួច​ក៏​ប្រញាប់​​ប្រញាល់​ហៅ​បង​ប្អូន និង​អ្នក​ជិតខាង​ឱ្យ​​​មក​ជួយ​​ដឹក​យក​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រូវគ្រូពេទ្យ​​​វះកាត់​ និង​បាន​ដេរ​ភ្ជិត​សាច់​ទៅវិញ ​ហើយ​ប្រាប់ថា ​មិន​មាន​គ្រោះថ្នាក់​​ដល់​អាយុ​ជីវិត​នោះទេ តែ​ដាច់សាច់ និង​បាក់​ឆ្អឹង​កែង​ជើង​​ស្តាំ​​ជា​២​ចំហៀង​បាត់​ទៅ​ហើយ ត្រូវ​សម្រាក​ព្យាបាល​​រយៈ​ពេល​យូរ ទើប​អាចជា​សះ​ស្បើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685