ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើ​ស​តាំងបេសកជន​ពិសេស​ថ្មី​សម្រាប់​​​ស៊ីរី

13 ឆ្នាំ មុន

អគ្គ​លេខាធិការ​អ.ស.ប លោកបានគីមូន ​និងអគ្គ​​​លេខាធិការ​​សម្ព័ន្ធ​អារ៉ាប់​​​លោកណា​ប៊ីល ​​អែល អារ៉ាប៊ី ប្រកាស​​កាលពីថ្ងៃទី១៧ សីហា កន្លង​មកនេះ ​​ពីការ​តែង​​តាំង​អ្នកការ​ទូត​​​​អាល​់​ហ្សេរី​​​លោកឡាក់​ដាប្រា ហ៊ីមី​ ជាតំណាង​​​ពិសេស​រួម​​ថ្មី​សម្រាប់​ស៊ីរី ។ ​​ក្នុង​សេចក្តី​​ប្រកាស​ព័ត៌​មាន​​មួយ​​អ្នកនាំពាក្យ​របស់​លោក​បានគីមូន​ថ្លែង​ថា ​​អំពើ​ហិង្សា​​​ និង​ការ​ឈឺ​ចាប់​នៅស៊ីរី ​ត្រូវ​តែ​បញ្ឈប់ ។ ​

អគ្គ​លេខា​ធិការ​អ.ស.បដឹងគុណ ​​ដែលលោកប្រា​ហ៊ីម៉ី ​​ព្រម​ទទួល​​យក​តំណែង​នេះ​ ដើម្បី​ប្រើ​ទេព​កោ​សល្យ​ និងបណ្តា​​​បទ​ពិសោធន៍​ដ៏​ច្រើន​​​របស់​លោក​ ដើម្បីបំពេញ​ភារកិច្ចដ៏ចម្បង​​នេះ ដែលលោក​នឹង​​ត្រូវ​ការ​​​នូវការ​ជួយ​ទ្រទ្រង់យ៉ាង​ច្បាស់ ​​និងខ្លាំងក្លាពី​​សហគមន៍​​អន្តរ​ជាតិ។ ​​​អ្នក​នាំពាក្យ​​រូបនេះ​ថ្លែងថា ​​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី​តាម​មធ្យោបាយ​​ការទូត​​នៃ​ជម្លោះ​នៅស៊ីរី ​​នៅ​តែ​​ជា​អាទិភាព​​​របស់​អ.ស.ប ​។

ការ​បង្កើន​ការប្រយុទ្ធ ​និងការបង្កើន​យោធ​ា​ភាវូប​នីយ​កម្ម​នៃជម្លោះ​​​វានឹងកាន់តែ​បង្កើន​​ការ​ឈឺ​ចាប់​ ​និងធ្វើ​ឱ្យ​មានការលំបាក​កាន់តែ​ខ្លាំង ដល់​​​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី​​​​ចំពោះ​​ជម្លោះ​​ដែលនឹង​អាច​ដើរ​ទៅ​រកមាគ៌​ា​​នៃការ​ឆ្លងកាត់​​​មួយ​ដែល​គោរព​​បំណង​ប្រាថ្នា​​ស្របច្បាប់របស់​​ប្រជាជន​ស៊ីរីអ្នក​នាំពាក្យ​​​អះអាងទៀតថា ​​លោក​បានគី​មូន ​​បាន​ថ្លែង​អំណរគុណ​​​ និងសម្តែង​ការ​ដឹង​គុណ​ចំពោះ​អតីត​​អគ្គ​លេខាធិការ​​អ.ស.ប ​លោក​កូហ្វ៊ី  អាណាន់​ចំពោះ​​​ការ​ខិតខំ​ប្រឹងប្រែង​​ និង​ការ​រួម​ចំណែក​​​របស់លោក ដើម្បី​ជំរុញ​​សន្តិភាព​នៅស៊ីរី   ៕